- Oun Mey
- Short News
យូនីសេហ្វ បាននិយាយថា យ៉ាងហោចណាស់មានកុមារ ១១ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដោយឧទ្ធម្ភាគចក្រ ទៅលើសាលារៀនមួយ នៅភាគពាយ័ព្យប្រទេសមីយ៉ាន់ម៉ា។ ក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះជឿថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយពួកយោធា។ យូនីសេហ្វមីយ៉ានម៉ា បាននិយាយថា ការវាយប្រហារតាមអាកាសនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុង Sagaing ។ ខ្លួនបាននិយាយថា យ៉ាងហោចណាស់កុមារ ១៥នាក់ នៅតែបាត់ខ្លួន ហើយព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានបញ្ជាក់។
September 22, 2022 - Short News
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីមានការណែនាំពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. មន្រ្តីជំនាញ ក.ប.ប. តាមបណ្ដាសាខាដែលមានដូចជា ព្រៃវែង កំពង់ចាម បាត់ដំបង មណ្ឌលគិរី កំពង់ធំ កំពត តាកែវ កោះកុង ប៉ៃលិន ស្វាយរៀង ព្រះសីហនុ ក្រចេះ ស្ទឹងត្រែង កំពង់ឆ្នាំង និងរាជធានីភ្នំពេញ។
September 22, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។
September 22, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តារាងពេលវេលាចេញដំណើររថយន្តក្រុងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តមករាជធានីភ្នំពេញវិញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។ គោលដៅចេញដំណើរពីភ្នំពេញ ទៅតាមបណ្តាខេត្តរួមមាន៖
September 22, 2022 - Short News
(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ ទោះជាយ៉ាងណាខាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏បាននិយាយថាដោយសារក្នុងសប្តាហ៍នេះអាកាសធាតុមិនអំណោយផល ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។
September 22, 2022 - Short News
(ភ្នំពេញ)៖ នៅមុននេះបន្តិច អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ហាញបញ្ជីម៉ូតូរាប់រយគ្រឿង ដែលសមត្ថកិច្ចបានរឹបអូសពីហាងកុងស៊ីបញ្ចាំ ពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់។ ដូចនេះសូមបងប្អូនពិនិត្យមេីលបញ្ជីខាងក្រោមជាមុនសិន ក្នុងករណីបងប្អូនពិនិត្យឃេីញថាមានភិនភាគម៉ូតូរបស់បងប្អូន សូមបងប្អូនយកឯកសារពាក់ព័ន្ធ(ច្បាប់ដេីម)ដូចជា៖
September 22, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា បុរសម្នាក់បានដុតខ្លួនឯងនៅជិតការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន នៅថ្ងៃពុធ ទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង នៅក្នុងការតវ៉ាជាក់ស្តែងមួយចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋសម្រាប់អតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ ដែលត្រូវបានធ្វើឃាតកាលពីប៉ុន្មានខែមុន។ បុរសនោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដោយមានការរលាកពេញខ្លួន ចំណែកប៉ូលិសដែលព្យាយាមពន្លត់ភ្លើងក៏រងរបួសផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។
September 22, 2022 - Short News
(តាកែវ)៖ ថ្មីៗនេះ មានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹក ដែលជាប្លង់គំរូសាលាធម្មសភា ក្នុងវត្តត្នោត ស្ថិតនៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ប្លង់គំរូកសាងសាលាធម្មសភានេះមានចំនួនមួយខ្នង មានទទឹង ៤០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ប្លង់សេ៣សន្លឹក ហើយប្លង់គំរូនេះ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ ចំពោះការរចនាប្លង់មួយនេះដែលមានភាពស្រស់ស្អាតទាក់ទាញ និងមានរចនាបថខ្មែរ។
September 22, 2022 - Short News
ប្រធានាធិបតីបារាំងលោក អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ដោយបាននិយាយថា វាតំណាងឱ្យការវិលត្រឡប់ទៅកាន់ចក្រពត្តិនិយម និងយុគសម័យនៃអាណានិគមនិយម។ លោក ម៉ាក្រុង បានថ្លែងបែបនេះទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដោយលោកបានបន្ថែមថា ប្រទេសរុស្ស៊ីបានបំពានដោយចេតនានូវធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ បើទោះបីជាប្រទេសនេះ ជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយ។
September 22, 2022 - Short News
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការកែនទ័ព «ជាផ្នែក» នៅក្នុងប្រទេសរុស្ស៊ី ក្នុងអំឡុងសុន្ទរកថាមួយ តាមទូរទស្សន៍កាលពីព្រឹកថ្ងៃពុធ។ លោកពូទីនបាននិយាយថា៖«វិធានការកោះហៅនឹងចាប់ផ្តើមនៅថ្ងៃនេះ ថ្ងៃទី២១ ខែកញ្ញានេះ»។ ក្រឹត្យស្តីពីការកែនទ័ពត្រូវបានចុះហត្ថលេខារួចហើយ ហើយលោក ពូទីន ក៏បាននិយាយថា លោកនឹងជូនដំណឹងនេះទៅដល់សមាជិកសភានៃសភាទាំង ២ ជាលាយលក្ខណ៍អក្សរនៅថ្ងៃពុធនេះ។
September 22, 2022


