- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសាធារណការ សង្ឃឹមថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងសាងសង់ផ្លូវល្បឿនលឿនម៉ុកបៃ-ហូជីមិញ នឹងចប់រួចរាល់ដំណាលគ្នា ដើម្បីតភ្ជាប់ក្នុងពេលនោះតែម្តង។
October 15, 2022 - Short News
Apple keeps on losing court battles in Brazil over its decision to stop shipping iPhones with a charger. The São Paulo state court has ruled against the tech giant and slapped it with a
October 15, 2022 - Short News
(កណ្ដាល)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រី បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះ១១នាក់ (ម្នាក់កំពុងបាត់ខ្លូន) ដែលស្លាប់ដោយសារលិចទូក និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល។
October 15, 2022 - Short News
កោះតៃវ៉ាន់បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរសាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចដាក់ដាច់ដោយឡែក ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនឹងការជូនតុក្កតាខ្លាឃ្មុំខ្មៅដ៏គួរឱ្យស្រឡាញ់ សម្រាប់ក្រុមទេសចរណ៍ដំបូង ដែលបានចុះពីជើងហោះហើរនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។
October 14, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងការងារបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះមានពលករធ្វើការនៅក្រៅប្រទេសជាង១លាននាក់ ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារអ្នកធ្វើការ។
October 14, 2022 - Short News
របាយការណ៍ស្តីពីធនធានធម្មជាតិមួយបានបង្ហាញថា ជីវិតសត្វព្រៃនៅជុំវិញពិភពលោកបានធ្លាក់ចុះអស់ ៦៩% បើគិតចាប់តាំងពីឆ្នាំ ១៩៧០មក ពោលគឺនៅក្នុងរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ របាយការណ៍ពិសេសមួននេះត្រូវបានចេញផ្សាយដោយអង្គការមូលនិធិពិភពលោកសម្រាប់ធម្មជាតិ (World Wide Fund for Nature) ឬត្រូវបានហៅកាត់ថា WWF និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។
October 14, 2022 - Short News
យោងតាមសារព័ត៌មាន Thairath បានឱ្យដឹងថា លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ ប្រភពបានបញ្ជាក់ថា៖«ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមបញ្ជូនចេញនូវជនអន្តោប្រវេសន៍ទាំងនោះ ទៅកាន់តំបន់គ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden ដែលបើកទូលាយឱ្យមានលំហូរចូលយ៉ាងខ្លាំង នៅព្រំដែនអាមេរិក-ម៉ិកស៊ិក»។
October 14, 2022 - Short News
មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី១២ ខែតុលា បានថ្កោលទោសយ៉ាងខ្លាំងចំពោះ «ការប៉ុនប៉ងបញ្ចូលខុសច្បាប់របស់រុស្ស៊ី» ទៅលើតំបន់ដែលខ្លួនកាន់កាប់ចំនួន ៤ នៅក្នុងដែនដីប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ មិនត្រូវទទួលស្គាល់ទង្វើនោះទេ។ ៣ ភាគ ៤ នៃមហាសន្និបាតដែលមានសមាជិកចំនួន ១៩៣ នាក់ ដែលតំណាងឱ្យប្រទេសចំនួន ១៤៣ បានបោះឆ្នោតគាំទ្រដំណោះស្រាយ ដែលបានបញ្ជាក់ជាថ្មីអំពីអធិបតេយ្យភាព ឯករាជ្យភាព ឯកភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន។
October 14, 2022 - Short News
យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់ឲ្យបានជ្រាបថា៖
October 14, 2022 - Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Arden នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកស្រីនឹងជំរុញដំណើរការច្បាប់ថ្មីមួយ ដែលនឹងតម្រូវឱ្យកសិករទាំងឡាយ ត្រូវបង់ពន្ធចំពោះការបញ្ចេញចោល (លាមក) របស់សត្វគោក្របី ឬចៀមរបស់ពួកគេ ដើម្បីជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ លោកស្រី Ardern បាននិយាយថា៖«នេះគឺជាជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅមុខ ក្នុងការផ្លាស់ប្តូរប្រទេសនូវែលសេឡង់ ទៅកាន់អនាគតនៃការបំភាយឧស្ម័នទាប និងរក្សាការសន្យារបស់យើង ចំពោះការដាក់ពន្ធលើការបញ្ចេញចោលរបស់គោក្របីទាំងនោះ ចាប់ពីឆ្នាំ២០២៥តទៅ»។
October 14, 2022


