- Oun Mey
- Short News
ចិន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញានេះបានឲ្យដឹងថា មន្ត្រីសុខាភិបាលជាន់ខ្ពស់ចិនបានចេញសេចក្តីណែនាំកុំឲ្យពលរដ្ឋយធ្វើការប៉ះពាល់ដោយផ្ទាល់ជាមួយជនបរទេសក្នុងអំឡុងពេលនេះដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអ៊ុតស្វា Monkeypox។ សេចក្តីណែនាំជាសាធារណៈនិងមានលក្ខណៈបន្ទាន់នេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានរកឃើញករណីមានអ្នកឆ្លងជំងឺអ៊ុតស្វា Monkeypox ម្នាក់ ដែលជាករណីដំបូងនៅក្នុងប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈករណីឆ្លងនោះគឺជាករណីនាំចូលមកពីក្រៅប្រទេសតាមរយៈអ្នកដំណើរអន្តរជាតិម្នាក់។
September 20, 2022 - Short News
ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ទឹកក្នុងអាងមានកម្ពស់ ៣,៨២ម៉ែត្រ ឡើងដល់កម្រិតកម្ពស់ឲ្យមានការប្រុងប្រយត្ន័។
September 20, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្សចំនួន ២នាក់ បានស្លាប់ និងយ៉ាងហោចណាស់មនុស្ស ៤៣នាក់ បានរងរបួស បន្ទាប់ពីព្យុះទីហ្វុង Nanmadol បានបោកបក់លើកោះ Kyushu របស់ប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ជាមួយនឹងស្ថានភាពធ្ងន់ធ្ងរនៅតែបន្តកើតមាននៅថ្ងៃចន្ទនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឱ្យដឹងថា ព្យុះទីហ្វុងនេះនឹងប៉ះពាល់ដល់តំបន់ដ៏ធំទូលាយមួយ ពីភាគខាងលិចទៅកាន់ភាគខាងជើងប្រទេសជប៉ុន ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។
September 20, 2022 - Short News
យោងតាមការបង្ហោះនៅលើហ្វេសប៊ុកដោយ Khaosod បានឱ្យដឹងថា អ្នកជំនាញវេជ្ជសាស្រ្តថៃជាង ១,៣០០ នាក់ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃចន្ទនេះផ្ទាល់ ដោយអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចប់ការប្រើប្រាស់កញ្ឆា សម្រាប់គោលបំណងកម្សាន្តអារម្មណ៍។ សេចក្តីថ្លែងការណ៍ដែលចុះហត្ថលេខាដោយអ្នកជំនាញចំនួន ១,៣៦៥ នាក់ បានបញ្ជាក់ថា ភាពមិនទាន់ច្បាស់លាស់ផ្នែកច្បាប់នាពេលបច្ចុប្បន្ននេះ បានអនុញ្ញាតឱ្យយុវជន និងជនដែលងាយរងគ្រោះ មានសិទ្ធិប្រើប្រាស់កញ្ឆាដោយសេរីក្នុងរយៈពេល ៣ ខែចុងក្រោយនេះ ខណៈដែលប្រទេសនេះកំពុងរង់ចាំច្បាប់ពាក់ព័ន្ធនឹងកញ្ឆាផ្លូវការមួយ។
September 20, 2022 - Short News
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ»។
September 20, 2022 - Short News
(ខេត្តឧត្តរមានជ័យ)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា វេលាម៉ោង៦ព្រឹក ទឹកក្នុងអាងមានកម្ពស់ ៣,៩៧ម៉ែត្រ កម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន ៤,៥០ម៉ែត្រ។

ខេត្តឧត្តរមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ ស្ថិតក្នុងកម្រិត ១២០,៥ មម បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវលំ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមួយចំនួនតូច តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ស្ថិតនៅភូមិសាស្រ្តស្រុកចុងកាល់។ បើគ្មានភ្លៀងបន្តធ្លាក់ទឹកនឹងស្រកចុះមកជាស្ថានភាពធម្មតាវិញនាល្ងាចថ្ងៃនេះ។
September 19, 2022 - Short News
ចិន៖ ប្រទេសចិនបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox នោះគឺជាអ្នកដំណើរដែលទើបត្រលប់មកពីក្រៅប្រទេសកាលពីពេលថ្មីៗនេះ តែយ៉ាងណាក្តីអាជ្ញាធរចិនមិនបានបង្ហាញអត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះម្នាក់នោះឡើយ។
September 19, 2022