- Oun Mey
- Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការដាក់ពាក្យនិងទទួលពាក្យសុំចូលរួមប្រកួតប្រជែង កីឡាទូក ក្នុងពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២ នៅក្នុងខេត្តត្បូងឃ្មុំ។
September 27, 2022 - Short News
យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជណ និងអ្នកសារព័ត៍មានទាំងអស់មេត្តាជ្រាប់ថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន២៣០នាក់ ស្រី៥០នាក់ មានសញ្ជាតិ៖ ជានជាតិវៀតណាម២២៨នាក់ និងជនជាតិចិនចំនួន០២នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។
September 27, 2022 - Short News
យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា យោងតាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា៖ កម្លាំងស្រូបនៃឥទ្ធិពលព្យុះទី ១៦ ឈ្មោះ ណូរុ “NORU” ដែលកើតនៅភាគខាងកើតប្រទេសហ្វីលីពីន និងធ្វើឲ្យប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងកម្ពុជា បានចុះថមថយឥទ្ធិពលជាលំដាប់។
September 27, 2022 - Short Newsអាមេរិកព្រមានអំពីការវិវត្តន៍ ឬ បំលែងថ្មីនៃជំងឺអុតស្វា ព្រមទាំងអាចប្រឆាំងទៅនឹងថ្នាំព្យាបាលថែមទៀតផង
យោងតាមសារព័ត៌មាន Channel news Asia ដែលបានចុះផ្សាយកន្លងទៅបានអោយដឹងថា៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក មានការណែនាំចុងក្រោយបង្អស់អំពី ថ្នាំ Tecovirimat (TPOXX) ដែលត្រូវបានប្រើ ដើម្បីព្យាបាលអ្នកជម្ងឺអុតស្វាចំនួនរាប់មុឺននាក់ទៅហើយ។ ដោយមានពាក្យណែនាំនានាត្រូវបានផ្សព្វផ្សាយនិងចែករំលែកនៅតាមបណ្តាសង្គមអនឡាញពាក់ព័ន្ធនឹងថ្នាំព្យាបាលជម្ងឺអុតស្វា ព្រមទាំងដាស់តឿនថា៖ ប្រសិនបើមានតែម៉ូលេគុលមួយនៃមេរោគអុតស្វា ត្រូវបានផ្លាស់ប្តូរតែមួយនោះ វាអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃថ្នាំ TPOXX ដែលត្រូវបានប្រើដើម្បីព្យាបាល។ លើសពីនេះទៅទៀត គេបានរកឃើញថា មេរោគនេះកំពុងវិវត្តន៍ឥតឈប់ឈរ ដើម្បីជំនះឧបសគ្គ ក្នុងការរីករាលដាលឬការឆ្លង នេះរួមបញ្ចូលទាំងភាពធន់នឹងថ្នាំ ដោយ FDA បានរំលឹកឡើងវិញថា គ្រូពេទ្យគួរតែប្រុងប្រយ័ត្ន និងម៉ត់ចត់បន្ថែមទៀតក្នុងការចេញវេជ្ជបញ្ជា។
September 27, 2022 - Short News
អ្នកទាំងអស់គ្នាដឹងអត់ថា តើនរណាដែលក្លាយជាតារាតំណាងរយៈពេលវែងជាងគេនៅក្នុងប្រទេសកម្ពុជា? យ៉ាងណាមិញ បច្ចុប្បន្នឃើញថានៅក្នុងប្រទេសកម្ពុជាយើងសម្បូរទៅដោយម៉ាកសញ្ញា និងប្រ៊េនល្បីៗដូចជា ផលិតផលថែរក្សាសម្រស់ សម្លៀកបំពាក់ ស្បែកជើង គ្រឿងអលង្ការ រថយន្ត ភេសជ្ជៈ និងផលិតផលបច្ចេកវិទ្យាជាច្រើន ដែលផលិតផលល្បីៗទាំងនោះភាគច្រើនសុទ្ធតែមានតារាតំណាង ឬហៅថា Brand Ambassador ។
September 27, 2022 - Short News
រយៈពេល 2 ទសវត្សជាមួយភាពល្បីល្បាញលើវិថីសិល្បៈ មហាជនប្រាកដជាបានស្គាល់តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង ពេជ្រ សោភា តាមរយៈបទចម្រៀងពីរោះៗជាច្រើនបទ។ មិនតែប៉ុណ្ណោះ ក្រៅពីទឹកដមសម្លេងដ៏ពីរោះរណ្តំស្ថិតក្នុងដួងចិត្តមិត្តអ្នកស្តាប់ តារាចម្រៀងស្រីរូបនេះក៏មានសមត្ថភាពពិសេសមួយទៀតជាអ្នកតែងនិពន្ធបទចម្រៀង ទើបធ្វើឲ្យតារាចម្រៀងស្រីរូបនេះនៅតែទទួលបានកេរ្តិ័ឈ្មោះបោះសម្លេងមិនចេះរីងស្ងួត ប៉ុន្តែបើវិលត្រឡប់ទៅរម្លឹងរឿងរ៉ាវពីជីវប្រវត្តិដ៏កម្សត់មុនចាប់ផ្តើមសិល្បៈគឺ គាត់បានតស៊ូ និងជំនះរាល់ឧបសគ្គគ្រប់ច្រកល្ហក់ទម្រាំឈានដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ និងក្លាយជាមនុស្សស្រីដ៏រឹងមាំម្នាក់ ដែលអាចប្រៀបបានដូចទៅនឹងព្រះនាង Cinderella។ ដើម្បីកុំឲ្យខាតពេលយូរ មករម្លឹករឿងកម្សត់ដ៏ជូរចត់របស់តារាចម្រៀង ពេជ្រ សោភា ៖
September 27, 2022 - Short News
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ទូក កាណូតប្រមាណជាង៨០០គ្រឿង នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក បាននិងកំពុងបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរជារៀងរាល់ថ្ងៃ ដើម្បី ទស្សនាសម្រស់ផ្ទៃបឹងទន្លេសាបដ៏ស្រស់ស្អាតនារដូវវស្សានេះ។
September 27, 2022 - Short News
ហ្វីលីពីន៖ យោងតាមសារព័ត៌មាន Thairath បានរាយការណ៍ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ថា៖ ព្យុះទីហ្វុង Noru ឬដូចដែលប្រជាជនហ្វីលីពីនហៅថា “ព្យុះទីហ្វុង karding” បានបោកបក់លើឆ្នេរសមុទ្រនៅលើកោះ Polillo ភាគឦសាននៃប្រទេស ជាមួយនឹងល្បឿនខ្យល់រហូតដល់ ២៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងមានល្បឿនខ្យល់អតិបរមា ២៩៥ គីឡូម៉ែត្រក្នុងមួយម៉ោង មុនពេលព្យុះនេះបក់ចូលទីក្រុង Berdeos នៅខេត្ត Quezon។ ខណៈពេលដែលព្យុះទីហ្វុង Noru ផ្លាស់ទីទៅលើកោះដែលស្ថិតនៅ ភាគខាងជើងនៃប្រទេសហ្វីលីពីន រដ្ឋាភិបាលប្រកាសអោយពន្លឿនការជម្លៀសប្រជាជន បញ្ជាឱ្យបិទសាលារៀន និងការិយាល័យរដ្ឋាភិបាល និងជូនដំណឹងដល់សាធារណជនឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃឥទ្ធិពលព្យុះនេះ។
September 27, 2022 - Short News
បារាំង៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath បានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ អគ្គីភ័យបានឆាបឆេះឃ្លាំងស្តុកទំនិញមួយនៅខាងក្នុងផ្សារអន្តរជាតិ Rungis international market ដែលជាផ្សារលក់ដុំសាច់ស្រស់ បន្លែ ផ្លែឈើ អាហារសមុទ្រ និងផ្កាដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃទីក្រុងប៉ារីស ប្រទេសបារាំង។
September 27, 2022 - Short News
យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកលោក ហ៊ាង សុទ្ធាយុត្តិ ដែលជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សូមឆ្លេីយពន្យល់ជូនលោក A JA A-អាចារ្យ អេ ដែលផុសវីដេអូ ប្រធានបទ “អាយុជីវិតរបស់ប្រជាពលរដ្ឋ ផ្ញេីលេីផ្លូវ ល្បឿនលឿន របស់ឯកឧត្តម ស៊ុន ចាន់ថុល ហេីយ!!” កាលពីថ្ងៃទី២៤ កញ្ញា ២០២២។
September 27, 2022


