Oun Mey
  • Short News

    វៀតណាម៖ យោងតាមប្រភពព័ត៌មានបានអោយដឹងថា ទីក្រុង Hoi An ដែលជាទីក្រុងបេតិកភណ្ឌពិភពលោករបស់វៀតណាម បានលិចយ៉ាងខ្លាំង បន្ទាប់​ពី​រងការ​វាយ​ប្រហារ​ដោយ​ព្យុះ​ទីហ្វុង Noru កាល​ពី​ម្សិល​មិញ អាជ្ញាធរ​ក៏​បាន​ព្រមាន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ទឹកជំនន់ និង​ការ​បាក់​ដី​ដែល​អាច​កើត​មាន។ ជាមួយគ្នានេះដែរ អ្នកភូមិនៅ Hoi An ដែលជាទីក្រុងបេតិកភណ្ឌពិភពលោក និងជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសវៀតណាម ត្រូវងាកមកប្រើទូកសម្រាប់ធ្វើចរាចរណ៍ ដោយសារតែផ្លូវត្រូវបានជន់លិចយ៉ាងខ្លាំង ដោយសារតែទីក្រុង Hoi An ​ជា​ទីក្រុង​ដែល​ស្ថិតនៅជិត​បំផុត​ទៅ​នឹង​ចំណុច​ដែល​ព្យុះ​បាន​បោកបក់​មក​លើ​ បណ្តាលឱ្យទន្លេជាច្រើនហូរហៀរច្រាំងទន្លេ និងជន់លិចនៅចំណុចជាច្រើន មុន​ព្យុះ​នេះ​ចុះ​ខ្សោយ​ទៅ​ជា​ព្យុះ​ត្រូពិច ហើយ​បក់​ចូល​ប្រទេស​ថៃ។

    September 30, 2022
  • Short News

    នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២២ បានអោយដឹងថា៖ មេដឹកនាំលោកខាងលិចមានការព្រួយបារម្ភទៅលើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំផែនការសងសឹកដ៏ធំ។ ជុំវិញករណីដែលសង្គ្រាម​រុស្ស៊ី​នៅ​អ៊ុយក្រែន​មិនបានសម្រេចតាមគោលដៅ ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬការវាយប្រហារផលប្រយោជន៍របស់ប្រជាជាតិអឺរ៉ុប។ ជាមួយគ្នានេះដែរ បណ្តាអ្នកស៊ើបការណ៍អង់គ្លេស និងអាមេរិកជឿលើការស៊ើបការណ៍សម្ងាត់ដែលអាចទុកចិត្តបានបង្ហាញថា៖ លោកប្រធានាធិបតីពូទីនកំពុងរៀបចំវាយប្រហារលោកខាងលិចដើម្បីបង្វែរសង្រ្គាមទៅតាមការពេញចិត្តរបស់គាត់ទៅវិញ បន្ទាប់​ពី​បាន​ដឹង​ថា​សង្រ្គាម​នៅ​អ៊ុយក្រែន​ដែល​បាន​កើត​ឡើង​ជាង​ប្រាំពីរ​ខែ​គឺជា​កំហុស​ដ៏ធំមួយ។

    September 30, 2022
  • Short News

    យោងតាមសារព័ត៌មាន BBC ដែលបានរាយការណ៍ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២ នេះថា៖ ប្រទេសស៊ុយអែតបានរកឃើញបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រ NordStream 2 ពីប្រទេសរុស្ស៊ីទៅកាន់អឺរ៉ុប។ ដែលបានបែកធ្លាយយ៉ាងអាថ៌កំបាំង ស្ថិតនៅក្រោមសមុទ្រ នៅ​ក្នុង​ដែនទឹក​ស៊ុយអែត ហើយចំណុច​ថ្មី​មួយ​ទៀត​ក្នុង​សប្តាហ៍​នេះ ជា​ចំណុច​ទី​បួន​បន្ទាប់​ពី​លើក​មុន អាជ្ញាធរដាណឺម៉ាក និងស៊ុយអែតបានរាយការណ៍ពីការលេចធ្លាយឧស្ម័នធម្មជាតិចេញពីបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 នៅដើមសប្តាហ៍កន្លងមក រហូតធ្វើអោយប្រទេសលោកខាងលិចបានសន្មត់យ៉ាងទូលំទូលាយអំពីហេតុផលសម្រាប់ការលេចធ្លាយបំពង់បង្ហូរឧស្ម័ន Nord Stream 1 ថាមកពីការបំផ្លិចបំផ្លាញ។

    September 30, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    September 29, 2022
  • Short News

    រដ្ឋាភិបាលថៃកាលពីថ្ងៃអង្គារ ទី២៧ ខែកញ្ញា បានឱ្យដឹងថា ប្រទេសថៃនឹងធ្វើឱ្យការរំលូតក្លាយជារឿងស្របច្បាប់ ដែលជាការបន្ធូរបន្ថយមួយកម្រិតចំពោះអ្នកផ្ទៃពោះចំពោះ ផ្ទុយនឹងនីតិវិធីវេជ្ជសាស្រ្តដែលបានដាក់កម្រិតកាលពីមុន។ កន្លងមក ការរំលូតកូនមិនមែនជារឿងស្របច្បាប់នោះទេ លើកលែងនៅក្រោមករណីរំលោភ ឬការគំរាមកំហែងដល់អាយុជីវិតរបស់ម្តាយ ប៉ុន្តែវាត្រូវបានបន្ធូរបន្ថយកាលពីខែកុម្ភៈឆ្នាំមុន សម្រាប់ស្ត្រីដែលមានគភ៌ក្នុងអំឡុងពេល ១២ សប្ដាហ៍។ យ៉ាងណាក៏ដោយ វានៅតែមានការមាក់ងាយយ៉ាងខ្លាំងជុំវិញនីតិវិធីនេះ ជាមួយនឹងករណីដ៏កក្រើកកាលពីឆ្នាំ២០១០ នៅពេលសពគភ៌ដែលត្រូវរំលូតដោយខុសច្បាប់ប្រហែល ២,០០០ ត្រូវបានរកឃើញនៅក្នុងវត្តមួយកន្លែង។

    September 29, 2022
  • Short News

    ថៃ៖ អាជ្ញាធរថៃបានទាញសញ្ញាអាសន្នកម្រិតខ្ពស់មួយចំពោះព្យុះទីហ្វូងណូរូដែលអាចនឹងវាយប្រហារតំបន់ភាគឦសានប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញានេះ។ បើតាមនាយកដ្ឋានឧតុនិយមថៃ​បានធ្វើការព្យាករណ៍ថា ព្យុះទីហ្វូងណូរូអាចនឹងធ្វើដំណើរមកដល់តំបន់ភាគភាគឦសានប្រទេសថៃនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ ហើយខេត្តដែលអាចរងនូវការវាយប្រហាររួមមានខេត្ត Ubon Ratchathani និងខេត្ត Amnat Charoen។

    September 29, 2022
  • Short News

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅខាងលើទ្វារទឹករលាំងជ្រៃ ជាពិសេសតំបន់ទំនាបនានានៃផ្នែកខាងក្រោម ស្របតាមបណ្តោយដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺថា ៖

    September 29, 2022
  • Short News

    ព្យុះសង្ឃរា Ian (អៀន) កំពុងរំកិលខ្លួនទៅកាន់រដ្ឋផ្លរីដា ដែលធ្វើឱ្យទីភ្នាក់ងារអវកាសណាសារបស់អាមេរិក ត្រូវប្រមូលរ៉ុក្កែត និងយានអវកាស សម្រាប់ដំណើររុករកលើឋានព្រះចន្ទរបស់ខ្លួន ចេញពីកន្លែងបាញ់បង្ហោះនៅក្នុងរដ្ឋ ហើយបញ្ជូនវាត្រឡប់ទៅកន្លែងវិស្វកម្មវិញ ដោយនឹងពន្យារពេលបាញ់បង្ហោះរហូតដល់ពាក់កណ្តាលខែតុលា។ មន្ត្រីណាសា បាននិយាយកាលពីថ្ងៃអង្គារថា រ៉ុក្កែត Space Launch System និងយានអវកាស Orion បានត្រឡប់មកវិញដោយសុវត្ថិភាពនៅក្នុងអគារដំឡើងយាន នៅមជ្ឈមណ្ឌលអវកាស Kennedy ។ ពួកគេនិយាយថា ពួកគេនឹងជ្រើសរើសកាលបរិច្ឆេទចាប់ផ្តើមថ្មី បន្ទាប់ពីព្យុះសង្ឃរា Ian កន្លងផុតទៅ។

    September 29, 2022
  • Short News

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញសាធារណជននូវ លក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ល្បឿនទាបបំផុត(អប្បរមា) និងលឿនបំផុត(អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖

    September 29, 2022
  • Short News

    ជាទូទៅយើងសង្កេតឃើញថា សម្រាប់តារាតំណាងក្រុមហ៊ុននីមួយៗគេធ្វើការទៅតាមលក្ខខណ្ឌដែលក្រុមហ៊ុនរៀបចំ និងមិនសូវមានសកម្មភាពជួយក្រុមហ៊ុនច្រើនឡើយ ក្រៅពីបង្ហោះរូបបង្ហាញពីផលិតផល និងវីដេអូបន្តិចបន្តួច ប៉ុន្តែបើក្រឡេកទៅមើលតារាតំណាងចាស់រដូវប្រចាំក្រុមហ៊ុន OPPO គឺអ្នកនាង ពេជ្រ សោភា មិនត្រឹមជាតារាតំណាងប៉ុណ្ណោះទេ ប៉ុន្តែគាត់ថែមទាំងបានចំណាយពេលវេលា និងលះបង់គ្រប់ឧបសគ្គក្រោមកម្តៅថ្ងៃ និងព្យុះភ្លៀងដើម្បីចុះធ្វើទីផ្សារគ្រប់កន្លែងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តជាមួយក្រុមការងារ OPPO ក្នុងការចុះជួបជាមួយម្ចាស់ហាង និងសម្ភាសន៍អតិថិជនដោយផ្ទាល់ប្រៀបដូចជាបុគ្គលិកក្រុមហ៊ុន ហើយតែងតែពិភាក្សាជាមួយក្រុមការងារប្រៀបដូចព្យុះភ្លៀងឲ្យតែនឹកឃើញដល់គំនិតច្នៃប្រឌិតថ្មីៗដល់អតិថិជន។

    September 29, 2022