- Oun Mey
- Short News
រាជថានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖
September 28, 2022 - Short News
យោងតាមការបញ្ជាក់ពី Hotline ១១៧ បានរាយការណ៍ករណី “អគ្គីភ័យ” (ឆេះរថយន្ត) មួយគ្រឿង បណ្តាលឲ្យឆាបឆេះរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AB-3377 យ៉ាងដំណំ ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទីថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
September 28, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្ដសៀមរាប នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២២ មានចំនួនប្រមាណ ១៤៣,៤៧០នាក់។
September 28, 2022 - Short News
បារាំង៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយនៅខាងក្នុងផ្សារអន្តរជាតិ Rungis international market ដែលជាផ្សារលក់ដុំសាច់ស្រស់ បន្លែ ផ្លែឈើ អាហារសមុទ្រ និងផ្កាដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។
September 28, 2022 - Short News
វៀតណាម៖ អាជ្ញាធរអាកាសចរណ៍វៀតណាមបានសម្រេចបិទព្រលានយន្តហោះចំនួន ៥នៅតំបន់ភូមិភាគកណ្តាលប្រទេស ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរពីព្យុះ Noru នេះបើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express កាលពីយប់ថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ធនធានទឹក-ឧតុនិយមវៀតណាមបានបញ្ជាក់ថា Noru គឺជាព្យុះដ៏កំណាចមួយ ដែលអាចបោកបក់ទៅកាន់តំបន់កោះ Paracel ក្នុងល្បឿនរហូតដល់ ១៤៩គីឡូម៉ែត្រក្នុងមួយម៉ោង និងបន្តបោកបក់ទៅកាន់តំបន់ភាគខាងលិចប្រទេសវៀតណាមក្នុងល្បឿនប្រមាណជា ២០-២៥ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។
September 28, 2022 - Short News
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន រថយន្តដឹកទំនិញគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ ៩ ក្នុងភូមិសាស្ត្រ ភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ចន្លោះគីឡូម៉ែត្រ ៥៦០ ដល់គីឡូម៉ែត្រលេខ ៥៦១ ដោយសារស្ថានភាពជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន។
September 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអនុញ្ញាតឱ្យប្រើប្រាស់សាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ៣១ ខែតុលា ឆ្នាំ២០២២ ។
September 28, 2022 - Short News
អស់រយៈពេលជាងមួយឆ្នាំមកហើយដែលអង្គការ NASA ផ្តើមធ្វើតេស្តសាកល្បងនូវបេសកកម្មមួយ ដែលមានឈ្មោះថា Double Asteroid Redirection Test (DART) ឬនិយាយឲ្យងាយយល់ថា ជាបេសកកម្មជួយសង្គ្រោះភពផែនដីតាមរយៈការប្រើប្រាស់ប្រព័ន្ធផ្កាយរណបទៅកម្ទេចអាចម៍ផ្កាយ ឬរុញអាចផ្កាយចេញពីកន្លងភពដែនដី ដើម្បីកុំឲ្យអាចម៍ផ្កាយធ្លាក់មកលើផែនដី។ គិតត្រឹមពេលនេះមានសំណួរជាច្រើនចោទសួរថា តើបេសកកម្ម DART ទទួលបានជោគជ័យហើយឬនៅ? តើអាចម៍ផ្កាយដែលមានទំហំដ៏ធំនិងអាចផ្តល់វិនាសសកម្មយ៉ាងធំធេងចំពោះពិភពលោកនោះបានធ្លាក់ទៅដល់ណាហើយ?
September 28, 2022 - Short News
ហ្វីលីពីន៖ ព្យុះទីហ្វុងណូរូបានឆក់យកជីវិតពលរដ្ឋហ្វីលីពីនអស់ចំនួន ៦នាក់ហើយ នេះបើយោងតាមតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនកាលថ្ងៃចន្ទ ទី២៦ ខែកញ្ញាម្សិលមិញនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ មានពលរដ្ឋហ្វីលីពីនចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ ខណៈ ៣-៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួនតែអាជ្ញាធរនៅមិនទាន់អាចកំណត់អត្តសញ្ញាណពួកគេបាននៅឡើយទេ។ ជាងនេះទៀតឥទ្ធិពលនៃខ្យល់ព្យុះណូរូក៏បានបង្ខំឲ្យពលរដ្ឋហ្វីលីពីនប្រមាណជា ៧៤,០០០នាក់ត្រូវជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្នសិនផងដែរ។
September 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង១លាន២សែននាក់ នាពិធីបុណ្យភ្ជុំបិណ្ឌនិងការដើរកម្សាន្តរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងនោះខេត្តបាត់ដំបង សៀមរាប ប៉ៃលិន ទទួលបានភ្ញៀវច្រើនជាងគេដាច់។
September 28, 2022


