- Oun Mey
- Short News
ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសពីទីបញ្ចប់នៃជំងឺរាតត្បាត COVID-19 នៅសហរដ្ឋអាមេរិក ទោះបីជាចំនួនប្រជាជនអាមេរិក ដែលបានស្លាប់ដោយសារជំងឺនេះនៅតែបន្តកើនឡើងក៏ដោយ។ លោក បៃដិន បាននិយាយថា ខណៈពេលដែលយើងនៅតែមានបញ្ហាខ្លះ ស្ថានភាពពេលនេះកំពុងប្រសើរឡើងយ៉ាងឆាប់រហ័ស។ នៅក្នុងបទសម្ភាសន៍ជាមួយ 60 Minutes នៅលើប៉ុស្តិ៍ CBS លោក បៃដិន បាននិយាយថា៖«ប្រសិនបើអ្នកកត់សម្គាល់ គ្មានអ្នកណាពាក់ម៉ាស់ទៀតទេ។ គ្រប់គ្នាហាក់ដូចជាមានភាពល្អប្រសើរ… ខ្ញុំគិតថាវាមានការផ្លាស់ប្តូរច្រើន»។
September 21, 2022 - Short News
មិចស៊ីកូ៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបានកើតឡើងនៅក្នុងប្រទេសមិចស៊ីកូកាលពីថ្ងៃចន្ទ ទី១៩ ខែកញ្ញាកន្លងទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមិចស៊ីកូបានបញ្ជាក់ថា គ្រោះរញ្ជួយដីមួយនេះបានកើតឡើងក្នុងកម្រិត ៧,៤ រ៉ិចទ័រ និងបង្កឲ្យមានការរញ្ជួយដីក្នុងជម្រៅ ១៥គីឡូម៉ែត្រចុះទៅក្រោម ខណៈបើយោងតាមទីភ្នាក់ងារភូមិសាស្រ្តអាមេរិកបានរកឃើញថា គ្រោះរញ្ជួយដីខាងលើនេះបានកើតក្នុងកម្រិតរហូតដល់ ៧,៦ រ៉ិចទ័រឯណោះ។
September 21, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយគិតចាប់ពីថ្ងៃទី ១៨ ខែសីហា ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួង មហាផ្ទៃបានទទួលបណ្ដឹងសរុបចំនួន២៨៩ករណី ពីសាមីជន សាច់ញាតិ ស្ថានទូត និង អង្គការអន្តរជាតិមួយចំនួន។
September 21, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណប្រតិភូទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។
September 21, 2022 - Short News
(អាមេរិក)៖ ក្រុមតារាចម្រៀងស្រីដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុម Blackpink និងកវីនិពន្ធផ្នែកកំណាព្យដ៏ល្បីល្បាញជនជាតិអាមេរិកម្នាក់គឺអ្នកនាង Amanda Gorman បានចូលរួមផ្សព្វផ្សាយនិងលើកកម្ពស់ចំពោះសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងគោលដៅសកលមួយចំនួនទៀតដូចជា ការសម្រេចឲ្យបាននូវសមភាពយេនឌ័រ ការបញ្ចប់ភាពអន់ឃ្លាន និងភាពក្រីក្រនៅលើពិភពលោកជាដើម។ អ្នកនាង Amanda Gorman
September 21, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយតបនឹងសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ (HOTlINE)៖ 1275 ដោយបានសួរថា៖ តើត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)មានប៉ុន្មានទីតាំងនៅរាជធានី-ខេត្តទូទាំងផ្ទៃប្រទេស?
September 21, 2022 - Short News
ខេត្តតាកែវ៖ យោងតាមរយៈកិច្ចសំភាសន៍រវាងសារព័ត៌មាន Freshnews ជាមួយនឹងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានឲ្យដឹងថា ក្នុងរយៈពេលថ្ងៃ៣ កម្លាំងសមត្ថកិច្ចនៅក្នុងខេត្តតាកែវ បានធ្វើការចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងល្បែងអនឡាញ និងល្បែងខុសច្បាប់នៅក្នុងខេត្តតាកែវ មានចំនួនរហូតដល់ ៨៦៩ទីតាំង។
September 21, 2022 - Short News
កងកម្លាំងពិសេសរបស់ប្រទេសថៃបានធ្វើសមយុទ្ធសង្គ្រោះបន្ទាន់មួយ នៅផ្សារទំនើប Crystal Ekamai-Ramindra កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលជាផ្នែកមួយនៃការរៀបចំសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នាពេលខាងមុខនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។
September 21, 2022 - Short News
ថ្មីៗនេះមានរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន នៅពេលដែលរូបភាពទាំងអស់នោះ បានបង្ហាញពីក្រុមកសិករដាំម្នាស់នៅតំបន់មួយ នៅប្រទេសបង់ក្លាដែស កំពុងនាំយកផ្លែម្នាស់របស់ពួកគេទៅកាន់ទីផ្សារ ជាមួយនឹងទឹកមុខយ៉ាងស្រស់បំព្រង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺពួកគាត់ប្រើប្រាស់ត្រឹមកង់ប៉ុណ្ណោះ ហើយត្រូវធ្វើដំណើរផ្លូវឆ្ងាយថែមទៀតផង ខណៈផ្លែម្នាស់ផ្ទាល់ ក៏មិនមែនជាផ្លែឈើដែលមានតម្លៃថ្លៃណាស់ណានោះដែរ។
September 21, 2022 - Short News
យោងតាមការចុះផ្សាយរបស់លោក ស៊ន សុភ័ក្រ្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានហេតុការណ៍នគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលស្ពានជ្រោយចង្វារ (រង្វង់មូលគូចកាណុងស្តាតចាស់) ចាប់ផាកពិន័យបុរសម្នាក់ដែលកំពុងបើកកង់បីដឹកទំនិញ ដោយសារមិនបានពាក់គន្លឹះត្រឹមត្រូវ ដោយតម្រូវឲ្យបង់ប្រាក់ផាកពិន័យចំនួន៥ម៉ឺនរៀល។
September 21, 2022


