- Oun Mey
- Short News
ចិន៖ យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា៖ រដ្ឋបាលអវកាសជាតិរបស់ប្រទេសចិនបានបាញ់បង្ហោះយានអវកាស Zhurong ដែលជាយានរុករកភពអង្គារដំបូងគេរបស់ចិន ដែលបានចុះចតនៅលើភពក្រហមក្នុងខែឧសភា ឆ្នាំ២០២១ ចាប់តាំងពីពេលនោះមក យាន Zhu Rong បានធ្វើដំណើរឆ្លងកាត់អាង Utopia Planitia នៅអឌ្ឍគោលខាងជើងនៃភពព្រះអង្គារ ក៏ដូចជាសិក្សាពីដីជុំវិញ និងសម្ភារៈនៅក្រោមអាងផងដែរ។
October 4, 2022 - Short News
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមគីម រិទ្ធី អភិបាលខេត្តព្រះ វិហារបានមានប្រសាសន៍ កាលពីថ្ងៃទី២ខែតុលា ឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ ជំនន់ទឹកភ្លៀងបានធ្វើឱ្យរងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋ ១៤០ខ្នង លិចលង់ផ្ទៃដីស្រូវវស្សា ១ពាន់ ៩៦៣ហិកតា លិចផ្លូវប្រវែង ១ម៉ឺន ៤២៦ ម៉ែត្រ និងស្ពាន ២ កន្លែង បានរងការជន់លិច ។
October 4, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖
October 4, 2022 - Short News
(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋផ្លាស់លំនៅ មករស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់វត្តអារាមទាំង៣៥វត្ត ដែលស្ថិតនៅក្នុងតំបន់រមនីយដ្ឋានអង្គរថា៖
October 3, 2022 - Short News
អាមេរិក៖ សភាអាមេរិកកាលពីថ្ងៃសុក្រ ទី៣០ ខែកញ្ញាម្សិលមិញនេះបានអនុម័តលើគម្រោងថវិកាសម្រាប់រយៈពេលខ្លីមួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាមេរិកអាចផ្តល់ជំនួយនៅកាន់ប្រទេសអ៊ុយក្រែនក្នុងទំហំទឹកប្រាក់ចំនួន ១២,៣ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានបញ្ជាក់ថា ក្រោយមានការអនុម័តពីស្ថាប័នរដ្ឋសភារួចហើយ លោកប្រធានាធិបតីអាមេរិកក៏បានចុះហត្ថលេខាដើម្បីអនុវត្តគម្រោងថវិកាខាងលើនេះភ្លាមៗផងដែរ ពោលគឺលោក ចូ បៃឌិន បានចុះហត្ថលេខាទាំងពាក់កណ្តាលយប់ទាំងម្តង។
October 3, 2022 - Short News
(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ប័ណ្ណក្រីក្រប្រភេទ១ ដល់ប្រជាពលរដ្ឋគ្រប់គ្រួសារទាំងអស់ ដែលបានផ្លាស់លំនៅមករស់នៅភូមិធម្មជាតិរុនតាឯក។
October 3, 2022 - Short Newsក្រោយល្បីហាងនៅកៀនស្វាយ គិតថ្លៃម្ហូបខុសពីក្នុងមីនុយ សមត្ថកិច្ចក៏ចុះទៅសួរនាំ ហើយម្ចាស់ហាងបកស្រាយបែបនេះ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Je Phea ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា៖
October 3, 2022 - Short News
ឥណ្ឌូនេស៊ី៖ យោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតមធ្យមមួយបានវាយប្រហារតំបន់ភាគជើងខេត្តស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសោរ៍ ទី១ ខែតុលានេះ។ បើតាមទីភ្នាក់ងារឧតុនិយមនិងភូគព្ភសាស្ត្រឥណ្ឌូនេស៊ីបានបញ្ជាក់ថា ហេតុការណ៍រញ្ជួញដីបានកើតឡើងក្នុងកម្រិត ៥,៨ រ៉ិចទ័រ និងបានកើតឡើងកាលពីអំឡុងម៉ោង ២ និង ២៨នាទី ទៀបភ្លឺនៃថ្ងៃទី១ ខែតុលានេះ ខណៈគ្រោះរញ្ជួយដីបានកើតឡើងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
October 3, 2022 - Short News
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
October 3, 2022 - Short News
(សៀមរាប)៖ នៅព្រឹកថ្ងៃទី០១ ខែតុលា ២០២២ នេះ ក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានចាប់ឆ្នោតស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន ២៨៥៣ គ្រួសារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ គិតមកទល់ពេលនេះមានចំនួន១០ជុំ រដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ។
October 3, 2022


