- Oun Mey
- Short News
(រាជធានីភ្នំពេញ)៖ ភោជនីយដ្ឋានជប៉ុនដែលផ្ដោតសំខាន់លើ ស៊ុប ស៊ូស៊ី និងមុខម្ហូប sashimi ដ៏ល្បីមានប្រភពចេញមកពីប្រទេសថៃ Yuzu Suki បានសម្ពោធសាខាជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃបិណ្ឌភ្ជុំ នៅក្នុងផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល។
September 27, 2022 - Short News
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។
September 27, 2022 - Short News
យោងតាមការបញ្ជាក់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានចេញសេចក្តីជូនដំណឹងថា ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឲ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។
September 27, 2022 - Short News
ក្រុមបាតុករកំពុងដើរតាមដងផ្លូវពាសពេញប្រទេសរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ពជាផ្នែក ចេញពីក្រុមឈ្មោះបម្រុងកាលពីថ្ងៃពុធ។ នៅកណ្តាលទីក្រុងមូស្គូ កងកម្លាំងសន្តិសុខបានឃាត់ខ្លួនបាតុករ ដែលបានស្រែកក្ដែងៗ ប្រឆាំងសង្គ្រាម និងប្រឆាំងការកែនទ័ព ហើយបានរុញពួកគេចូលទៅក្នុងរថយន្តរបស់កងកម្លាំង។
September 23, 2022 - Short News
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង បានរិះគន់យ៉ាងខ្លាំងលើការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បន្ទាប់ពីលោក ពូទីន បានប្រកាសឱ្យមានការកែនទ័ពបន្ថែមទៀត ដែលទំនងជាការបង្កើនកម្លាំង សម្រាប់សង្គ្រាមនៅអ៊ុយក្រែន។ លោក ម៉ាក្រុង បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិថា ការប្រកាសរបស់លោក ពូទីន គឺជាកំហុសមួយ ហើយធ្វើឱ្យប្រទេសរុស្ស៊ីកាន់តែនៅដាច់ឆ្ងាយពីគេ។
September 23, 2022 - Short News
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានភ្លៀងធ្លាក់ជាប់ៗ គ្នា ០២ថ្ងៃ បានបង្កជន់លិចដោយទឹកភ្លៀង ស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ បានប៉ះពាល់ដល់ផ្លូវរថភ្លើង និងផ្លូវទីប្រជុំជន ផ្សារបំណក់ ក្នុងឃុំឈើតុំមួយចំនួន ហើយបច្ចុប្បន្នបាននឹងកំពុងស្រកជាបណ្តើៗហើយ។
September 23, 2022 - Short News
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញានេះបានចេញមកបដិសេដថា ខ្លួនមិនបានបញ្ជូនអាវុធទៅកាន់ប្រទេសរុស្ស៊ីនោះទេ នេះបើយោងតាមអត្ថបទសារព័ត៌មានមួយដែលបានចុះផ្សាយដោយកាសែត South China Morning Post។ សេចក្តីបដិសេដខាងលើនេះត្រូវបានទីក្រុងព្យុងយ៉ាងធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់សហរដ្ឋអាមេរិកនាពេលកន្លងមក ដែលអះអាងថាប្រទេសរុស្ស៊ីបានទិញអាវុធសំខាន់ៗជាច្រើនរួមមានទាំងកាំភ្លើងធំផងពីកូរ៉េខាងជើងដើម្បីយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការណ៍យោធានៅលើទឹកដីនៃប្រទេសអ៊ុយក្រែន។
September 23, 2022 - Short News
យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ថ្ងៃទី២ នៃកិច្ចប្រតិបត្តិបង្ក្រាបកន្លែងដាក់បញ្ចាំ (កុងស៉ី) នៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនៃការបង្ក្រាបល្បែងស៉ីសងខុសច្បាប់ក្នុងខណ្ឌទួលគោក រកឃើញកុងស៉ីខុសច្បាប់ ០៦ កន្លែង និងឃាត់ម៉ូតូ ៣១៦ គ្រឿង មិនមានភាពប្រក្រតី ព្រមទាំងបិទទីតាំងបើកលេងល្បែងចំនួន ២៣ កន្លែង
September 23, 2022 - Short News
អាមេរិក៖ មូលធិនិសកល Global Fund បានប្រកាសស្វែងរកជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១៨ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបញ្ចប់ការចម្លងជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ សេចក្តីអំអាវនាវខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងអំឡុងពេលនៃការរៀបចំសន្និសិទមួយពីសំណាក់ប្រទេសជាម្ចាស់ជំនួយជាច្រើនដែលត្រូវបានដឹកនាំដោយសហរដ្ឋអាមេរិក ខណៈសន្និសិទប្រចាំឆ្នាំមួយនេះត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងញូវយក សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២១ ខែកញ្ញាកន្លងទៅនេះ។
September 23, 2022 - Short News
(ភ្នំពេញ)៖ ក្រោយពីមានការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌទួលគោក ប្រជាពលរដ្ឋទី២ ដែលបានបាត់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២២ ឥឡូវនេះបានរកឃើញម៉ូតូវិញហើយនៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។
September 23, 2022


