- Oun Mey
- Short News
អាមេរិក៖ មុខងារ Crash Detection របស់ទូរស័ព្ទ iPhone 14 ត្រូវបានគេមើលឃើញថា ហាក់កំពុងបង្ហាញនូវចំណុចអវិជ្ជមានមួយ ពោលគឺវាបានរាយការណ៍ពីករណីកើតមានឧបត្តិហេតុបន្ទាន់មួយ ខណៈដែលម្ចាស់ទូរស័ព្ទកំពុងតែធ្វើសកម្មភាពកំសាន្តដ៏រីករាយទៅវិញ។ គួរបញ្ជាក់ជូនថា មុខងារ Crash Detection ដែលមាននៅក្នុងទូរស័ព្ទ iPhone 14 គឺជាមុខងារដ៏ឆ្លាតវ័យមួយ ដែលអាចរាយការណ៍ទៅកាន់អាជ្ញាធរដោយស្វ័យប្រវតិ្តតាមរយៈការហៅទៅកាន់លេខ 911 នៅពេលដែលម្ចាស់ទូស័ព្ទបានជួបគ្រោះថ្នាក់ចរាចរណ៍ ឬឧបត្តិហេតុចៃដន្យណាមួយ ហើយបញ្ជូនទីតាំងកើតហេតុទៅឲ្យប៉ូលិសផងដែរ។
October 11, 2022 - Short News
ទូរទស្សន៍ CNN បានលុបចោលវីដេអូស្តីពីការសម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ ហើយបានធ្វើការសុំទោសកាលពីថ្ងៃអាទិត្យ ជុំវិញការរិះគន់ថា អ្នកកាសែតរបស់ខ្លួនបានចូលទៅទីតាំងឧក្រិដ្ឋកម្ម និងថតយករូបភាពដោយគ្មានការអនុញ្ញាត។ បើយោងទៅតាមលោក Surachat Hakparn អគ្គស្នងការរងនគរបាលជាតិថៃបានឱ្យដឹងថា អ្នកកាសែត CNN ទាំង ២ នាក់ ត្រូវបានផាកពិន័យ បន្ទាប់ពីអាជ្ញាធររកឃើញថា ពួកគេបានធ្វើការក្នុងប្រទេសថៃ ដោយប្រើទិដ្ឋាការទេសចរណ៍ ហើយបានចូលទៅទីតាំងកើតហេតុ ដើម្បីថតយកទិដ្ឋភាពនៅទីនោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei ។
October 11, 2022 - Short News
(ភ្នំពេញ)៖ ថ្មីៗនេះឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវបវកញ្ញា Miss Grand កម្ពុជា ៣ជំនាន់ ដែលត្រូវបានជ្រើសរើសសម្តែងក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។ យោងតាមការបង្ហោះឯកឧត្តម ហ្វៃ សំអាង ធ្លាប់បានបញ្ជាក់ថា «អប្សរាមហាអង្គរ» មានបវរកញ្ញាចំនួន៥ដួងចូលរួមសម្តែង ខណៈដែលពេលនេះឯកឧត្តម ហ្វៃ សំអាង បានធ្វើការជ្រើសរើសចំនួន៣រូបរួចមកហើយមានដូចជា អតីត Miss Grand Cambodia ឆ្នាំ២០២០ កញ្ញា សេង រដ្ឋា, Miss Grand Cambodia ឆ្នាំ២០២១ កញ្ញា
October 11, 2022 - Short News
(ភ្នំពេញ)៖ បើកដំណើរការអាជីវកម្មអាហារមួយៗមិនងាយស្រួលឡើយ ពោលគឺត្រូវគ្រប់គ្រង់ដំណើរការនីមួយៗ ដូចជាផ្សំគ្រឿងទេស គ្រប់គ្រងហិរញ្ញវត្ថុ វិធីសាស្ត្រទីផ្សារទាក់ទាញភ្ញៀវ និងជាពិសេសប្រសិនបើបើកមានសេវាកម្មវិញទៀតនោះក៏ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួនតែម្តង ព្រោះពួកគេជាផ្នែកធំមួយដើម្បីឱ្យអាជីវកម្មដំណើរការរលូនទៅមុខ។
October 11, 2022 - Short News
រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” រយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ រហូតមកទល់ពេល គឺចំនួន ១០ថ្ងៃហើយ ប៉ុន្តែក៏មានមហាជនជាច្រើនងឿងឆ្ងល់លើផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ព្រះសីហនុមិនទាន់យល់ច្បាស់នៅឡើយទេ។
October 11, 2022 - Short News
រដ្ឋធានីគៀវរបស់អ៊ុយក្រែនត្រូវបានរង្គោះរង្គើដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់នៅព្រឹកមិញនេះ ដែលជាការសងសឹករបស់លោក វ្ល៉ាឌីមៀ ពូទីន ឆ្លើយតបទៅនឹងការបំផ្ទុះនៅលើស្ពានគ្រីមៀ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ វាបានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់អស់ជាច្រើនខែនៅទីក្រុងគៀវ ខណៈមីស៊ីលបានហោះរំលងពេញផ្ទៃមេឃរបស់ទីក្រុង។ អភិបាលក្រុងលោក Vitalii Klitchko បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងសង្កាត់ Shevchenko នៅកណ្តាលទីក្រុង ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ និងរងរបួសនោះទេ។ ការវាយប្រហារនេះក៏គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះដែរ ខណៈពេលដែលលោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំអង្គប្រជុំប្រធានសន្តិសុខនៅថ្ងៃចន្ទនេះផ្ទាល់ ដើម្បីពិភាក្សាអំពីការសងសឹកពាក់ព័ន្ធនឹងការបំផ្ទុះនៅស្ពានគ្រីមៀ ហើយគាត់បានហៅវាថាជា «ការវាយប្រហារភេរវកម្ម»។
October 11, 2022 - Short News
យោងតាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានធ្វើការប្រមូលមកវិញនូវមីកញ្ចប់ចំនួន ២ប្រភេទ បន្ទាប់ពីបានរកឃើញថា មានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ (Ethylene oxide) ដែលជាសារធាតុប្រើនៅក្នុងថ្នាំសម្លាប់សត្វល្អិត។ ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី សារធាតុអេទីឡែនអុកស៊ីដ គឺមិនអាចប្រើប្រាស់នៅក្នុងអាហារបានទេ ហើយត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងគ្រឿងទេសប៉ុណ្ណោះ ខណៈកម្រិតអតិបរិមាក៏មិនត្រូវលើសពី ៥០mg/kg នោះដែរ។
October 11, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឯកឧត្ដម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានរាជរដ្ឋាភិបាល ស្នើតែងតែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្ដម វេង សាខុន។
October 11, 2022 - Short News
ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានរាយការណ៍កាលពីថ្ងៃទី១០ ខែតុលា អំពីបរិយាកាសនៃការរង់ចាំមើលបាតុភូតភ្លើងនាគហោះឡើងពីដងទន្លេមេគង្គ និងក្នុងតំបន់ជាច្រើននៃខេត្ត Nong Khai រួមទាំងស្រុក Phon Phisai និងស្រុក Rattanawapi បានរកឃើញថាមានអ្នកទេសចរណ៍យ៉ាងច្រើនកកកុញនៅតាមដងទន្លេមេគង្គ ហើយក៏មិនមានការខកបំណងឡើយ ក្រោយពីមានភ្លើងនាគហោះចេញពីទន្លេ ជាលើកទី១ នៅវេលាម៉ោង៦ និង២២នាទីល្ងាច នៅលើដងទន្លេមេគង្គ ភូមិ Ban Phon Phaeng ឃុំ Ban Phon Phaeng ស្រុក Rattanawapi ស្រាប់តែមានភ្លើងនាគពណ៌ក្រហមចំនួនពីរបានហោះឡើងចេញពីទឹក បន្ទាប់មក ក៏មានបាតុភូតភ្លើងនាគបានហោះចេញពីទឹក
October 11, 2022 - Short News
សហរដ្ឋអាមេរិក៖ តាមរយៈវីដេអូឃ្លីបរបស់បុគ្គលិកនៅមជ្ឈមណ្ឌលថែទាំកុមារ Lil’ Blessings ក្នុងរដ្ឋ Mississippi ពាក់ម៉ាស់ Halloween ដើម្បីបំភ័យកុមារ បានក្លាយជាវីដេអូឃ្លីបដែលត្រូវបានរិះគន់យ៉ាងទូលំទូលាយថាមិនសមរម្យ។ នៅក្នុងវីដេអូឃ្លីបនេះ គេឃើញមន្ត្រីសរុប ៤ នាក់ ពាក់របាំងមុខគួរឱ្យខ្លាច បន្លាចកុមារ នៅក្នុងថ្នាក់រៀននីមួយៗអោយខ្លាច ថែមទាំងបានលើកហេតុផលបញ្ជាក់ថាគឺដោយសារតែក្មេងៗទាំងនោះមិនព្រមសម្អាត ក៏ដូចជាប្រព្រឹត្តខ្លួនមិនល្អ។ ដោយឃ្លីបវិដេអូនោះដែរ គេអាចលឺសំលេងរបស់កុមារ ក៏ដូចជា សំរែកនៃការភ័យខ្លាច ក្មេងខ្លះភ្ញាក់ផ្អើល ហើយរត់ចេញឆ្ងាយ ខណៈមន្ត្រីផ្សេងទៀត បានចង្អុលបង្ហាញអោយដឹងថា កុមារណាប្រព្រឹត្តល្អ និងកុមារណាប្រព្រឹត្តមិនល្អ មុនពេលមន្ត្រីនោះពាក់ម៉ាស់ដ៏គួរឲ្យភ័យខ្លាចទៅបន្លាចកុមារដែលនៅជិត។ ក្រោយពីឃ្លីបនេះត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ បណ្តាលឱ្យភ្នាក់ងារនិយតកម្ម ពន្លឿនការស៊ើបអង្កេតលើហេតុការណ៍បែបនេះ ដើម្បីស៊ើបអង្កេតការពិត
October 11, 2022


