- Oun Mey
- Short News
អាមេរិក៖ មហាសេដ្ឋីលំដាប់ទី ១របស់ពិភពលោកគឺលោក Elon Musk បានបង្ហាញនូវទឹកអប់ថ្មីមួយប្រភេទនៅក្នុងទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃពុធ ទី១២ ខែតុលានេះ។ ទឹកអប់ថ្មីនោះត្រូវបានផលិតឡើងដោយប្រើម៉ាកយីហោថា “Burnt Hair” ដែលអាចប្រើប្រាស់បានចំពោះមនុស្សជាទូទៅ ពោលគឺប្រើបានគ្រប់វ័យតែម្តង។
October 13, 2022 - Short News
មីស៊ីលរុស្ស៊ីនៅតែបន្តវាយប្រហារលើទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែន បើទោះជាមានរលកនៃការថ្កោលទោសពីបរទេសក៏ដោយ។ កងទ័ពរុស្ស៊ីបានបើកការវាយប្រហារជាច្រើនដងលើទីក្រុងអ៊ុយក្រែន ដែលជាថ្ងៃទីពីរជាប់ៗគ្នា។ ពោលគឺ មីស៊ីលចំនួន ១២គ្រាប់ បានវាយប្រហារទីក្រុង Zaporizhzhia ដោយបានសម្លាប់មនុស្សនៅទីនោះម្នាក់ផងដែរ។ រុស្ស៊ីនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន។ រយៈពេល ២ថ្ងៃនេះ គឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសម្រាប់អ៊ុយក្រែន ដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២០នាក់ និងរបួសជាង ១០០ នាក់។
October 13, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ស្តីពីការចុះពិនិត្យផលប៉ះពាល់ការខូចខាតដំណាំស្រូវនិងវិធានការស្តារឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់ បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវក្នុងខេត្តសៀមរាបរងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ ហិកតា នៅក្នុងស្រុកចំនួន០៧ ក្នុងនោះមានស្រុកស្រីស្នំ, អង្គរជុំ, ពួក, វ៉ាវិន, ជីក្រែង, ក្រឡាញ់, និងស្រុកប្រាសាទបាគង។
October 13, 2022 - Short News
ក្នុងឱកាសទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ TikTok បង្ហាញការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) របស់ខ្លួន និងចេញផ្សាយវីដេអូសុវត្ថិភាពដែលផ្តល់គន្លឹះដើម្បីរក្សាសុវត្ថិភាពនៅលើវេទិការបស់ខ្លួន។
October 13, 2022 - Short News
ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែតុលា បានអោយដឹងថា ជនសង្ស័យវ័យក្មេងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅប្លន់ហាមាស យកបានមាសជាង២តម្លឹង នៅហាងមាសយ៉ាវ៉ារ៉ាត់ ដោយបានលើកហេតុផលឡើងថា ត្រូវការរកលុយដោះបំណុល ។
October 12, 2022 - Short News
ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែតុលា បានអោយដឹងថា ជនសង្ស័យវ័យក្មេងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅប្លន់ហាមាស យកបានមាសជាង២តម្លឹង នៅហាងមាសយ៉ាវ៉ារ៉ាត់ ដោយបានលើកហេតុផលឡើងថា ត្រូវការរកលុយដោះបំណុល ។
October 12, 2022 - Short News
ថៃ៖ មនុស្ស ២នាក់ត្រូវបានអាជ្ញាធរថៃសម្រេចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីកាន់កាប់លុយក្លែងក្លាយជាង ៩០០,០០០ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីល្ងាចថ្ងៃចន្ទ ទី១០ ខែតុលានេះ។ បើតាមលោក Torsak Sookwimon ស្នងការរងប៉ូលិសក្រុងបាងកកបានបញ្ជាក់ថា ការសម្រេចឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះត្រូវបានធ្វើឡើង ក្រោយអាជ្ញាធរថៃបានប្រទះឃើញមានលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹកត្រូវដាក់ឲ្យចរាចរណ៍នៅលើទីផ្សារ ហើយក្រោយមកខាងប៉ូលិសជំនាញក៏បានបើកការស៊ើបអង្កេតជាបន្តបន្ទាន់ជាច្រើនដងរហូតរកឃើញមុខសញ្ញាកាន់កាប់និងចែកចាយលុយក្លែងក្លាយខាងលើនេះ។
October 12, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាបានស្នើឱ្យរដ្ឋ មន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យធ្វើយ៉ាងណាឱ្យក្មេងបានរៀនសូត្រ ក្នុងករណីឪពុក ម្តាយធ្វើសំណង់ ហើយកូនតូចៗទៅជាមួយដោយមិនបានចូលរៀននោះ។
October 12, 2022 - Short News
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២– យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានគូសបញ្ជាក់ថា ពេលនេះកម្ពុជាបានត្រៀមផលិតនាឡិការនៅក្នុងប្រទេសចំនួន២៥គ្រឿង ដាក់ម៉ាកអាស៊ាន ដើម្បីធ្វើជាកាដូ សម្រាប់មេដឹកនាំបណ្តាប្រទេសធំៗ និងប្រទេសនានាចូលរួមកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២២នេះ។
October 12, 2022 - Short News
កាលពីថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ អ្នកស្ម័គ្រចិត្តជាច្រើននាក់បានរៀបចំបោសសម្អាតវាលស្មៅ និងរៀបឥដ្ឋបន្តុបគ្នា ដើម្បីសាងសង់មេរុដ្ឋានតូចៗ ដើម្បីប្រើប្រាស់សម្រាប់ការបូជាសពជនរងគ្រោះ ដែលបានស្លាប់ដោយការសម្លាប់រង្គាលកាលពីពេលថ្មីៗនេះ នៅថ្ងៃអង្គារ ទី១១ ខែតុលា នេះផ្ទាល់តែម្ដង។
October 12, 2022


