- Oun Mey
- Short News
(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីមហាជនស្ទើរតែទូទាំងប្រទេស លោក ហេង វិសាល បានយកលុយ៣២០០ដុល្លារ ដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃ ហើយ ហេង វិសាល និងស្រីនា ក៏បានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារបន្ថែមទៀត ដើម្បីបានបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០០០ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០០ដុល្លារ ក្នុងការចូលរួមបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា។
October 14, 2022 - Short News
(ភ្នំពេញ)៖ ខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ជាវណ្ណកម្មថ្មី និពន្ធឡើងដោយអ្នកនិពន្ធពីររួមគ្នា គឺលោក យូ សុភា និងឯកឧត្តម ហ្វៃ សំអាង ជាខ្សែភាពយន្តដែលបង្ហាញពីអត្តសញ្ញាណជាតិ មានទាំងអត្ថរសនិងអត្ថន័យ។ ខណៈរឿងនេះថតនាពេលឆាប់ៗក្នុងឆ្នាំ២០២២ ឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវតួអង្គដែលត្រូវសម្តែងជាបន្តបន្ទាប់ ដោយនៅថ្ងៃនេះ ឯកឧត្តម ហ្វៃ សំអាង បានឱ្យដឹងថា លោក ទេព រិនដារ៉ូ និង លោកស្រី អម្ពរទេវី នឹងសម្តែងរួមគ្នាជាថ្មីជាមួយលោក ទេព រិនដារ៉ូ ក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។
October 14, 2022 - Short News
នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ យោងតាមសារព័ត៌មាន The Sun បានរាយការណ៍ថា អ្នកដំណើរ និងអ្នកបើកយន្តហោះនៅលើយន្តហោះដឹកអ្នកដំណើរ Jet2 បានជួបនឹងហេតុការណ៍ដ៏គួរអោយរន្ធត់មួយ នោះគឺត្រូវបានគម្រាមដាក់គ្រាប់បែកលើយន្តហោះ។ បន្ទាប់ពីយន្តហោះបានធ្វើដំណើរពីទីក្រុង Dalaman ក្នុងប្រទេសទួរគីទៅកាន់ទីក្រុង Manchester នៃប្រទេសអង់គ្លេស ជាហេតុនាំអោយ កងទ័ពអាកាសរបស់អង់គ្លេសត្រូវបញ្ជូនយន្តហោះចម្បាំងដែលមានឈ្មោះថា ‘Typhoon’ ចំនួនពីរគ្រឿង ដើម្បីអមដំណើរយន្តហោះដឹកអ្នកដំណើរ Jet2 ព្រមទាំងបានអោយយន្តហោះផ្លាស់ប្តូរទិសដៅទៅចុះចតនៅអាកាសយានដ្ឋាន London Stansted នៅក្នុងស្រុក Essex ជំនួសវិញ។ ជាសំណាងល្អ យន្តហោះដឹកអ្នកដំណើរ Jet2 ដែលជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបរបស់អង់គ្លេស
October 14, 2022 - Short News
តាមរយៈទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ នៅថ្ងៃពុធ ទី ១២ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា៖ តុលាការនៅប្រទេសសិង្ហបុរីបានពិន័យទៅលើ Greater ដ៏ល្បីឈ្មោះនៅលើវេទិកា OnlyFans ចំនួន ៣,០០០ ដុល្លារសិង្ហបុរី ឬប្រមាណជា ២,០៨៧ ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរតុលាការបានកាត់ទោសលោក Lowe ឱ្យជាប់គុកចំនួនបីសប្តាហ៍ សម្រាប់ការចូលប្រើគណនីរបស់គាត់នៅលើ OnlyFans ដោយបំពានលើបទបញ្ជារបស់ប៉ូលីស។
October 14, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មាន កំពុងពិនិត្យ និងស្រាវជ្រាវលើករណីបុគ្គលដែលអះអាងថាខ្លះជាអ្នកសារព័ត៌មាន ហើយផ្សាយផ្ទាល់ដោយប្រើពាក្យសម្តីប្រមាថដល់ព្រះសង្ឃមួយអង្គ ដែលមានបញ្ហាខួរក្បាលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម មាស សុភ័ណ្ឌ ប្រាប់សារព័ត៌មាននៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ ។
October 14, 2022 - Short News
ប៉ាគីស្ថាន៖ តាមរយៈទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថា៖ មានគ្រួសារដ៏ធំមួយរបស់ជនជាតិប៉ាគីស្ថានបានជួបឧបទ្ទវហេតុដែលបណ្តាលអោយស្លាប់មនុស្សចំនួន ១៨ នាក់ក្នុងនោះមានកុមារ ៨នាក់ និងស្ត្រី ៩នាក់ខណៈដែលរថយន្តក្រុងបានឆេះក្លាយជាសំណល់អេតចាយ ខណៈដែលកំពុងបើកបរលើផ្លូវហាយវេ បន្ទាប់ពីទើបតែធ្វើដំណើរពី Karachi នៅយប់ថ្ងៃពុធ ទី១២ ខែតុលា ។
October 14, 2022 - Short News
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក Child Helpline Cambodia បានឲ្យដឹងថា មានករណីលិចទូកដរនៅស្រុកលើកដែក ខេត្តកណ្ដាល បណ្តាលឲ្យបាត់ខ្លួនសិស្សសាលាជាង១០នាក់ រកឃេីញ០៣នាក់ បាត់បង់ជីវិត១នាក់។ ហេតុការណ៍នេះបានកើតឡើងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នាយប់ថ្ងៃទី១៣ ខែ តុលា ឆ្នាំ ២០២២នេះ។
October 14, 2022 - Short News
តាមរយៈសារព័ត៌មាន Thairath ដែលចុះផ្សាយកាលពីថ្ងៃទី១៣ តុលា ឆ្នាំ ២០២២ បានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុម័តសម្រាប់វ៉ាក់សាំង COVID-19 ដោយការអាប់ដេតចុងក្រោយបំផុតនោះ គឺសម្រាប់កុមារដែលមានអាយុចាប់ពី ៥ ឆ្នាំឡើង ដោយសង្ឃឹមថាអាចជួយទប់ស្កាត់ការផ្ទុះឡើងនៃរដូវរងានេះ។ គួរបញ្ជាក់អោយដឹងផងដែរថា៖ សហរដ្ឋអាមេរិកពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជាទម្រង់ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយបង្អស់ដើម្បីការពារមនុស្សពី Omicron ទាំង Pfizer និង Modernaកាលពីខែមុន អាជ្ញាធរបានចាប់ផ្តើមចែកថ្នាំវ៉ាក់សាំងថ្មីនេះដល់កុមារអាមេរិកអាយុ ១២ ឆ្នាំឡើងទៅ។
October 14, 2022 - Short News
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២២នេះ កម្លាំងសមត្ថកិច្ចយើងបានជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦ នាក់ ស្រី០១នាក់ ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
October 14, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកម្ពស់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការអំពាវនាវរបស់ឯកឧត្តម មាស សុភ័ណ្ឌ បែបនេះ ដោយ សារតែកាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមានបញ្ហារលាកស្រោមខួរក្បាល។
October 14, 2022


