- Oun Mey
- Short News
(សេអ៊ូល)៖ HYBE បានប្រកាសថា BTS នឹងចូលបម្រើយោធាតាមលំដាប់លំដោយ ដោយចាប់ផ្ដើមពី Jin ដែលជាសមាជិកអាយុច្រើនជាងគេក្នុងក្រុម។យោងតាម BIG HIT MUSIC លោក Jin នឹងអនុវត្តតាមនីតិវិធីនៃការចុះឈ្មោះចូលបម្រើការងាររបស់រដ្ឋបាលកម្លាំងយោធា។ សមាជិកផ្សេងទៀតក៏នឹងបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់តាមផែនការរបស់ពួកគេ។
October 18, 2022 - Short News
ទីក្រុងព្រុចសែល៖ ក្រុមរដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុបបានយល់ព្រមគ្នាលើកគម្រោងមួយសម្រាប់ជួយគាំទ្រប្រទេសអ៊ុយក្រែន ដែលគម្រោងនោះគឹជាបេសកម្មបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែនប្រមាណជា ១៥,០០០នាក់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះបានបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែននោះនឹងត្រូវចាប់ផ្តើមនៅខែក្រោយនេះហើយ ខណៈគេបានដាក់ការរំពឹងទុកយ៉ាងខ្ពស់ថា ក្រោមបញ្ចប់វគ្គបណ្តុះបណ្តាលនេះរួចកងកម្លាំងអ៊ុយក្រែននឹងមានសមត្ថភាពខ្ពសជាងមុនក្នុងការប្រយុទ្ធតតាំងជាមួយកងកម្លាំងរុស្ស៊ី។
October 18, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។
October 18, 2022 - Short News
ថៃ៖ តំបន់សំខាន់ៗជាច្រើននៅក្នុងខេត្តភូកេត ដែលជាខេត្តទេសចរណ៍ដ៏មានសក្តានុពលមួយរបសថៃត្រូវបាទទឹកជន់លិចបណ្តើរៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលានេះ។ បើតាមលោក Narong Woonciew ដែលជាអភិបាលនៃគណៈអភិបាលខេត្តភូកេតបានបញ្ជាក់ថា ទឹកបានផ្តើមជន់លិចចូលក្នុងសហគមន៍ដែលមានប្រជាពលរដ្ឋរស់នៅកាលពីយប់ថ្ងៃអាទិត្យ ហើយទឹកដែលបាននជន់លិចនោះមានជម្រៅចន្លោះពីកន្លះម៉ែត្រទៅមួយម៉ែត្រ។
October 18, 2022 - Short News
យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា៖ លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri (អធិការនគរបាលទេសចរណ៍ស្រះកែវ) និងកងវរសេនា កំពុងត្រួតពិនិត្យ និងតាមចាប់ ជនជាប់ចោទដែលរត់គេចពីដីកាចាប់ខ្លួន ដើម្បីរត់ចេញទៅប្រទេសជិតខាង តាមគោលនយោបាយរបស់ ឧត្តមសេនីយ៍ទោ Damrong Kittipraphat អគ្គមេបញ្ជាការប៉ូលិស។ ក្រោយមកមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនរបស់ អ្នកដំណើរម្នាក់ដែលចាកចេញទៅកាន់ព្រះរាជាណាចក្រកម្ពុជា
October 18, 2022 - Short News
យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែតុលា បានអោយដឹងថា៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងអំឡុងសមាជជាតិលើកទី ២០ នៃតំណាងជាតិរបស់បក្សកុម្មុយនិស្តចិន ដើម្បីប្រកាសពីភាពជោគជ័យនៃគោលនយោបាយកន្លងមករបស់បក្ស។ លោកបានសរសើរពីគោលនយោបាយកូវិដស្មើ សូន្យរបស់រដ្ឋាភិបាលថាជាគោលនយោបាយជោគជ័យខ្លាំង ដោយលោកក៏បានរំលឹកឡើងវិញថា «រដ្ឋាភិបាលចិននឹងផ្តល់អាទិភាពដល់ប្រជាជន និងជីវិតរបស់ពួកគេ លើសពីអ្វីទាំងអស់» ដែលគោលនយោបាយគ្រប់គ្រងជំងឺកូវីដឲ្យនៅសូន្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ វាគឺដើម្បីការពារសុខភាពសាធារណៈនិងធានាសុវត្ថិភាពរបស់ពួកគេឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ មេដឹកនាំចិនមិនទាន់បញ្ជាក់ថាតើគោលនយោបាយនឹងផ្លាស់ប្តូរនៅពេលណានោះទេ ទោះបីជាមានការមិនពេញចិត្តពីមនុស្សជាច្រើនក៏ដោយ។
October 18, 2022 - Short News
ក្រសួងអប់រំថៃនឹងស្នើឱ្យអង្គការយូណេស្កូ (UNESCO) ដាក់បញ្ចូលព្រះមហាក្សត្រជាទីគោរពស្រឡាញ់របស់ប្រទេសថៃ គឺព្រះអង្គម្ចាស់ ភូមិពល អតុល្យតេជ ទៅក្នុងបញ្ជីបុគ្គលឧត្ដុង្គឧត្ដមរបស់ពិភពលោក (The world’s eminent personalities)។ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Trinuch Theinthong បាននិយាយនៅថ្ងៃចន្ទនេះថា ក្រសួងសង្ឃឹមថាព្រះអង្គម្ចាស់ ភូមិពល ត្រូវបានគេគោរពជាសាកល ចំពោះការងារដែលព្រះអង្គបានធ្វើសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ក៏ដូចជាសហគមន៍ពិភពលោក។ ជាឧទាហរណ៍ លោកស្រីបានមានប្រសាសន៍ថា ទស្សនវិជ្ជាសេដ្ឋកិច្ចរបស់ព្រះមហាក្សត្រ ភូមិពល ឥឡូវនេះកំពុងត្រូវបានអនុម័តនៅទូទាំងពិភពលោក។
October 18, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ឱ្យបានជ្រាបថា៖
October 18, 2022 - Short News
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការលើកពេលការរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
October 18, 2022 - Short News
យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែងមួយកន្លែងនៅតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់។ មន្ត្រីក្នុងតំបន់បាននិយាយថា អគារលំនៅដ្ឋានកម្ពស់ ៩ជាន់ នៅក្នុងទីក្រុង Yeysk ត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើង ដែលបណ្ដាលឱ្យអ្នកស្រុកចំនួន ៤នាក់ បានស្លាប់ និងប្រហែល ២០ នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ម៉ាស៊ីនរបស់យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 បានឆេះ ហើយបានធ្លាក់ចុះក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ នេះបើតាមសម្ដីអ្នកបើកយន្តហោះដែលបានចេញពីយន្តហោះ។
October 18, 2022


