- Oun Mey
- Short News
(ភ្នំពេញ)៖ ព្រឹកនេះ ជនសង្ស័យដែលបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន រួចរត់គេចខ្លួនទៅប្រទេសថៃអស់រយៈពេលជាង២ឆ្នាំ ត្រូវបានសមត្ថកិច្ចបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទឹកដីខេត្តចន្ទបុរី ប្រទេសថៃ។
September 19, 2022 - Short News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះបានចេញសារសំឡេងពិសេស អំពាវនាវដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។
September 19, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ យោងតាមសារសំឡេងពិសេស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា បានចេញសេចក្ដីអំពាវនាវដល់អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។
September 19, 2022 - Short News
អ៊ីតាលី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែកញ្ញានេះបានឲ្យដឹងថា មានទឹកជំនន់ដ៏អាក្រក់មួយបានកើតឡើងនៅតំបន់ Marche ទីក្រុង Ostra នៃប្រទេសអ៊ីតាលី ហើយទឹកជំនន់បានបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិសាធារណៈអស់ជាច្រើននិងធ្វើឲ្យមានមនុស្សស្លាប់មួយចំនួនផងដែរ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអ៊ីតាលីបានឲ្យដឹងថា ទឹកជំនន់បានកើតមានឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេលប្រមាណជា ២ម៉ោង ខណៈគ្មានអ្នកណាម្នាក់បានគិតដល់ថា ភ្លៀងអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះទេ។
September 19, 2022 - Short News
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានប្រកាសពីការរកឃើញករណីឆ្លងជំងឺអ៊ុតស្វា Monkeypox បន្ថែមមួយករណីទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីថ្ងៃសុក្រ ទី១៦ ខែកញ្ញាម្សិលមិញនេះ។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងថៃបានបញ្ជាក់ថា អ្នកជំងឺអ៊ុតស្វា Monkeypox រូបនេះគឺជាពលរដ្ឋថៃមានអាយុ ២៣ឆ្នាំ បានធ្វើដំណើរត្រលប់មកពីប្រទេសកាតាវិញកាលពីថ្ងៃអង្គារ ទី១៣ ខែកញ្ញាកន្លងទៅ និងត្រូវបានធ្វើតេស្តវិជ្ជមាននៅក្នុងថ្ងៃសុក្រ ទី១៦ ខែកញ្ញានេះក្នុងអំឡុងពេលដែលរូបគាត់កំពុងធ្វើចត្តាឡីស័ក។
September 19, 2022 - Short News
កិច្ចប្រជុំកំពូលផ្នែក ទីផ្សារប្រចាំឆ្នាំ របស់ក្រុមហ៊ុន Meta នឹងមកដល់ ប្រទេសកម្ពុជា ដើម្បីជួយអាជីវកម្មត្រៀមខ្លួនជាស្រេច សម្រាប់ អនាគត ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួន ទៅ កាន់បណ្ដាប្រទេសជាច្រើនទៀត នៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមានបង់ក្លាដែសកម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះ នឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បី ស្វែងយល់ និងពិភាក្សាអំពីបច្ចេកវិទ្យា
September 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ ធ្វើការឆ្លើយសំណួរ ដែលសួរច្រើនជាងគេ ប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរសព្ទ (Hotline)៖ 1275 ដោយបានសួរថា តើបណ្ណបើកបរជាតិអាចប្តូរយកបណ្ណបើកបរអន្តរជាតិបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
September 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១១៖០០ នាទីព្រឹក ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋមួយកន្លែងបានកើតឡើងនៅផ្ទះលេខ ៤E2 ផ្លូវ៣១៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ ឪម សុធីណា ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ឌីហ្សាញ។
September 19, 2022 - Short News
ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា បានច្រានចោលការវាយលុករបស់អ៊ុយក្រែនដោយស្នាមញញឹម ប៉ុន្តែបានព្រមានថា រុស្ស៊ីនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង Samarkand របស់អ៊ូសបេគីស្ថាន លោកពូទីន បានចាត់ទុកការឈ្លានពាននេះជាជំហានចាំបាច់មួយ ដើម្បីការពារអ្វីដែលលោកបាននិយាយថា ជាផែនការរបស់លោកខាងលិច ដើម្បីបំបែកប្រទេសរុស្ស៊ី។
September 19, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ សូមជម្រាបជូនដំណឹងដល់សាធារណៈជនឲ្យបានជ្រាបថា៖
September 19, 2022


