- Oun Mey
- Short News
សប្បាយលើសពីអ្វីដែលរំពឹងទុកមួយកម្រិតទៀត! ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ នឹងរៀបចំកម្មវិធីធំមួយហើយប្លែកដែលមិនធ្លាប់មានពីមុនមក ដែលមានឈ្មោះថា «កម្មវិធីបុណ្យម្ហូបស្រាបៀរអាន់ឆ័រវ៉ាយ» ដែលជាកម្មវិធីពិពរណ៍ម្ហូបខ្មែរចម្រុះមកពីជុំវិញប្រទេស ទាំងម្ហូបប្រចាំតំបន់ដែលប្រជាជនខ្មែរតែងតែបរិភោគ និងម្ហូបប្រពៃណីកម្រៗដែលយើងមិនសូវជួបប្រទះ។ អមជាមួយនឹងម្ហូបខ្មែរដ៏ឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក៏មានបំណងចង់អន្រួនកម្មវិធីនេះឱ្យកាន់តែមានភាពសប្បាយរីករាយបន្ថែមមួយកម្រិតទៀត ជាមួយនឹងការប្រកួតលេងហ្គេមសប្បាយៗ (Extra Challenge) ដែលបេក្ខជនតម្រូវឱ្យធ្វើការប្រកួតគ្នាទាក់ទងជាមួយមុខម្ហូប និងហ្គេមសប្បាយៗជាច្រើនវគ្គ។ ការប្រកួតនេះនឹងចាប់ផ្តើមពីការជម្រុះជ្រើសរើសជើងឯកប្រចាំខេត្តនីមួយៗ ដើម្បីមកប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។ មានតែបេក្ខជន ៥ រូបប៉ុណ្ណោះដែលអាចមកប្រកួតដណ្តើមដំណែងម្ចាស់ជ័យលាភី ដែលនឹងទទួលបានរង្វាន់ធំដែលមានដូចជា៖ ខ្សែកមាស ស្រាបៀរអាន់ឆ័រវ៉ាយ អង្ករបាត់ដំបង1តោន និងរង្វាន់ដ៏អស្ចារ្យជាច្រើនសន្ធឹកសន្ធាប់ទៀត។
October 1, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ០១និង ៥៤នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចអគារលេខ B43-B46 ស្ថិតក្នុងកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគាស់ទម្លុះទ្វារកញ្ចក់ ប្រដាប់ដោយដែកគាស់ និងប៉ុស្តិ៍ផ្សារ (ម៉ាស៊ីនកាត់ដែក) ចូលក្នុងក្រុមហ៊ុនលក់មាសពេជ្រ ជី ដាយមិន រួចធ្វើសកម្មភាពលួចគាស់ទូដែកយកប្រាក់ប្រមាណជាង ២៣ម៉ឺនដុល្លារ និងគ្រឿងអលង្ការពេជ្រមួយចំនួនទៀត ហើយជនសង្ស័យបាន គេចខ្លួនបាត់អស់។
October 1, 2022 - Short News
តុលាការធម្មនុញ្ញរបស់ប្រទេសថៃមុននេះបន្ដិចបានសម្រេចថា នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា មិនបានកាន់អំណាចលើសពីរយៈពេលអតិបរមា ៨ឆ្នាំ ដែលចែងដោយរដ្ឋធម្មនុញ្ញនោះទេ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់គាត់ ពីការព្យួរតំណែងរយៈពេល ៥ សប្តាហ៍កន្លងមក។ AFP បានរាយការណ៍ថា តុលាការបាននិយាយថា លោក ប្រាយុទ្ធ ចាន់អូចា អាចបន្តកាន់អំណាច។ យោងតាមការសម្រេចនេះ ការកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោក ប្រាយុទ្ នឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៥។
October 1, 2022 - Short News
ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួននឹងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខែក្រោយនេះតទៅ។ នាយករដ្ឋមន្ត្រីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ទទួលបានភាពស៊ីសង្វាក់គ្នា ជាមួយនឹងលទ្ធផលជាក់ស្ដែង និងផ្តល់ឱ្យប្រជាជននូវភាពប្រាកដប្រជាកាន់តែច្រើន ហើយគ្មានការភ័ន្តច្រឡំ។ យ៉ាងណាក៏ដោយ បុគ្គលិកនៅក្នុងផ្នែកថែទាំសុខភាព និងអ្នកមានហានិភ័យខ្ពស់ផ្សេងទៀត នឹងនៅតែត្រូវបានទាមទារឱ្យនៅដាច់ដោយឡែកពីគេដដែល។
October 1, 2022 - Short News
(ភ្នំពេញ)៖ ដោយសារមានករណីខលទូរស័ព្ទពីក្រៅប្រទេសជាបន្តបន្ទាប់ ដែលជាលេខទូរស័ព្ទសង្ស័យ (Spam) មានបំណងឆបោកប្រាក់តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ដែលនិយាយថានឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬតេទៅវិញ។
October 1, 2022 - Short News
ថៃ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ថា ទីក្រុងបាងកក បានចេញសេចក្តីប្រកាសមួយទៅលើ ការលុបចោលសេចក្តីប្រកាសរបស់ទីក្រុងបាងកក ទាក់ទងនឹងវិធានការសម្រាប់ការឃ្លាំមើល ការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។
October 1, 2022 - Short News
រុស្សី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា៖ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីននៃប្រទេសរុស្ស៊ី ថ្លែងសុន្ទរកថា ប្រកាសការបញ្ចូលតំបន់ទាំងបួនរបស់អ៊ុយក្រែនដែលមានដូចជា៖ លូហានស្ក ភាគខាងកើត ដូណេតស្ក៍ រួមទាំងតំបន់ Zaporizhia និង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ឥឡូវនេះវាជាផ្នែកមួយនៃប្រទេសរុស្ស៊ីហើយ។ បន្ទាប់ពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងមក ប្រធានាធិបតី ពូទីន បានពន្លឿនការចុះហត្ថលេខាលើក្រឹត្យមួយ ដែលទទួលស្គាល់តំបន់ Zaporizhia និង Kherson ជារដ្ឋឯករាជ្យ បន្ទាប់ពីការបោះឆ្នោតប្រជាមតិមួយបានអំពាវនាវឱ្យប្រជាជនក្នុងតំបន់ និងភាគច្រើនចង់ក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។
October 1, 2022 - Short News
ការស្វែងរកសារធាតុជំនួសស្ករធម្មជាតិដែលគ្មានកាឡូរី គឺជាអ្វីដែលមនុស្សជាច្រើនចង់បាន ហើយវាក៏ជាបញ្ហាប្រឈមផងដែរ។ ប៉ុន្តែវាមិនលើសពីសមត្ថភាពរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រចំណីអាហារ និងកសិកម្ម នៃសាកលវិទ្យាល័យ Florida នៅក្នុងសហរដ្ឋអាមេរិច ដែលថ្មីៗនេះបានរកឃើញជាតិផ្អែមធម្មជាតិថ្មីនៅក្នុងផ្លែឈើដូចជា “ផ្លែក្រូច” ជាលើកដំបូងបង្អស់។
October 1, 2022 - Short News
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីបានអនុម័តឲ្យមានការប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ផលិតនៅក្នុងស្រុកជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ វ៉ាក់សាំងកូវីដ-១៩ ដែលផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះមានឈ្មោះថា Indovac ត្រូវបានផលិតឡើងដោយក្រុមហ៊ុនរដ្ឋឥណ្ឌូនេស៊ីមានឈ្មោះថា Bio Farma សហការណ៍ជាមួយសាកលវិទ្យាល័យសុខាភិបាល Baylor ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។
September 30, 2022 - Short News
យោងតាមការបញ្ជាក់ពីលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា យុទ្ធនាការបោសសម្អាតឃ្លាំងបញ្ចាំខុសច្បាប់ (ឃ្លាំងរំសេវ) ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចុះបង្ក្រាបចំនួន ១៣ទីតាំង និងបានដកហូតម៉ូតូ សរុបចំនួន ១,១១៣ គ្រឿង។ ហើយនៅក្នុងយុទ្ធនាការនោះផងដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៩នាក់ ដែលពាក់ព័ន្ធករណីបង្ក្រាបកន្លែងបញ្ចាំខុសច្បាប់។
September 30, 2022


