- Oun Mey
- Short News
សេតវិមានបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៧ ខែតុលា នេះថា សហរដ្ឋអាមេរិកថ្កោលទោសទង្វើរបស់ប្រទេសរុស្ស៊ីថាជា «ឧក្រិដ្ឋកម្មសង្គ្រាម» ប៉ុន្មានម៉ោងបន្ទាប់ពីរុស្ស៊ីបានវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន ដោយយន្តហោះគ្មានមនុស្សបើក Kamikaze អំឡុងពេលព្រឹកព្រលឹម ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ នៅក្នុងអគារផ្ទះល្វែងក្នុងទីក្រុងគៀវ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា មានការវាយប្រហារកាន់តែច្រើនឡើងៗ ហើយក៏មានដ្រូនខ្លះត្រូវបានបាញ់ទម្លាក់ផងដែរ។
October 19, 2022 - Short News
ខេត្តកំពត៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្តកំពត បានបង្ហាញពីគម្រោងស្ថាបនាឆ្នេរព្រែកកំពង់បាយ(ព្រែកកំពត) ស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ប្រវែង២.០០០ម៉ែត្រ។
October 19, 2022 - Short News
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាល ខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្តីពីការកំណត់កាលបរិច្ឆេទរៀបចំពិធីប្រណាំងទូកខេត្តកំពង់ធំនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២។
October 19, 2022 - Short News
យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri អធិការនគរបាលទេសចរណ៍ស្រះកែវ បានដឹកនាំកងកម្លាំងចុះទៅត្រួតពិនិត្យ និងតាមចាប់ជនជាប់ចោទ ដែលរត់គេចពីដីកាចាប់ខ្លួន ដោយបានត្រៀមរត់ចេញទៅប្រទេសជិតខាង។ ក្រោយមកមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ នៅច្រកទ្វារអន្តោប្រវេសន៍ ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនបុរសជនជាតិម៉ុងហ្គោលី ដែលបង្ហាញឱ្យពួកគេបោះត្រាមុនធ្វើដំណើរមកប្រទេសកម្ពុជា។
October 19, 2022 - Short News
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីប្រភេទ XBB ចំនួន ២ ករណី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ អ្នកជំងឺដែលបានឆ្លងមេរោគរងប្រភេទ XBB នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេស ហើយពួកគាត់គឺជាអ្នកដំណើរក្នុងចំណោមមនុស្សចំនួន ១២៨នាក់ ដែលត្រូវបានអាជ្ញាធរថៃយកសំណាកទៅពិនិត្យរកមេរោគនៃជំងឺកូវីដ-១៩។
October 19, 2022 - Short News
អូស្រ្តាលី៖ ឥទ្ធិពលនៃទឹកជំនន់នឹងបង្ខំឲ្យពលរដ្ឋអូស្រ្តាលីរាប់ពាន់នាក់ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអូស្រ្តាលីបានព្រមាណថា យ៉ាងហោចណាស់នឹងមានផ្ទះប្រជាពលរដ្ឋចំនួន ៣៤,០០០ខ្នងនៅក្នុងរដ្ឋ Victoria នឹងត្រូវទឹកជន់លិច ហើយផ្ទះទាំងនោះអាចនឹងត្រូវកាត់ផ្តាច់ពីគេមួយរយៈផងដែរ ពោលគឺផ្លូវថ្នល់និងអគ្គិសនីចូលទៅកាន់ផ្ទះទាំងអស់នោះអាចនឹងត្រូវកាត់ផ្តាច់ក្នុងរយៈពេលខ្លីណាមួយ។
October 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក បណ្ឌិត សាយ ម៉េងឈាង បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការកែតម្រូវឈ្មោះ ពាក់ព័ន្ធសេវាអត្តសញ្ញាណកម្ម ក្នុងសន្និសីទសារព័ត៌មានអំពីសមិទ្ធផល ៥ឆ្នាំរបស់ក្រសួងមហាផ្ទៃ។
October 19, 2022 - Short News
ប្រសិនបើអ្នកបានទិញទូរស័ព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរស័ព្ទ iPhone មួយគ្រឿងនោះ មិនមែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។ រូបតំណាង iPhone 2G
October 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងភូមិសាស្រ្តខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។
October 19, 2022 - Short News
រាជធានីភ្នំពេញ៖ ធនាគារជាតិ នៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ។
October 19, 2022


