- Oun Mey
- Short News
ចិន៖ កាលពីថ្ងៃទី ១០ ខែតុលា សារព័ត៌មាន Thairath បានរាយការណ៍ថា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-2D ដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅបរិវេណតំបន់វាលខ្សាច់ gobi ម៉ុងហ្គោលីខាងក្នុង នៅភាគពាយព្យនៃប្រទេសនៅម៉ោង ០៧:៤៣នាទី។ ដោយគ្រាប់រ៉ុក្កែតនេះបានដឹកផ្កាយរណបសង្កេតដែលគេស្គាល់ថាជា “Advanced Space-based Solar Observatory-ASO-S” ឬ “Guofu-1” ចូលទៅក្នុងគន្លង រហូតមានការលាតត្រដាងថា បេសកកម្មបាញ់បង្ហោះផ្កាយរណបទៅក្នុងតារាវិថីលើកនេះបានជោគជ័យ។
October 11, 2022 - Short News
សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា៖ លោក Vedant Patel អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាស៊ី ដែលគាំទ្រការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ដោយបានរំលោភលើវិធានការហាមឃាត់របស់អង្គការសហប្រជាជាតិ។ សប្តាហ៍មុនមានករណី «ករណីបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងដែលបានបង្កើតភាពតានតឹងនៅឧបទ្វីបកូរ៉េ និងតំបន់ទាំងមូល» ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងកំណត់គោលដៅទៅល់ការដាក់ទណ្ឌកម្មបុគ្គលចំនួន២នាក់ និងក្រុមហ៊ុនរបស់សិង្ហបុរី កោះតៃវ៉ាន់ និងកោះ Marshall ។
October 11, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។
October 11, 2022 - Short News
ថៃ៖ យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១០ ខែតុលា បានអោយដឹងថា ជនសង្ស័យវ័យក្មេងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅប្លន់ហាមាស យកបានមាសជាង២តម្លឹង នៅហាងមាសយ៉ាវ៉ារ៉ាត់ ដោយបានលើកហេតុផលឡើងថា ត្រូវការរកលុយដោះបំណុល ។
October 11, 2022 - Short News
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃសុក្រ ទី៧ ខែតុលានេះបានឲ្យដឹងថា ក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងហេតុការណ៍បាញ់សម្លាប់យ៉ាងរង្គាលនៅមណ្ឌលថែទាំកុមារថៃនៅក្នុងប្រទេសនឹងទទួលបានប្រាក់សំណងជាង ១សែនបាត (២,៦៦០ ដុល្លារអាមេរិក) ពីអាជ្ញាធរថៃ។ បើតាមនាយកដ្ឋានការពារសិទ្ធិនិងសេរីភាពជនរងគ្រោះនៃក្រសួងយុត្តិធម៌ថាបានបញ្ជាក់ថា ប្រាក់សំណងនោះនឹងត្រូវបែងចែកជាកញ្ចប់តូចៗមួយចំនួនដូចជា គ្រួសារដែលមានជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិតនឹងទទួលបានប្រាក់សំណងចំនួន ៥០,០០០បាត (១,៣៣០ ដុល្លារអាមេរិក) ប្រាក់ចំនួន ២០,០០០បាត (៥៣២ ដុល្លារអាមេរិក) សម្រាប់រៀបចំបុណ្យសព និងប្រាក់បន្ថែមចំនួន ៤០,០០០បាត (១,០៦៥ ដុល្លារអាមេរិក) សម្រាប់ការចំណាយផ្សេងៗ។
October 10, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃសុក្រ ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំកម្លាំងបញ្ជាកាដ្ឋាន បញ្ចប់បេសកកម្មដាំកូនឈើនៅតំបន់ភ្នំតាម៉ៅ សម្រេចជោគជ័យ ជាស្ថាពរ១០០ភាគរយហើយ។
October 10, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យអនុលោមភាពម៉ូតូធំទំនើបៗជាច្រើន ដែលប្រមូលផ្ដុំគ្នា នៅខណ្ឌជ្រោយចង្វារកាលពីព្រឹកមិញនេះ។
October 10, 2022 - Short News
ប្រទេសកូរ៉េខាងជើងបានរិះគន់អាកាសចរណ៍ស៊ីវិលរបស់អង្គការសហប្រជាជាតិ ចំពោះការអនុម័តថ្កោលទោសលើការសាកល្បងមីស៊ីលផ្លោងរបស់ខ្លួន។ ប្រទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍មួយ តាមរយៈអ្នកនាំពាក្យរដ្ឋបាលអាកាសចរណ៍របស់ខ្លួននៅថ្ងៃសៅរ៍នេះ ដោយប្រកាន់លើជំហររបស់ខ្លួន ហើយថា សកម្មភាពបាញ់មីស៊ីលរបស់ខ្លួន គឺជាសកម្មភាពទៀងទាត់ និងការពារខ្លួន។ ខ្លួនបានអះអាងថា កាបាញ់មីស៊ីលទាំងនោះគឺ «សម្រាប់ការពារសន្តិសុខរបស់ប្រទេស និងសន្តិភាពក្នុងតំបន់ ពីការគម្រាមកំហែងដោយយោធាផ្ទាល់របស់សហរដ្ឋអាមេរិក ដែលបានអូសបន្លាយជាងកន្លះសតវត្សមកហើយ»។
October 10, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាស ស្ដីពីការកំណត់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ឱ្យបានដឹងថា៖
October 10, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌ៧មករា នៅថ្ងៃសៅរ៍ ១៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដោយមានការចង្អុលបង្ហាញពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងដោយមានការអនុញ្ញាតពីលោក ហេង ផេង ព្រះរាជអាជ្ញារងប្រចាំខណ្ឌ៧មករា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានចុះត្រួតពិនិត្យទីតាំងលក់ម៉ូតូក្នុងស្ដង់បុរីកីឡា និងទីតាំងផ្ញើម៉ូតូក្នុងអគារស្នាក់នៅបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
October 10, 2022


