- Oun Mey
- Short News
ខេត្តបាត់ដំបង៖ កាលពីពេលយប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការបង្ហោះចែកចាយរូបភាពដ៏ស្រស់ស្អាតនៃ វេទិកាអុំទូកខេត្តបាត់ដំបង នាពេលរាត្រី មុននឹងពិធីសម្ពោធប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។ វេទិកាអុំទូកក៏ធំស្កឹមស្កៃស្ថិត នៅជាប់មាត់ស្ទឹងសង្កែ ខេត្តបាត់ដំបងប៉ែកខាងលិច ដែលសាងសង់ឡើងតាមរចនាបថបែបបុរាណរបស់ខ្មែរ លាយឡំរចនាបថជំនាន់បារាំងខ្លះផងនោះ។
October 5, 2022 - Short News
ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
October 5, 2022 - Short News
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានរួមគ្នាធ្វើការបាញ់មីស៊ីលដើម្បីឆ្លើយតបទៅនឹងឥរិយាបថរបស់ប្រទេសកូរ៉េខាងជើង ដែលបានបាញ់មីស៊ីលរំលងពីលើប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ គួររម្លឹកថា កាលពីថ្ងៃអង្គារ ទី៤ ខែតុលាម្សិលមិញនេះ ទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលផ្លោងដែលអាចបាញ់បានក្នុងរយៈចម្ងាយឆ្ងាយមួយគ្រាប់រំលងពីលើប្រទេសជប៉ុន ដែលធ្វើឲ្យប្រទេសជប៉ុនមានការភ័យខ្លាចយ៉ាងខ្លាំង ហើយជប៉ុនក៏បានទាញសញ្ញាអាសន្នជាបន្ទាន់ទៀតផង។ យ៉ាងណាក្តី មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានបាញ់រំលងទឹកដីជប៉ុននោះបានធ្លាក់ចូលទៅក្នុងសមុទ្រដោយមិនបានបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សជាតិនោះទេ។
October 5, 2022 - Short News
មហាសេដ្ឋីលោក Elon Musk បានផ្លាស់ប្តូរចិត្តចង់ទិញបណ្ដាញ Twitter ម្តងទៀត ហើយឥឡូវនេះ គាត់ក៏សុខចិត្តបន្តដំណើរការក្នុងការទិញយកបណ្ដាញសង្គមមួយនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ នៅក្នុងលិខិតមួយទៅកាន់ក្រុមហ៊ុន លោក Musk បានយល់ព្រមបង់ថ្លៃដែលគាត់បានដាក់សំណើកាលពីប៉ុន្មានខែមុន នៅមុនពេលដែលគាត់ព្យាយាមដើរចេញពីកិច្ចព្រមព្រៀងនោះ។ ការត្រឡប់មកវិញយ៉ាងគួរឱ្យភ្ញាក់ផ្អើលនេះ បានកើតមានតែប៉ុន្មានសប្តាហ៍ មុនពេលភាគីទាំង ២ ត្រូវចូលខ្លួនក្នុងតុលាការ ដោយសារភាពកិកកុករបស់លោក Musk ។
October 5, 2022 - Short News
ថៃ៖ រដ្ឋបាលក្រុងបាងកកបានស្នើឲ្យក្រុមហ៊ុនឯកទាំងអស់អនុញ្ញាតឲ្យបុគ្គលិករបស់ខ្លួនធ្វើការនៅតាមផ្ទះដើម្បីឆ្លើយតបនឹងស្ថានភាពជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនៅក្នុងទីក្រុង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៥ ខែតុលានេះ។ នៅក្នុងសំណើរបស់រដ្ឋបាលក្រុងបាកកកបានបញ្ជាក់ថា ការស្នើសុំឲ្យបុគ្គលិកឯកជនធ្វើការងារនៅតាមផ្ទះនៅពេលនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍នៅលើដងផ្លូវ ដ្បិតការធ្វើដំណើរនៅតាមដងវិថីសំខាន់ៗក្នុងទីក្រុងនឹងត្រូវរំខានយ៉ាងដោយជំនន់ទឹកភ្លៀង បន្ថែមពីលើស្ថានភាពចរាចរណ៍ដែលមានលក្ខណៈមមាញឹកស្រាប់រួចទៅហើយ។
October 5, 2022 - Short News
ក្រោយពីបានដាក់លក់ទូរស័ព្ទដ៏ល្បី iPhone 14 ដែលចេញជាផ្លូវការនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែដោយសារកត្តាជាច្រើន គេបានរកឃើញថា នៅតំបន់ខ្លះ iPhone 14 ប្រហែលជាលក់មិនបានច្រើនទេ បើប្រៀបធៀបជាមួយនឹងជំនាន់មុន ហើយវាអាចបណ្តាលឱ្យមនុស្សមួយចំនួនរងផលប៉ះពាល់ទាំងស្រុងទៀតផង។
October 5, 2022 - Short News
(សៀមរាប)៖ ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។
October 5, 2022 - Short News
សហរដ្ឋអាមេរិក៖ តួលេខពលរដ្ឋអាមេរិកដែលបានស្លាប់ដោយសារព្យុះ Ian បានបន្តរកើនឡើងរហូតដល់ ៨៧នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NBC News នៅព្រឹកថ្ងៃចន្ទ ទី៣ ខែតុលានេះ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៨៣នាក់ជាពលរដ្ឋរស់នៅក្នុងរដ្ឋផ្លរីដា និង ៤នាក់ផ្សេងទៀតជាពលរដ្ឋរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណៈទំហំនៃការខូចខាតវិញគឺគិតត្រឹមពេលនេះអាចមានតម្លៃខ្ទង់រាប់ពាន់ដុល្លារឯណោះ។
October 4, 2022 - Short News
អង្គការសហប្រជាជាតិបាននិយាយថា ការវាយប្រហារអត្តឃាតមួយនៅឯមជ្ឈមណ្ឌលអប់រំ Kaaj ក្នុងតំបន់ Dasht-e-Barchi នៃរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥ នាក់ ដែលភាគច្រើនជាសិស្សស្រី ខណៈដែលមនុស្សជាង ៨០នាក់ ផ្សេងទៀត ក៏បានរងរបួសនៅក្នុងការវាយប្រហារកាលពីថ្ងៃសុក្រនោះផងដែរ។ ការវាយប្រហារបានកើតឡើងនៅចំពេលសិស្សកំពុងប្រឡង ហើយមិនទាន់មានក្រុមណាមួយអះអាងពីការវាយប្រហារនេះនៅឡើយទេ។ ពលរដ្ឋទាំងនោះភាគច្រើនជាជនជាតិភាគតិចនៃតំបន់ Hazaras ដែលជាញឹកញាប់ត្រូវបានក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) កំណត់គោលដៅ។
October 4, 2022 - Short News
ឥណ្ឌូនេស៊ី៖ អំពើហិង្សាដែលជាការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រក្លឹបបាល់ទាត់នៅក្នុងប្រទេសឥណ្ឌូនេស៊ីតែងកើតមានជារឿយៗ ជាពិសេសនៅក្នុងក្របខណ្ឌបាល់ទាល់នៅក្នុងខេត្ត Jakarta ដែលសម្បូរទៅដោយអ្នកគាំទ្រមានលក្ខណៈជ្រុលនិយមនិងហិង្សានិយម។ យ៉ាងណាក្តីកាលពីចុងសប្តាហ៍កន្លងទៅនេះ មានហេតុការណ៍ហិង្សាដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅក្នុងកីឡដ្ឋានបាល់ទាត់ក្នុងក្រុង Malang ខេត្ត Java ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់រហូតដល់ ១២៥នាក់ និងបង្កឲ្យមានអ្នករងរបួសចំនួន ៣២៣នាក់ផងដែរ។
October 4, 2022


