- Oun Mey
- Short News
មន្ត្រីសុខាភិបាលអាមេរិកកំពុងជំរុញប្រជាជនឱ្យទៅទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 និងគ្រុនផ្តាសាយ ទាំងពីរមុខតែម្ដង នៅចំពេលមានការភ័យខ្លាចថា វាអាចមានការផ្ទុះឡើងនៃជំងឺទាំង ២ ក្នុងពេលតែមួយនៅរដូវរងានេះ។ អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមានចំពោះជំងឺ COVID-19 លោក Ashish Jha បាននិយាយថា លោករំពឹងថា នឹងឃើញមានការកើនឡើងនៃជំងឺផ្តាសាយនៅឆ្នាំនេះ ដោយមើលឃើញពីអ្វីដែលបានកើតឡើងនៅក្នុងប្រទេសអូស្ត្រាលី។ លោកបាននិយាយថា មនុស្សរាប់រយនាក់អាចត្រូវបានស្រោចស្រង់ជីវិតជារៀងរាល់ថ្ងៃក្នុងរដូវរងានេះ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងទាំងពីរមុខ។
October 19, 2022 - Short News
អាមេរិក៖ សហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មចំពោះប្រទេសអ៊ឺរ៉ង់ក្រោយបានរកឃើញថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកប្រភេទ Kamikaze ដែលស្ថិតក្រោមកម្មវិធីរបស់ប្រទេសអ៊ឺរ៉ង់សម្រាប់ការវាយប្រហារនៅក្នុងទីក្រុងគៀវ និងបណ្តាលឲ្យពលរដ្ឋអ៊ុយក្រែនជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរលៀសថ្ងៃអង្គារ ទី១៨ ខែតុលានេះ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះអាមេរិកបានព្រមានខ្លាំងៗថា នឹងដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ ដែលបានផ្តល់រំសេវឲ្យទៅរុស្ស៊ី ឬផ្តល់ការគាំទ្រណាមួយដល់កងកម្លាំងរុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។
October 19, 2022 - Short News
(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ ក្នុងសេចក្តីអំពាវនាវ ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
October 19, 2022 - Short News
មហាសេដ្ឋីអាមេរិកលោក Elon Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា SpaceX នឹងបន្តផ្តល់មូលនិធិដល់សេវាអ៊ីនធឺណេត Starlink នៅក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយភ្លើងសង្រ្គាម។ សេវាអ៊ីនធឺណេតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX គឺជាប្រភពទំនាក់ទំនងដ៏សំខាន់សម្រាប់យោធាអ៊ុយក្រែនក្នុងអំឡុងសង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែដូចដែល CNN បានរាយការណ៍កាលពីដើមសប្តាហ៍នេះថា SpaceX បានព្រមានមន្ទីរបញ្ចកោណថា ខ្លួនអាចនឹងបញ្ឈប់ការផ្តល់មូលនិធិដល់សេវាកម្មនៅអ៊ុយក្រែន លុះត្រាតែយោធាអាមេរិកចាប់ផ្តើមចូលរួមចំណាយរាប់សិបលានដុល្លារក្នុងមួយខែ។
October 18, 2022 - Short News
តុលាការរដ្ឋ São Paulo របស់ប្រទេសប្រេស៊ីល បានកាត់ក្តីប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple និងពិន័យជាប្រាក់ចំនួន ១០០ លានរៀល (REAL) ឬ ១៩លានដុល្លារ នៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយសមាគមអ្នកប្រើប្រាស់ប្រេស៊ីល។ លើសពីនេះ តុលាការបានបញ្ជាឱ្យ Apple ផ្គត់ផ្គង់អតិថិជនទាំងអស់ក្នុងប្រទេសប្រេស៊ីល ដែលបានទិញយក iPhone 12 ឬ 13 ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយនឹងឆ្នាំងសាក ក៏ដូចជាចាប់ផ្តើមបញ្ចូលឆ្នាំងសាកនៅក្នុងការបញ្ជាទិញថ្មីៗ។ យ៉ាងណា ក្រុមហ៊ុន Apple បានប្រាប់អង្គភាពព័ត៌មានថា ខ្លួននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។
October 18, 2022 - Short News
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វសប៊ុកមួយបានបង្ហោះ ដែលមានខ្លឹមសារថា៖ ធ្លាប់តែលឺគេថាពេលនេះប៉ះចំខ្លួនឯងហើយ។ យប់មិញម៉ោងប្រហែល2am ឡានរបស់ក្រុមហ៊ុនខ្ញុំចំនួនបួនគ្រឿងត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មត្រូវទាំងបួនគ្រឿង ហើយបង្កអោយតៃកុងឡានពីរនាក់ត្រូវរបួសបែកក្បាលសន្លប់នៅក្នុងឡាន ធ្វើអោយឡានធ្លាក់ផ្លូវមួយទៀតត្រូវដៃ នៅផ្លូវជាតិលេខ១ ម្តុំផ្សារគគីរ ចំណែកពីរគ្រឿងទៀតគ្រាន់តែបែកកញ្ចក់ ។
October 18, 2022 - Short News
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានមកដល់ទីក្រុង Barcelona កាលពីថ្ងៃចន្ទ ដើម្បីចូលសវនាការលើបទចោទក្លែងបន្លំ និងអំពើពុករលួយ ជុំវិញការផ្ទេរទៅលេងឱ្យក្លឹប Barcelona ពីក្លឹប Santos កាលពីឆ្នាំ២០១៣។ ដើមបណ្តឹងដែលជាក្រុមហ៊ុនវិនិយោគប្រេស៊ីល DIS បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងទាមទារឱ្យកីឡាកររូបនេះ ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ៕
October 18, 2022 - Short News
កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា ប្រទេសកូរ៉េត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ សមយុទ្ធយោធាដែលកូរ៉េខាងត្បូងកំពុងអនុវត្តនោះគឺជាយមយុទ្ធយោធាប្រចាំឆ្នាំ ដែលមានឈ្មោះថា Hoguk ជាសមយុទ្ធយោធាបែបការពារប្រទេសពីការឈ្លានពាន ហើយតាមគម្រោងគឺសមយុទ្ធមួយនេះនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃសោរ៍ ចុងសប្តាហ៍នេះ។
October 18, 2022 - Short News
ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ដ្រូនគ្មានមនុស្សបើក Kamikaze ដែលបង្ហោះដោយយោធារុស្ស៊ី បានវាយប្រហារលើទីក្រុងគៀវ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ ដែលជាសកម្មភាពបង្ករឿងមួយទៀត នៅក្នុងសង្រ្គាមរយៈពេលជិត ៨ខែ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងនៅក្នុងទីក្រុងគៀវ ភ្លាមៗមុនពេលការផ្ទុះលើកដំបូងនៅម៉ោងប្រហែល ៦ និង ៣៥ នាទីព្រឹក បន្ទាប់មកសំឡេងស៊ីរ៉ែនបានបន្លឺឡើងនៅផ្នែកជាច្រើនទៀត។
October 18, 2022 - Short News
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទុករយៈពេល២សប្តាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឱ្យបានចប់បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។
October 18, 2022


