- Oun Mey
- Short News
អ៊ីតាលី៖ បុរសជនជាតិអ៊ីតាលីម្នាក់ត្រូវបានគេចាត់ទុកថា ជាមនុស្សមានសំណាងអាក្រក់បំផុត ដ្បិតរូបគាត់បានតេស្តវិជ្ជមាននូវជំងឺកាចសាហាវជាច្រើនក្នុងពេលដំណាលគ្នាដោយជំងឺទាំងនោះរួមមានជំងឺកូវីដ-១៩ ជំងឺអ៊ុតស្វា Monkeypox និងជំងឺអេដស៍។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា បុរសកំពូលស៊យរូបនេះមានអាយុ ៣៦ឆ្នាំ ហើយការធ្វើតេស្តរកជំងឺទាំងអស់ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគាត់បានទៅដើរកំសាន្តនៅក្នុងប្រទេសអេស្ប៉ាញរយៈពេល ៥ថ្ងៃ។
September 23, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះមក។
September 23, 2022 - Short News
កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនដែលលក់សព្វាវុធទៅឱ្យរុស្ស៊ីនោះទេ ហើយក៏មិនមានគម្រោងធ្វើដូច្នេះនៅពេលអនាគតនោះដែរ បន្ទាប់ពីរបាយការណ៍របស់សហរដ្ឋអាមេរិកបានអះអាងថា ទីក្រុងមូស្គូកំពុងងាកទៅរកទីក្រុងព្យុងយ៉ាង ដើម្បីបំពេញឃ្លាំងស្តុកសព្វាវុធរបស់ខ្លួន។ ពោលគឺមុននេះ មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា រុស្ស៊ីទំនងជាទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំពីកូរ៉េខាងជើង ខណៈរាល់ចលនាអាវុធរវាងប្រទេសទាំង ២ នឹងបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។ លើសពីនេះទៀតនោះ រុស្ស៊ីក៏ត្រូវបានគេចោទប្រកាន់ដែរថា បានទិញដ្រូនពីអ៉ីរ៉ង់កាលពីខែសីហា ប៉ុន្តែទីក្រុងម៉ូស្គូបានបដិសេធរបាយការណ៍នោះ។
September 23, 2022 - Short News
ថៃ៖ នៅព្រឹកនេះដែរ (ថ្ងៃទី ២២ ខែកញ្ញា)យោងតាមសារព័ត៌មាន Sanook បានចេញសេចក្តីរាយការណ៍ថា អ្នកភូមិនៅសង្កាត់ Sala Thammasop (ទីក្រុងបាងកក) ស្រុក Sampran និងស្រុក Salaya ខេត្ត Nakhon Pathom បានធុំក្លិនសារធារុគីមីយ៉ាងខ្លាំងនៅក្នុងតំបន់ទោងនោះ ហើយបានរីករាលដាលយ៉ាងទូលំទូលាយ មានសេចក្តីរាយការណ៍មកថា សាកលវិទ្យាល័យ និងសាលារៀនបានចាប់ផ្តើមប្រកាសបិទថ្នាក់រៀន ខណៈដែលការិយាល័យបរិស្ថានទី៥ ខេត្ត Nakhon Pathom កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតជាមួយឧស្សាហកម្មខេត្ត។
September 23, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុករបស់លោក Seng Chamroeun នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីការផ្សព្វផ្សាយរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រជាពលរដ្ឋទី៣ ដែលបានបាត់ម៉ូតូ អស់រយៈពេលជិត ៥ឆ្នាំ នៅមានសំណាងឃើញទៀត។
September 23, 2022 - Short News
(ភ្នំពេញ)៖ បើកដំណើរការអាជីវកម្មអាហារមួយៗមិនងាយស្រួលឡើយ ពោលគឺត្រូវគ្រប់គ្រង់ដំណើរការនីមួយៗ ដូចជាផ្សំគ្រឿងទេស គ្រប់គ្រងហិរញ្ញវត្ថុ វិធីសាស្ត្រទីផ្សារទាក់ទាញភ្ញៀវ និងជាពិសេសប្រសិនបើបើកមានសេវាកម្មវិញទៀតនោះក៏ត្រូវគ្រប់គ្រងបុគ្គលិករបស់ខ្លួនតែម្តង ព្រោះពួកគេជាផ្នែកធំមួយដើម្បីឱ្យអាជីវកម្មដំណើរការរលូនទៅមុខ។
September 23, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគូសបញ្ជាក់ថា ក្រសួងកំពុងរៀបចំនិងនាំមរតកវប្បធម៌អរូបីចំនួនពីរគឺនំបញ្ចុក និងគុនល្បុក្កតោ ដើម្បីចុះបញ្ជីចូលក្នុងបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូ។
September 23, 2022 - Short News
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺ COVID-19 (CCSA) ត្រូវបានគេរំពឹងថា នឹងប្រកាសពីវិធានការជាបន្តបន្ទាប់នៅថ្ងៃសុក្រនេះ ស្របតាមការចាត់ថ្នាក់ជំងឺ COVID-19 ថាជា «ជំងឺឆ្លងដែលកំពុងត្រូវបានឃ្លាំមើល» ខណៈដែលប្រទេសថៃ នឹងឈានចូលយុគសម័យក្រោយជំងឺរាតត្បាត ចាប់ពីថ្ងៃទី០១ ខែតុលា នេះតទៅ។ ក្រសួងសុខាភិបាលថៃបានចេញសេចក្តីប្រកាសចំនួន ២ កាលពីថ្ងៃចន្ទ ដើម្បីចាត់ថ្នាក់ជំងឺ COVID-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ ទៅជាជំងឺឆ្លងដែលកំពុងស្ថិតក្រោមការឃ្លាំមើល ដែលនឹងមានប្រសិទ្ធភាពចាប់ពីដើមខែតុលា ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសនេះ កំពុងមានភាពប្រសើរឡើងជាលំដាប់។
September 23, 2022 - Short News
(កំពង់ស្ពឺ)៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉េន ដែនដី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល(ស្ដីទី) និងកម្លាំងប្រជាការពារបានចុះបង្រ្កាបក្រុមក្មេងទំនើងដាក់ស៊ីម៉ាំងម៉ូតូបំពងសំឡេង និងបង្ហោះម៉ូតូ នៅចំណុចជើងភ្នំ១៥០០ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
September 23, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដសៀមរាប នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្ដីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ក្នុងភូមិសាស្ត្រខេត្តសៀមរាប ជាបណ្តោះអាសន្ន។
September 23, 2022


