- Oun Mey
- Short News
អាមេរិក៖ កម្រិតអតិផរណានៅសហរដ្ឋអាមេរិកបានកើតឡើងខ្ពស់លើសពីការព្យាករណ៍ទុក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ។ តាមរយៈទិន្នន័យនៅក្នុងរបាយករណ៍របស់ការិយាល័យស្ថិតិការងារអាមេរិកបានបង្ហាញថា កម្រិតអតិផរណានៅអាមេរិកសម្រាប់នៅក្នុងខែកញ្ញាបានកើនឡើង ០,៤% ដែលជាកម្រិតខ្ពស់លើសពីការរំពឹងទុក ខណៈនៅក្នុងខែសីហាកន្លងទៅកម្រិតអតិផរណាមានត្រឹមកម្រិត ០,២% ប៉ុណ្ណោះ។
October 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចេញសេចក្ដីប្រកាស ស្ដីពីបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២។
October 15, 2022 - Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានចាត់រដ្ឋបាលខេត្តកណ្តាល ដែលដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
October 15, 2022 - Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានចេញព័ត៌មានបន្ថែមឱ្យដឹងថា គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានចំនួន ០១នាក់ បន្ថែមទៀត ឈ្មោះ សុវត្ថិ សក្ខិណា ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស។
October 15, 2022 - Short News
ខេត្តកណ្តាល៖ គិតត្រឹមម៉ោង១៖៤០នាទី នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិត និងបានរកឃើញសពកើនឡើង ១០នាក់ហើយ ខណៈ៤នាក់ត្រូវបានជួយសង្គ្រោះរួចផុតពីសេចក្តីស្លាប់ និង១នាក់ទៀតកំពុងបន្តបាត់ខ្លួន។
October 15, 2022 - Short News
បាល់ដែលគេប្រើប្រាស់កំឡុងពេលកីឡាករ Diego Maradona បញ្ចូលទី «Hand of God» របស់គាត់ ទល់នឹងក្រុមអង់គ្លេសនៅព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៨៦ ត្រូវបានដាក់ឱ្យដេញថ្លៃដោយអាជ្ញាកណ្ដាលទុយនីស៊ី ដែលធ្លាប់ជាអ្នកទទួលខុសត្រូវលើការប្រកួតមួយនោះ។ ក្រុមហ៊ុន Graham Budd Auctions បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេរំពឹងថា បាល់ Adidas ដែលមានអាយុកាល ៣៦ឆ្នាំ ដែលអាជ្ញាកណ្តាលលោក Ali Bin Nasser កំពុងថែរក្សា នឹងអាចមានតម្លៃពី ២.៧ លានដុល្លារទៅ ៣.៣ លានដុល្លារ
October 15, 2022 - Short News
(ភ្នំពេញ)៖ លោក កែម សេរីវុធ ដែលប្រិយមិត្តច្បាស់ជានៅចាំថាគាត់ធ្លាប់បានបង្ហាញខ្លួនក្នុងឈុតមួយនៃរឿងហូលីវូដ City of Ghosts ដែលបានថតនៅកម្ពុជា កាលពីឆ្នាំ២០០២ ដោយលោកបានដើរតួអង្គឈ្មោះ សុខ អ្នកធាក់ស៊ីក្លូ ឱ្យតារាហូលីវូដ Matt Dillon។ គួរឱ្យសោកស្តាយដែល លោក កែម សេរីវុធ បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ដោយរោគាពាធ។
October 15, 2022 - Short News
(ភ្នំពេញ)៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២បានចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។
October 15, 2022 - Short News
គណៈកម្មាធិការសភាអាមេរិក បានសម្រេចចេញដីកាកោះហៅអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំមុន ទៅលើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់គណៈបក្សសាធារណរដ្ឋ។ សភាតំណាងរាស្រ្តដែលស៊ើបអង្កេតលើកុបកម្ម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានបោះឆ្នោតជាឯកច្ឆ័ន្ទកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកោះហៅលោក ត្រាំ ឱ្យផ្តល់សក្ខីកម្មចំពោះករណីនេះ។ ប្រធានគណៈកម្មាធិការ លោក Bennie Thompson បាននិយាយថា៖«គាត់គឺជាមនុស្សម្នាក់នៅកណ្តាលនៃរឿងរ៉ាវនៃអ្វីដែលបានកើតឡើងនៅថ្ងៃទី០៦ ខែមករា ដូច្នេះយើងចង់ឮពីគាត់»។ លោក Thompson បានសង្កត់ធ្ងន់ថា៖«គាត់ត្រូវតែទទួលខុសត្រូវ»។
October 15, 2022 - Short News
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារតាមរបៀបដែលអ្នកចង់បាន? តើអ្នកចង់ដឹងពីរបៀបបង្កើតបទពិសោធអនឡាញដែលអ្នកសាកសមនឹងទទួលបានដែរឬទេ? តើអ្នកចង់មានលទ្ធភាពអាចជ្រើសរើសបានថា តើអ្នកណាអាចមើលឃើញអ្វីដែលអ្នកបានបង្ហោះដែរឬទេ? បើដូច្នេះមែន អ្នកប្រហែលជាចង់តាមដានយុទ្ធនាការសុវត្ថិភាពថ្មីរបស់ Meta Cambodia ហើយ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើនសុវត្ថិភាពអនឡាញ និងគ្រប់គ្រងមាតិការបស់ពួកគេ។
October 15, 2022


