- Oun Mey
- Short News
ប៉ូលិសអន្តោប្រវេសន៍ថៃបានដកទិដ្ឋាការទេសចរណ៍សម្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា បន្ទាប់ពីពួកគេត្រូវបានគេចាប់ខ្លួន នៅពេលដែកបានចូលទៅចំណុចឧក្រិដ្ឋកម្មបាញ់ប្រហារដ៏ធំនៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដោយគ្មានការអនុញ្ញាត។ អគ្គស្នងការរងនគរបាលជាតិលោក Surachate Hakparn បាននិយាយថា អ្នកយកព័ត៌មាន CNN ទាំង ២នាក់ មានឈ្មោះថា Anna Coren មានអាយុ ៤៧ឆ្នាំ និង Daniel Hodge មានអាយុ ៣៤ឆ្នាំ ពួកគេត្រូវបាននាំទៅប៉ុស្តិ៍ប៉ូលីស Na Klang ក្នុងទីក្រុង Nong Bua
October 10, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅក្នុងការកំណត់ ទូរស័ព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរស័ព្ទចល័តបាន។
October 8, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីបុណ្យសមុទ្រ លើកទី៩ ជុំទី៣ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ ១១ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។
October 8, 2022 - Short News
ប៉ាគីស្ថាន៖ បញ្ហាទឹកជំនន់នឹងរុញឲ្យពលរដ្ឋប៉ាគីស្ថានចន្លោះពី ៦ ទៅ ៩លាននាក់ធ្លាក់ចូលទៅក្នុងភាពក្រីក្រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Straits Times នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ ការព្យាករណ៍ខាងលើនេះគឺត្រូវបានដោយធនាគារពិភពលោក ដែលបានសិក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថាននិងប៉ះពាល់ក្នុងវិស័យសេដ្ឋកិច្ចទាំងក្នុងរយៈពេលខ្លីនិងក្នុងរយៈពេលវែង។ នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលនោះក៏បានបញ្ជាក់ផងដែរថា បញ្ហាទឹកជំនន់នឹងធ្វើឲ្យអត្រានៃភាពក្រីក្រនៅក្នុងប្រទេសប៉ាគឺស្ថានត្រូវកើតឡើងចន្លោះពី ២,៥% ទៅដល់ ៤%។
October 8, 2022 - Short News
ព្រះមហាក្សត្រ និងព្រះមហាក្សត្រីរបស់ថៃ នឹងយាងទៅសួរសុខទុក្ខអ្នករងរបួសនៅក្នុងការបាញ់សម្លាប់យ៉ាងរង្គាលនៅខេត្ត Nong Bua Lamphu នៅថ្ងៃសុក្រនេះ។ ព្រះអង្គទាំងពីរត្រូវបានគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋាន Udon Thani នៅពេលល្ងាច មុនពេលយាងទៅកាន់មន្ទីរពេទ្យ Nong Bua Lamphu និង Udon Thani។ ការវាយប្រហារដោយកាំភ្លើង និងកាំបិត ដោយអតីតប៉ូលីសម្នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានចាប់ផ្តើមនៅឯកន្លែងមើលថែកុមារនៅក្នុងស្រុក Na Klang ហើយបានធ្វើឱ្យមនុស្ស ៣៨ នាក់បានស្លាប់ ដោយក្នុងនោះមាន ២៤ នាក់ជាកុមារ។ ជាមួយគ្នានេះមនុស្ស ១០នាក់ បានរងរបួសនៅក្នុងការវាយប្រហារនោះ
October 8, 2022 - Short News
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលាម្សិលមិញនេះ ដែលបង្កឡើងដោយសារតែជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានThe Straits Times បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងរដ្ឋធានីចាកាតាក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងអស់រយៈពេលជាច្រើនម៉ោងហើយបរិមាណដ៏ច្រើនរបស់ទឹកភ្លៀងក៏បានបង្កទៅជាទឹកជំនន់ជន់លិចនិងហូរគួចយ៉ាងខ្លាំងនៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងទីក្រុងផងដែរ។
October 8, 2022 - Short News
ស្រុកបន្ទាយស្រី៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកផ្ទាល់របស់លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា «បងប្អូនប្រជាពលរដ្ឋអ្នកព្រះដាក់ត្រូវរក្សាភាពនឹងនរ យើងអត់មានការរុះរើប្រជាពលរដ្ឋនៅក្នុងភូមិទាំង៦ នៅក្នុងឃុំនេះទេ!» ។
October 8, 2022 - Short News
ថៃ៖ អាជ្ញាធរសុខាភិបាលថៃនឹងផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋវ័យក្មេងដែលមានអាយុចាប់ពី ៦ខែរហូតដល់ ៤ឆ្នាំ នៅសប្តាហ៍ក្រោយនេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី៧ ខែតុលានេះ។ បើតាមលោកវេជ្ជបណ្ឌិត Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា វ៉ាក់សាំងដែលអាជ្ញាធរថៃនឹងយកមកប្រើប្រាស់នៅក្នុងយុទ្ធនាការខាងលើនេះគឺជាវ៉ាក់សាំងប្រភេទ Pfizer ដែលជាវ៉ាក់សាំងទើបត្រូវបានអនុម័តឲ្យមានការប្រើប្រាស់ចំពោះកូនក្មេងពីសំណាក់រដ្ឋបាលផ្នែកចំណីអាហារនិងឱសថថៃ។
October 8, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសរបស់ខ្លួនគឺលោក គីម ជុងអ៊ុន បានផ្ញើសារមួយដើម្បីអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ឆ្នាំរបស់គាត់ នៅថ្ងៃសុក្រនេះផ្ទាល់តែម្ដង។ កាសែតរដ្ឋ Rodong Sinmun បានរាយការណ៍ថា សំបុត្រនោះបានសរសេរថា «ប្រទេសរុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូររបស់រដ្ឋ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ខ្លួន ចេញពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងគ្នីគ្នារបស់ពួកគេ»។ វាបានបន្ថែមថា «ការពិតបែបនេះគឺមិនអាចនឹកស្មានដល់ ប្រសិនគ្មានភាពជាអ្នកដឹកនាំ និងឆន្ទៈដ៏មុតមាំរបស់អ្នក»។
October 8, 2022 - Short News
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ៩៥ ក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ។
October 8, 2022


