- Oun Mey
- Short News
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។
October 4, 2022 - Short News
ប្រទេសឥណ្ឌូណេស៊ីនឹងបង្កើតក្រុមស្វែងរកការពិតឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើករណីរត់ជាន់គ្នាដ៏សាហាវ នៅកីឡដ្ឋានមួយក្នុងតំបន់ East Java និងកំណត់អត្តសញ្ញាណជនដៃដល់ឱ្យទាល់តែបាន នេះបើតាមរដ្ឋមន្ត្រីសន្តិសុខលោក Mahfud MD បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២។
October 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្ដដកចេញវិធានការសុខាភិបាលមួយចំនួន សម្រាប់ជនបរទេសដែលចូលមកប្រទេសកម្ពុជា ដោយមិនតម្រូវឲ្យបង្ហាញសេចក្ដីប្រកាសសុខភាពរបស់អ្នកដំណើរ និងបណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពេញលេញនៅពេលមកដល់កម្ពុជា។
October 4, 2022 - Short News
យោងតាមកាសែតរដ្ឋវៀតណាម Vietnamnet បានរាយការណ៍ថា អាជ្ញាធរសុខាភិបាលនៅទីក្រុងហូជីមិញ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ បានប្រកាសអំពីករណីដំបូងបង្អស់នៃជំងឺអុតស្វា monkeypox ។ ឥឡូវនេះការពិនិត្យ និងការការពារការរាតត្បាតក្នុងតំបន់ កំពុងត្រូវបានរឹតបន្តឹងដើម្បីការពារហានិភ័យនៃការឆ្លង ប៉ុន្តែពត៌មានលម្អិតរបស់អ្នកជំងឺនៅមិនទាន់ដឹងនៅឡើយទេ។
October 4, 2022 - Short News
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នាជាច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អំពីលោកយាយវ័យចំណាស់ម្នាក់ ដែលមានជំងឺប្រចាំកាយ ហើយខំប្រឹងតស៊ូដើររើសកំប៉ុងតាមដងផ្លូវ ពេលខ្លះដើររហូតដល់ម៉ោង ៣ទៀបភ្លឺក៏មានផងដែរ។ បើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Seng Chanreasey បានរៀបរាប់ឲ្យដឹងថា៖
October 4, 2022 - Short News
(ភ្នំពេញ)៖ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ចេញសេក្ដីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ឯក ជូនដល់សពយោធិនពីររូបដែលពលីក្នុងបេសកកម្មជួយសង្គ្រោះប្រជាជនលង់ទឹកជំនន់ទឹកភ្លៀង។
October 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមុននេះបន្តិច បានបង្ហោះវីដេអូប្រមាណជិត ២នាទី ក្នុងវីដេអូនោះបានឱ្យដឹងថា ខ្លួនពីអ្នកប្ដីប្រពន្ធ បានបាត់ម៉ូតូ ដោយបានឃើញស្លាកលេខម៉ូតូនៅឃ្លាំង OCIC ដែលគេបិទស្រដៀង នឹងម៉ូតូរបស់ខ្លួនទើបចូលមករកអភិបាលរងរាជធានីភ្នំពេញជួយដោះស្រាយ និងជួយអន្តរាគមន៍យកម៉ូតូជូនពួកគាត់វិញ។
October 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់ពីម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០២ ដល់ម៉ោង ៧៖០០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ១៤.៣២២ គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
October 4, 2022 - Short News
ប្រទេសហៃទីកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ (Cholera) នៅក្នុងការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងទឹកស្អាត។ ជំងឺនេះបានសម្លាប់មនុស្សប្រហែល ១០,០០០ នាក់ តាមរយៈការផ្ទុះឡើងក្នុងឆ្នាំ២០១០ ដែលកាលនោះ វាត្រូវបានស្តីបន្ទោសទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
October 4, 2022 - Short News
យោងតាមសារព័ត៌មានរបស់ Thairath ដែលបានចេញផ្សាយ នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២ បានរាយការណ៍ថា៖ ព្យុះសង្ឃរា “Orlene” កំពុងតែរំកិលខ្លួននៅភាគខាងជើងមហាសមុទ្រប៉ាស៊ីហ្វិក បានបន្តការវាយលុកខ្លាំងទៅជាព្យុះសង្ឃរាប្រភេទទី៤ ដែលមានល្បឿនខ្យល់២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈពេលដែលត្រៀមធ្វើដំណើរឆ្ពោះទៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសម៉ិកស៊ិក។
October 4, 2022


