- Oun Mey
- Short News
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២២ មុននេះបន្ដិច បានឱ្យដឹងថា បុរសជាអតីតមន្ត្រីប៉ូលីសម្នាក់បានបើកការបាញ់ប្រហារដ៏ធំមួយ នៅឯមជ្ឈមណ្ឌលថែទាំកុមារក្នុងខេត្ត Nong Bua Lamphu ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣២ នាក់បានស្លាប់។
October 7, 2022 - Short News
អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ ជុំវិញករណីទឹកស៊ីរ៉ូសម្រាប់កុមារ ដែលមានអាការក្អក និងផ្ដាសាយចំនួន ៤ ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថ Maiden របស់ប្រទេសឥណ្ឌា ដោយបានព្រមានថា ទឹកស៊ីរ៉ូទាំងនោះមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់កុមារចំនួន ៦៦ នាក់ នៅក្នុងប្រទេសហ្គាំប៊ី។ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ បានព្រមានថា ទឹកស៊ីរ៉ូដែលមានមេរោគអាចត្រូវបានគេចែកចាយទៅប្រទេសហ្គាំប៊ី ហើយវាក៏មានលទ្ធភាពខ្ពស់ ដែលទឹកស៊ីរ៉ូទាំងនោះបែកធ្លាយទៅទូទាំងសកល នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ Channel News Asia ។
October 7, 2022 - Short News
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥៩ (GS59-F1) មូលហេតុបណ្ដាលមកពីក្រុមការងាររបស់ក្រុមហ៊ុនឯកជនប្រើប្រាស់អេស្កាវ៉ាទ័រកាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖
October 7, 2022 - Short News
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៤៖០០នាទីល្ងាច ទឹកសឹ្ទងពោធិ៍សាត់ បានហក់ឡើងយ៉ាងខ្លាំងដោយមានប្រភពទឹកភ្លៀងតំបន់ជួរភ្នំក្រវាញនៅផ្នែកខាងលើដែលមានកម្រិតកំពស់ដូចខាងក្រោម៖
October 7, 2022 - Short News
ថៃ៖ យោងតាមប្រភពសារព័ត៌មានបានអោយដឹងថា វេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលប្រមូលឈាមកណ្តាល អគារគុណកាន ជាន់ទី៣ មន្ទីរពេទ្យខនកែន ប្រទេសថៃ ប្រជាពលរដ្ឋខេត្តខុនកែនសម្រុកបរិច្ចាគឈាមជួយដោយសារតែមន្ទីរពេទ្យ Nong Bua Lamphu ត្រូវការឈាមជាបន្ទាន់ពីការបាញ់រះ នៅមជ្ឈមណ្ឌលកុមារ Nong Bua Lamphu ។
October 7, 2022 - Short News
យោងតាមប្រភពព៏ត៌មានបានអោយដឹងថា អាជ្ញាធរចំណីអាហារសិង្ហបុរី (SFA) បានប្រមូលមកវិញនូវមីកញ្ចប់ពីរប្រភេទ បន្ទាប់ពីវាត្រូវបានគេរកឃើញថាមានផ្ទុកសារធាតុអេទីឡែនអុកស៊ីដ ដែលជាសមាសធាតុនៃថ្នាំសម្លាប់សត្វល្អិត។ ដោយមីកញ្ចប់ពីរប្រភេទដែលប្រមូលបានគឺគុយទាវរបស់ក្រុមហ៊ុន Sheng Sheng F&B Industries ក្រោមម៉ាក Mie Sedaap ដែលជាផលិតផលមីរបសើកូរ៉េ និងគុយទាវសាច់មាន់កូរ៉េ គុយទាវកូរ៉េហឹរនឹងក្លាយជាកន្លែងផលិតដែលមានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ សម្រាប់មីរសជាតិសាច់មាន់ហឹររបស់កូរ៉េ មានកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ ទាំងពីរផលិតនៅប្រទេសឥណ្ឌូនេស៊ី។ ដោយអេទីឡែនអុកស៊ីដ រកឃើញថាជាសមាសធាតុនៃថ្នាំសម្លាប់សត្វល្អិត ដែលមិនអាចប្រើប្រាស់ជាអាហារបាន ក្រោមច្បាប់របស់ប្រទេសសិង្ហបុរី អេទីឡែនអុកស៊ីដត្រូវបានអនុញ្ញាតសម្រាប់តែប្រើប្រាស់ក្នុងដំណើរការក្រៀវគ្រឿងទេសប៉ុណ្ណោះ ហើយកំរិតអតិបរិមាមិនត្រូវលើសពី
October 7, 2022 - Short News
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំឱ្យបងប្អូនអ្នកប្រើប្រាស់កម្មវិធីបណ្ដាញទំនាក់ទំនងសង្គម Telegram មានការប្រុងប្រយ័ត្នជាមួយនឹងដំណរភ្ជាប់ដែលលោកអ្នកបានទទួល ឬត្រូវបានចែកចាយនៅក្នុង Group Telegram ព្រោះជនខិលខូចអាចលួចយកគណនីរបស់លោកអ្នកទៅគ្រប់គ្រងបានតាមរយៈដំណរភ្ជាប់ទាំងនោះ ដែលអាចឱ្យពួកគេប្រើប្រាស់គណនីដើម្បីប្រព្រឹត្តបទល្មើស ឬធ្វើការបោកបញ្ឆោត ឬដើម្បីផ្ញើដំណរភ្ជាប់ដែលមានមេរោគទៅមិត្តភក្កិរបស់លោកអ្នកបន្តទៀត។
October 7, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិត្រួតពិនិត្យការបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត បានដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិ ពិនិត្យ និងសម្រេច លើបញ្ជីឈ្មោះទណ្ឌិត ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ខាងមុខនេះ ដោយគណៈកម្មការថ្នាក់ជាតិបានទទួលសំណុំឯកសារពីបណ្តាពន្ធនាគាររាជធានី-ខេត្ត ចំនួន ២០ និងមណ្ឌលអប់រំកែប្រែទាំង៤ ដែលបានស្នើសុំបន្ធូបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសរុបចំនួន ៦៨៣ នាក់ (ស្រី ៦៤
October 7, 2022 - Short News
ប៉ូលិសឥណ្ឌូណេស៊ីបាននិយាយថា មនុស្សនិងមន្ត្រីប៉ូលីសចំនួន ៦នាក់ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម ទាក់ទងទៅនឹងការរត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់មួយ ដែលបានសម្លាប់មនុស្សជាង ១០០ នាក់ នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ ឧបទ្ទវហេតុបានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការប្រកួតបាល់ទាត់មួយនៅទីក្រុង Malang ខេត្ត East Java ។ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុមចាញ់បានសម្រុកចូលទីលាន ដែលធ្វើឱ្យមានការរត់ជាន់គ្នាក្នុងចំណោមអ្នកទស្សនាភ័យស្លន់ស្លោ។ ប៉ូលិសនិយាយថា មនុស្សយ៉ាងហោចណាស់ ១៣១ នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់ ហើយរដ្ឋាភិបាលបាននិយាយថា ៣៥ នាក់ក្នុងចំណោមពួកគេ មានអាយុចន្លោះពី ៣ ទៅ ១៧ឆ្នាំ។
October 7, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានគោលដៅក្នុងការកំណត់ ទូរសព្ទដែលនាំចូលទាល់តែបង់ពន្ធត្រឹមត្រូវ ទើបអាចភ្ជាប់បណ្ដាញជាមួយប្រតិបត្តិករទូរសព្ទចល័តបាន។
October 7, 2022


