- Oun Mey
- Short News
(ភ្នំពេញ)៖ ជារឿងមួយគួរឱ្យកោតសរសើរ ដោយបុរសម្នាក់ ដើម្បីបំពេញបំណងប្រាថ្នារបស់ប្អូនប្រុស បានចំណាយពេលដើរ និងឡើងភ្នំដ៏ហត់នឿយ រយៈពេល៩ថ្ងៃ ដើម្បីបានទៅដល់ចំណុចពាក់កណ្តាលភ្នំអេវ៉ារេស (EBC) ដែលជាទីតាំងដែលប្អូនប្រុសរបស់លោកចង់យកទង់ជាតិខ្មែរទៅដោតលើភ្នំអេវើរ៉េស ប៉ុន្តែក៏បានស្លាប់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។
October 12, 2022 - Short News
● អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត ដោយជ្រើសរើសមុខងារ «បង្ហាញច្រើន» ឬ «បង្ហាញតិច» នៅលើសារបង្ហោះ ដើម្បីមើលឃើញកាន់តែច្រើនមូវអ្វីដែលអ្នកចង់ និងមើលឃើញកាន់តែតិចនូវអ្វីដែលអ្នកមិនចង់។ ● យើងក៏កំពុងបន្តរិះរកវិធីនានាដើម្បីកំណត់តាមចំណូលចិត្តថាតើអ្នកមើលឃើញប៉ុណ្ណានូវមាតិកាក្នុង Feed របស់មិត្ត និងក្រុមគ្រួសារ គ្រុប (Groups) ផេក (Pages) និងបុគ្គលសាធារណៈដែលអ្នកបានភ្ជាប់ទំនាក់ទំនងជាមួយ។
October 12, 2022 - Short News
រុស្ស៊ីកំពុងប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ ជុំវិញការវាយប្រហារដ៏ធំរបស់ខ្លួនទៅលើទីក្រុងគៀវ និងផ្នែកផ្សេងទៀតនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ។ មីស៊ីលរបស់រុស្ស៊ីបានវាយប្រហាររដ្ឋធានីគៀវ តំបន់ភាគខាងលិចនៃទីក្រុង Lviv និងកន្លែងផ្សេងទៀត ដោយមានគោលដៅមិនត្រឹមតែកន្លែងថាមពលប៉ុណ្ណោះទេ ថែមទាំងនៅតាមឧទ្យាន និងសារមន្ទីរនៅក្នុងរដ្ឋធានីផងដែរ។ សេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនបាននិយាយថា មនុស្ស ១៤ នាក់បានស្លាប់ និង ៩៧ នាក់ផ្សេងទៀតបានរងរបួស។
October 12, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តាមរយៈនាយកដ្ឋានជំនាញគ្រោងបិទផ្ទៃមុខអប្សរាដែលរបេះចេញពីរូបរាងឡើងវិញ នៅពេលអាកាសធាតុអំណោយផល ជារួមនៅពេលដែលទីតាំងថ្មដែលរបេះនោះស្ងួតល្អវិញ។
October 12, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
October 12, 2022 - Short News
(មណ្ឌលគិរី)៖ ថ្មីៗនេះបេក្ខភាព The Voice Kids Cambodia កុមារី ថា ស្រីណុច ទោះបីជាមិនបានបន្តក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ ប៉ុន្តែប្អូនស្រីបានធ្វើឱ្យមហាជនទូទាំងប្រទេសអាណិតស្រលាញ់ និងកោតសរសើរចំពោះការតស៊ូរបស់ប្អូនស្រី ដែលមានជីវភាពខ្វះខាតប៉ុន្តែក៏នៅតែតស៊ូមកប្រឡងតាមក្តីស្រមៃរបស់ខ្លួន។
October 12, 2022 - Short News
រាជធានីភ្នំពេញ៖ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១២៥.៩៩៨គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង។
October 12, 2022 - Short News
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទកន្លងទៅ បានបញ្ជាឱ្យភ្នាក់ងាររបស់គាត់អនុវត្តច្បាប់រឹតបន្តឹងច្បាប់កាន់កាប់កាំភ្លើង និងបង្រ្កាបការប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីមានការសម្លាប់រង្គាលដោយអតីតប៉ូលីសនៅមជ្ឈមណ្ឌលថែទាំកុមារកាលពីពេលថ្មីៗនេះ។ រំលឹកដែរថា មនុស្សសរុបចំនួន ៣៦ នាក់ ក្នុងនោះមានកុមារ ២៤ នាក់ ត្រូវបានសម្លាប់ដោយកាំបិត និងកាំភ្លើងកាលពីសប្តាហ៍មុន ដោយអតីតប៉ូលីសម្នាក់ ដែលក្រោយមកបានសម្លាប់ខ្លួននៅក្នុងទីក្រុង Uthai Sawan ចម្ងាយ ៥០០ គីឡូម៉ែត្រ ភាគឦសាននៃទីក្រុងបាងកក។ វាគឺជាចំនួនអ្នកស្លាប់ជាកុមារដ៏អាក្រក់បំផុតមួយ នៅក្នុងការសម្លាប់រង្គាលដោយស្នាដៃឃាតករតែម្នាក់ក្នុងប្រវត្តិសាស្ត្រថៃ។
October 12, 2022 - Short News
លោក Mahathir Mohamad (មហាធៀ ម៉ូហាម៉ាដ) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានអាយុ ៩៧ឆ្នាំ ទៅហើយនោះ បានប្រកាសថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ លោក Mahathir បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោកនឹងការពារអាសនៈរបស់លោកនៅក្នុងមណ្ឌលបោះឆ្នោតភាគខាងជើង ក្នុងនាមជាបេក្ខជននៃសម្ព័ន្ធភាពប្រឆាំងមួយ។ ការបោះឆ្នោតមួយនឹងធ្វើឡើងនៅដើមខែវិច្ឆិកា បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Ismail Sabri Yaakob បានរំលាយសភាកាលពីថ្ងៃចន្ទ។ លោក Mahathir បានបម្រើការជានាយករដ្ឋមន្ត្រីអស់រយៈពេល ២២ឆ្នាំ ចាប់ពីឆ្នាំ១៩៨១ ហើយបានដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន។
October 12, 2022 - Short Newsរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចលើកកាលបរិច្ឆេទនៃការប្រណាំងទូក ប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកាវិញ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកកាលបរិច្ឆេទនៃការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ អមអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២។
October 12, 2022


