- Oun Mey
- Short News
អាមេរិក៖ បំណុលជាតិសរុបរបស់អាមេរិកបានកើនឡើងលើសពីចំនួន ៣១ លានលានដុល្លារជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួរបញ្ជាក់ថា តួលេខបំណុលខាងលើនេះគឺជាទិន្នន័យនៅក្នុងរបាយការណ៍ការហិរញ្ញវត្ថុមួយ ដែលត្រូវបានចេញផ្សាយដោយនាយកដ្ឋានរតនាគារអាមេរិកកាលពីយប់ថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ខណៈរបាយការណ៍មួយនេះបានគេចាត់ទុកថា ជារបាយការណ៍ហិរញ្ញវត្ថុដ៏អាក្រក់មួយសម្រាប់សហរដ្ឋអាមេរិកផងដែក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ១នៅលើពិភពលោក។
October 6, 2022 - Short News
ខេត្តបាត់ដំបង៖ តាមការបញ្ជាក់ពី រដ្ឋបាលក្រុងបាត់ដំបង បានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងសង្កែ ក្រុងបាត់ដំបង ព្រឹកថ្ងៃទី៥ ខែតុលាឆ្នាំ២០២២ ឡេីងដល់កម្ពស់១៣.៦០ម៉ែត្រ។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសង្កែសូមបង្កេីនការប្រុងប្រយត្ន័អោយខ្ពស់ ជាពិសេសជនចាស់ជរា ជនពិកា កុមារតូចៗជាដេីម។
October 6, 2022 - Short News
ពលរដ្ឋនៅទីក្រុងបាងកកត្រូវបានគេស្នើសុំឱ្យធ្វើការពីផ្ទះ ឬយ៉ាងហោចណាស់ចាកចេញពីការងារឱ្យបានមុនម៉ោង ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីគេចពីទឹកជំនន់បន្ថែមទៀតនៅក្នុងទីក្រុង។ អភិបាលរងក្រុងបាងកក (BMA) លោកស្រី Tavida Kamolvej បាននិយាយកាលពីថ្ងៃអង្គារថា ទន្លេចៅព្រះយ៉ា អាចមានកម្ពស់ហក់ឡើងចាប់ពីថ្ងៃពុធនេះ ដោយសារតែការកើនឡើងនៃជំនោរ គួបផ្សំនឹងទឹកហូរតាមខ្សែទឹក និងភ្លៀងធ្លាក់ខ្លាំង ដែលរងឥទ្ធិពលដោយខ្យល់មូសុងនិរតី។ លោកស្រីបន្តថា BMA កំពុងព្យាយាមគ្រប់គ្រងបញ្ហានេះ ដើម្បីត្រៀមទឹកបន្ថែមទៀតនៅពីរបីថ្ងៃខាងមុខ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទឹកជន់ច្រើនពេក ហើយមិនអាចរុញចូលទៅក្នុងឈូងសមុទ្រទាន់ពេលទេនោះ ទឹកទន្លេអាចហៀរ និងជន់លិចសហគមន៍តាមដងទន្លេ។
October 6, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២ថ្ងៃត្រង់ រថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ត្រូវម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ បណ្ដាលឲ្យរងការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំ ពេលរថយន្ត និងម៉ូតូកង់បីកំពុងធ្វើដំណើរស្របទិសគ្នា ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
October 6, 2022 - Short News
គ្រោះរញ្ជួយដីកម្រិត ៥.៧ រ៉ិចទ័រ បានវាយប្រហារភាគពាយ័ព្យប្រទេសអ៊ីរ៉ង់នៅថ្ងៃពុធនេះ ខណៈទូរទស្សន៍រដ្ឋបាននិយាយថា អាជ្ញាធរវេជ្ជសាស្រ្តនៅក្នុងតំបន់បានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ២៧៦ នាក់បានរងរបួស។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ គឺនៅជិតទីក្រុង Khowy ក្នុងខេត្ត West Azerbaijan ។
October 6, 2022 - Short News
រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
October 6, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ករណីរថយន្ដស៊េរីទំនើប Rolls-Royce ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ 2D-7777 ដែលត្រូវបានម៉ូតូកង់បីកៀរបណ្ដាលឲ្យរងនូវការខូចខាតអស់មួយចំហៀងផ្នែកខាងស្ដាំនោះ ម្ចាស់រថយន្ដសម្រេចមិនយកសំណងពីភាគីកង់បីទេ។
October 6, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ស្របពេលដែលឱសានវាទនៃយុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ខណៈរថយន្ដចង្កូតស្ដាំនៅសល់ដែលចុះបញ្ជីរួច ហើយម្ចាស់រថយន្ដខកខានមិនទាន់បានចូលរួមមកបង់ពន្ធ និងអាករនោះឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានលើកឡើងថា អគ្គនាយកដ្ឋានគយ នឹងលើកជាជម្រើស និងជាសំណូមពរជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច ដើម្បីសុំការពន្យារពេលមួយរយៈទៀត ជូនដល់ម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ចំនួន ៣ ៨៣៨ គ្រឿង ដើម្បីផ្ដល់ឱកាសដល់ម្ចាស់រថយន្ដអាចស្វែងរកថវិកាមកបង់ពន្ធ។
October 6, 2022 - Short News
(ភ្នំពេញ)៖ ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។ TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពានគោលនយោបាយរបស់ខ្លួនចេញ។ ប្លេតហ្វមនេះ មានបំណងធ្វើឱ្យមានតម្លាភាពអំពីមាតិកាត្រូវបានដកចេញទាំងនោះជាមួយក្រុមអ្នកបង្កើត និងតាមរយៈរបាយការណ៍ការអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។
October 6, 2022 - Short News
រាចធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២»ក្រោមមូលបទ«ការស្តារកម្ពុជាឡើងវិញ៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩»។
October 6, 2022


