- Oun Mey
- Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖
October 14, 2022 - Short News
ពិធីឡើងសោយរាជ្យរបស់ស្តេចឆាលទី៣ (Charles III) របស់ចក្រភពអង់គ្លេស នឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំក្រោយ នេះបើតាមការចុះផ្សាយរបស់ The Guardian។ ស្តេចឆាល បានឡើងសោយរាជ្យនៅថ្ងៃទី០៨ ខែកញ្ញា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមាតារបស់ទ្រង់ គឺម្ចាស់ក្សត្រី Elizabeth II។ វិមាន Buckingham បានប្រកាសនៅថ្ងៃអង្គារថា ព្រះរាជពិធីឡើងគ្រងរាជ្យនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែឧសភា នៅ Westminster Abbey ក្នុងទីក្រុងឡុងដ៍។ ជម្រាបដែរថា ពិធីឡើងគ្រងរាជសម្បត្តិត្រូវបានគេប្រារព្ធធ្វើនៅប្រាសាទ Westminster Abbey អស់រយៈពេល ៩០០ ឆ្នាំមកហើយ ខណៈពិធីបុណ្យសពរដ្ឋរបស់ម្ចាស់ក្សត្រី Elizabeth ក៏ត្រូវបានប្រារព្ធឡើងនៅទីនោះផងដែរ។ ឥស្សរជនជាច្រើនមកពីជុំវិញពិភពលោកត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីនេះ។
October 13, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលមានកំពស់លើសពី២,៣ម៉ែត្រ ធ្វើចរាចរឆ្លងកាត់ផ្លូវលេខ ៨០១, ៨២១, ៨២៣ និងផ្លូវលេខ៨២៧។
October 13, 2022 - Short News
ស្នងការដ្ឋានននគរបាលខេត្តស្វាយរៀង សូមគោរពជម្រាបជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាពិសេស ប្រជាពលរដ្ឋនៅទូទាំងខេត្តស្វាយរៀង បានដឹងអំពីរូបថតមុខសញ្ញាមួយចំនួនដែលធ្លាប់ប្រព្រឹត្តិបទល្មើស ដើម្បីរាយការណ៍ដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងកិច្ចការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពិធីបុណ្យអុំទូក នាថ្ងៃទី២៩, ៣០ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ។
October 13, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃើញរថយន្ត Prius ចំនួន១គ្រឿង ពាក់ផ្លាកលេខ 2AF-3956 ចតទុកចោលនៅចំណុចមុខភោជនីយដ្ឋាន ត្រើយកោះស្លើយ បឹងឈូក ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
October 13, 2022 - Short News
តុលាការក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធទី១២ ខែតុលា ឆ្នាំ២០២២ បានកាត់ទោសលោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំបន្ថែមទៀត ពីបទទទួលសំណូក។ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ ករណី ចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលអាចនាំឱ្យមានការជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ។ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។
October 13, 2022 - Short News
រាចធានីភ្នំពេញ៖ នៅថ្ងៃពុធ ២រោជ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
October 13, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនមហាជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖
October 13, 2022 - Short News
តៃវ៉ាន់៖ កោះតៃវ៉ាន់បានអះអាងថា ប្រទេសចិនកំពុងសិក្សាពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីបង្កើត “យុទ្ធសាស្ត្រកូនកាត់” មួយសម្រាប់ប្រឆាំងនឹងតៃវ៉ាន់នៅពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរលៀសថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Chen Ming-tong អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់តាមរយៈសន្និសិទ្ធផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងសភាជាតិតៃវ៉ាន់។
October 13, 2022 - Short News
ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចបញ្ឈប់ការផលិតទឹកស៊ីរ៉ូក្អកនៅក្នុងរោងចក្រផលិតឱសថដ៏ធំមួយ ក្រោយទឹកស៊ីរ៉ូក្អកផលិតដោយរោងចក្រនោះមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់កុមារជាច្រើននាក់កាលពីសប្តាហ៍កន្លងទៅ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា រោងចក្រផលិតឱសថមួយនោះមានឈ្មោះថា Maiden Pharmaceuticals ជារោងចក្រផលិតពហុឱសថ មានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា ខណៈផលិតផលឱសថចេញពីរោងចក្រមួយនេះត្រូវបានគេចែកចាយទៅកាន់បណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។
October 13, 2022


