- Oun Mey
- Short News
(កណ្តាល)៖ សាកសពចុងក្រោយកុមារា ឈ្មោះ មាស សុវណ្ណរាជ អាយុ១៣ឆ្នាំ ត្រូវបានរកឃើញហើយ គិតមកត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៦:១៥នាទីព្រឹក។
October 17, 2022 - Short News
អាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ទី១៤ ខែតុលាកន្លងទៅនេះបានព្រមានថា នឹងដាក់ទណ្ឌកម្មចំពោះប្រទេស ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ ដែលបានផ្តល់រំសេវទៅកាន់ប្រទេសរុស្ស៊ី ឬគាំទ្រកម្លាំងយោធារុស្ស៊ីសម្រាប់ការធ្វើសង្គ្រាមនៅអ៊ុយក្រែន។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Wally Adeyemo អនុរដ្ឋលេខាធិការអាមេរិកក្នុងឱកាសដែលរូបលោកបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយជាមួយតំណាងប្រទេសចំនួន ៣២ផ្សេងទៀត ដើម្បីពិភាក្សាគ្នាអំពីវិធានការដែលពិភពលោកត្រូវដាក់សម្ពាធ ឬដាក់ទណ្ឌកម្មទៅកាន់ប្រទេសរុស្ស៊ី។
October 17, 2022 - Short News
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែតុលានេះបានឲ្យដឹងថា អាជ្ញាធរថៃសម្រេចបង្កើនការប្រុងប្រយ័ត្នជាថ្មីចំពោះវត្តមាននៃមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទ ដែលក្រុមអ្នកជំនាញបានហៅថា មេរោគប្រភេទ XBB ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា វិធានការដែលអាជ្ញាធរថៃបានដាក់ចេញដើម្បីឆ្លើយតបនឹងវត្តមាននៃវ៉ារ៉្យង់ XBB នៅពេលនេះគឺការបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែមទៅតាមប្រលានយន្តហោះ ដើម្បីរឹតបន្តឹងការត្រួតពិនិត្យចំពោះអ្នកដំណើរអន្តរជាតិ និងជាពិសេសនោះគឺក្រុមអ្នកដំណើរដែលទើបត្រលប់មកពីប្រទេសសិង្ហបុរី និងហុងកុង ដែលជាកន្លែងបានរកឃើញករណីឆ្លងមេរោគ XBB ក្នុងចំនួនដ៏ច្រើន។
October 17, 2022 - Short News
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីទប់ស្កាត់នូវជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ពិសេសធានានូវសណ្តាប់របៀបរៀបរយរបស់ជនបរទេសដែលចូលមកបំពេញការងារផ្សេងៗនិងមករស់នៅកម្ពុជា។
October 17, 2022 - Short News
(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក។ ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ទី១៖ ឈ្មោះ ឆឹង វណ្ណា ភេទស្រី អាយុ ៥២ឆ្នាំ ជាម្ចាស់ទូកដរ ទី២៖ ឈ្មោះ ឆឹង ស្រីនាង ភេទស្រី អាយុ៦៩ឆ្នាំ ជាម្ចាស់ទូកដរ និងទី៣៖ ឈ្មោះ ថេត ចន្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជាអ្នកបើកទូក
October 17, 2022 - Short News
មុននេះបន្តិច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា៖ មន្ត្រីចរាចរណ៍ដែលប្រេីប្រាស់ពាក្យសម្តី និងកាយវិការមិនសមរម្យ ជាមួយពលរដ្ឋដែលបេីកបរល្មេីសច្បាប់ ត្រូវបានកោះហៅមកធ្វេីការណែនាំអប់រំ ធ្វេីកិច្ចសន្យា ដាក់វិន័យកងកម្លាំង និងដកយកមកបញ្ឈរជេីង ។
October 17, 2022 - Short News
ប៉ាគីស្ថាន៖ ពលរដ្ឋប៉ាគីស្ថានចំនួន ១៨នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះរថយន្តក្រុងដ៏កម្រមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១២នាក់ជាកូនក្មេង ខណៈមូលហេតុដែលបង្កឲ្យមានភ្លើងឆេះគឺដោយសារតែបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីនរបស់រថយន្ត។
October 15, 2022 - Short News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសាររំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
October 15, 2022 - Short News
ប្រភពរដ្ឋាភិបាលជប៉ុនបាននិយាយថា ការចំណាយជាក់ស្តែងនៃពិធីបុណ្យសពថ្នាក់រដ្ឋរបស់អតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ កាលពីថៃទី២៧ ខែកញ្ញា កន្លងទៅនោះ ត្រូវបានគេរំពឹងថាប្រមាណជា ១.២ ពាន់លានយ៉េន ឬជាង ៨ លានដុល្លារ ដែលទាបជាងការប៉ាន់ស្មានពីមុន។ មតិសាធារណៈនៅក្នុងប្រទេសជប៉ុនមានភាពខ្វែងគំនិតគ្នាថា តើរដ្ឋាភិបាលចាំបាច់គួរតែធ្វើពិធីបុណ្យសពរដ្ឋ ដោយប្រើលុយដែលពលរដ្ឋជាអ្នកបង់ពន្ធ ឬយ៉ាងណា។ រដ្ឋាភិបាលពីមុនបានប៉ាន់ប្រមាណថា ពិធីបុណ្យសពនឹងត្រូវចំណាយអស់ប្រហែល ១.៦៦ ពាន់លានយ៉េន ឬប្រហែល ១១ លានដុល្លារ ហើយខ្លួនក៏បានបញ្ជាក់ដែរថា នឹងបញ្ចេញតួលេខបឋមភ្លាមៗ នៅពេលដែលវាពិនិត្យព័ត៌មានលម្អិត បន្ទាប់ពីពិធីបុណ្យសព។
October 15, 2022 - Short News
ខេត្តកណ្ដាល៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។
October 15, 2022


