- Oun Mey
- Short News
ថ្មីៗនេះអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានចែករំលែកវីដេអូឃ្លីបមួយ ដែលបង្ហាញពីបុរសដឹកជញ្ជូនម្នាក់ (Deliveryman) បានដឹកជញ្ជូនទំនិញទៅកាន់អគារខ្ពស់មួយ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយការហោះហើរទំនើបខ្លាំងមែនទែន! យោងតាមវីដេអូដែលបានចែកចាយនោះវាបានបង្ហាញថា បុរសនោះបានដឹកជញ្ជូនដោយប្រើប្រាស់យានម៉្យាងសម្រាប់ការហោះហើរ និងផ្លាស់ទីពីប៉មមួយទៅប៉មមួយទៀតយ៉ាងស្ទាត់ជំនាញ។ យ៉ាងណាក៏ដោយ គេនៅមិនមានព័ត៌មានលម្អិតច្បាស់លាស់អំពីក្រុមហ៊ុនដែលបម្រើសេវាកម្ម ឬទីតាំងជាក់លាក់នៃដឹកជញ្ជូននោះឡើយ។
September 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៤៖៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
September 28, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីការយកឈ្មោះផលិតផល ដែលយុវជន និងកុមារបានស្គាល់ស្រាប់ ដាក់លើបារីអេឡិចត្រូនិច។
September 28, 2022 - Short News
មនុស្សច្រើនជាង ៤,០០០ នាក់ បានប្រមូលផ្តុំគ្នានៅឯកីឡដ្ឋាន Nippon Budokan របស់ទីក្រុងតូក្យូ ដើម្បីប្រារព្ធពិធីបុណ្យសពថ្នាក់រដ្ឋជូនទៅដល់លោក អាបេ ស៊ីនហ្សូ ដែលជាអតីតនាយករដ្ឋមន្ត្រីជប៉ុនដែលកាន់តំណែងយូរជាងគេបំផុត។ នាយករដ្ឋមន្ត្រីលោក ហ្វ៊ុមិអុ គីស៊ីដា (Kishida Fumio) រួមជាមួយនឹងប្រធានសភាជាន់ខ្ពស់ និងថ្នាក់ក្រោម ព្រមទាំងប្រធានតុលាការកំពូល ក៏កំពុងមានវត្តមាននៅក្នុងពិធីនោះ ហើយអតីតនាយករដ្ឋមន្ត្រីលោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា (Suga Yoshihide) នឹងត្រូវថ្លែងសុន្ទរកថា ក្នុងនាមមិត្តភក្តិរបស់លោក អាបេ។
September 28, 2022 - Short News
យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០
September 28, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកមួយចំនួននៅផ្នែក ខាងលើក្នុងភូមិសាស្រ្តខេត្តសៀមរាបបានធូរស្រាលហើយ ប៉ុន្តែទឹកបានហូរស្រុងមកផ្នែកខាង ក្រោយធ្វើឱ្យឃុំមួយចំនួនរបស់ស្រុកក្រឡាញ់ ស្រុកពួក និងស្រុកជីក្រែង បានកំពុងលិច ហើយអាជ្ញាធរបានយកចិត្តទុកដាក់ និងតាមដានស្ថានភាពទឹកនេះជាប្រចាំ។ តែបើមិនមាន ភ្លៀងទៀតទេ ពីរទៅបីថ្ងៃទៀត ស្ថានភាពទឹក និងធូរស្រាលល្អប្រសើរឡើងវិញ។
September 28, 2022 - Short News
(អន្តរជាតិ)៖ កំពូលតារាហូលីវូដ អ្នកស្រី Angelina Jolie និង ជាឯកអគ្គរដ្ឋទូតមនុស្សធម៌របស់អង្គការសហប្រជាជាតិ បានធ្វើទស្សនកិច្ចប្រទេសប៉ាគីស្ថាន ដែលនៅតែកំពុងជួបគ្រោះមហន្តរាយទឹកជំនន់។ តារាសម្តែងរូបនេះ បាននិយាយជាមួយមន្ត្រីរដ្ឋាភិបាល និងយោធា ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ។
September 27, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTLINE ៖ 1275) ដោយបានសួរថា៖ តើបែបបទនីតិវិធីផ្ទេរកម្មសិទ្ធិយានយន្តសម្រាប់ពលរដ្ឋខ្មែរតម្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
September 27, 2022 - Short News
អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមកម្មវិធីអវកាសយានិកដំបូងរបស់ខ្លួន ដែលនឹងបញ្ជូនក្រុមការងារ រួមទាំងអវកាសយានិកជាស្ត្រីដំបូងបង្អស់របស់ខ្លួនទៅកាន់ទីអវកាស នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency (SPA) ដែលបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។
September 27, 2022 - Short News
(ព្រះសីហនុ)៖ យោងតាម រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានព័ត៌មានពីប្រជានេសាទ បានរកឃើញមនុស្ស ០១នាក់ ភេទប្រុស និងសាកសពអណ្ដែតទឹក ០១នាក់ ភេទស្រី នៅត្រង់ចំណុចនិយាមកា 10°18’N 103°30‘E ។ ចំពោះអ្នកដែលនៅរស់យកមកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដើម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើកោសល្យវិច័យ។
September 27, 2022


