- Oun Mey
- Short Newsចិនទាញសញ្ញាព្រមានកម្រិតខ្ពស់ ចំពោះព្យុះទីហ្វុង Muifa ខណៈពលរដ្ឋ ១០លាននាក់កំពុងប្រឈមនឹងហានិភ័យទឹកជំនន់
ចិន៖ ទីក្រុងសៀងហៃ ប្រទេសចិន ហាក់កំពុងទទួលរងនូវការគំរាមគំហែងពីព្យុះទីហ្វុង Muifa ក្នុងកម្រិតដ៏ខ្ពស់មួយ ដ្បិតឥទ្ធិពលនៃខ្យល់ព្យុះមួយនេះបានបង្កឲ្យមានគ្រោះធម្មជាតិមួយចំនួនទៀត និងបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មនិងការរស់នៅរបស់ពលរដ្ឋជាច្រើននាក់។ គិតត្រឹមពេលនេះខ្យល់ព្យុះដែលបានបោកបក់ក្នុងល្បឿនរហូតដល់ ១៦០គីឡូម៉ែត្រក្នុងមួយម៉ោងបានជំរុញឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយបរិមាណដ៏ច្រើននៃទឹកភ្លៀងក៏បានបង្កើតឲ្យមានជំនន់ទឹកភ្លៀងជន់លេចនៅក្នុងតំបន់មួយចំនួនផងដែរ ខណៈនៅតាមតំបន់ឆ្នេរសមុទ្រវិញបានកើតមានបញ្ហាបាក់ដីចំនួន ២ដងហើយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
September 16, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការ ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យបម្រើការងារនៅលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។
September 16, 2022 - Short News
ថៃ៖ ខេត្តចំនួន ២៤ ត្រូវបានព្រមានពីទឹកជំនន់ភ្លាមៗ ទឹកជោរពីទន្លេ និង ពីប្រឡាយ ចាប់ពីថ្ងៃសៅរ៍ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយសារភ្លៀងធ្លាក់ខ្លាំង ដែលបង្កដោយខ្យល់មូសុង និងខ្យល់មូសុងនិរតី។ ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានចេញការព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងពីការព្យាករណ៍អាកាសធាតុដោយនាយកដ្ឋានឧតុនិយម ដែលបាននិយាយថា ប្រទេសថៃភាគច្រើននឹងមានភ្លៀងធ្លាក់ខ្លាំងរហូតដល់ថ្ងៃអាទិត្យ។ នេះដោយសារខ្យល់មូសុង មានពាសពេញភាគខាងជើង និងឦសាន ខណៈខ្យល់មូសុងនិរតី នៅលើសមុទ្រ Andaman និងឈូងសមុទ្រ នឹងមានកម្លាំងកាន់តែខ្លាំង។
September 16, 2022 - Short News
(តៃវ៉ាន់)៖ មណ្ឌលថែទាំចាស់ជរាជួលនារីស៊ិចស៊ីរាំនៅមុខលោកតាៗជរានៅមណ្ឌលថែទាំមួយ ក្នុងកោះតៃវ៉ាន់ កំពុងទទួលរងការរិះគន់ខ្លាំងពីសំណាក់មហាជន។ វីដេអូឃ្លីប ៣៥ វិនាទី មួយត្រូវបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃទី ៧ ខែកញ្ញា បង្ហាញពីសកម្មភាពនារីជាអ្នករាំក្នុងឈុតប៊ីគីនី ស៊ិចស៊ី រាំពត់ពែនខ្លួន នៅមុខតាៗអង្គុយលើរទេះនៅមណ្ឌលថែទាំក្នុងកោះតៃវ៉ាន់ទទួលបានការរិះគន់ជាខ្លាំង នេះបើយោងតាម កាសែត New York Post បានចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
September 16, 2022 - Short News
ថៃ៖ យោងតាមរយៈគេហទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលហ្សែនវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ាម៉ាធិបូឌី បានបង្ហោះសារអំពីការតាមដានជំងឺកូវីដ១៩ “ជំនាន់ទី៣” អូមីក្រុង “BA.2.75.2” ដែលវិទ្យាស្ថានហ្សែនប្រទេសឥណ្ឌាបានព្រមានថា អូមីក្រុង BA.2.75 បានចាប់ផ្តើមក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus។
September 16, 2022 - Short News
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថារយៈពេលថ្មីៗនេះ សង្កេតឃើញមានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការចែកចាយបន្តគ្នានូវវីដេអូឃ្លីបស្រ្តីជនជាតិវៀតណាម(ចេះភាសាខ្មែរ)០១នាក់ ដែលបានបង្ហោះ ដោយលើកឡើងថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយ នៅក្នុងខេត្តព្រះសីហនុ។
September 16, 2022 - Short News
កន្លងមកមានការរិះគន់យ៉ាងខ្លាំង ចំពោះកម្មវិធីជ្រើសរើស ស្រីស្រស់ ប្រុសស្អាត ដោយការប្រើឈុតសម្លៀកបំពាក់មិនសមរម្យ ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ក្នុងវិស័យសិល្បៈមួយនេះ។ តែពេលនេះមានកម្មវិធីប្រកួតប្រជែងសម្រស់ថ្មីមួយបាននឹងកំពុងធ្វើឲ្យវប្បធម៌ ប្រពៃណីជាតិរីកថ្កើងថ្កានឡើងដោយការប្រកួតប្រជែងយកសុទ្ធតែសម្លៀកបំពាក់ប្រពៃណីតាមសម័យកាលខ្មែរយើងមកបង្ហាញគ្រប់សម័យកាលរបស់ខ្មែរយើងដើម្បីឲ្យកូនខ្មែរនិងបរទេសបានឃើញ។
September 16, 2022 - Short News
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរ នៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជូនបងប្អូនខ្មែរដែលរស់នៅទីនោះ។
September 16, 2022 - Short News
យោងតាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១៥ ខែកញ្ញា សារព័ត៌ BBC បានរាយការណ៍ថា៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរថយន្តមួយបានបុកជាមួយរថយន្តរបស់ប្រធានាធិបតីនិងអ្នកតាមដាននៅក្រុងគៀវ។ ជាមួយគ្នានេះដែរតាមរយៈអ្នកនាំពាក្យប្រធានាធិបតី លោក Serhi Nikiforov បាននិយាយថា ប្រធានាធិបតីត្រូវបានពិនិត្យដោយវេជ្ជបណ្ឌិត ហើយមិនមានរបួសអ្វីធ្ងន់ធ្ងរទេ។ ចំណែកអ្នកបើកបរដែលបានបុកជាមួយក្បួនរថយន្តប្រធានាធិបតីអ៊ុយក្រែន បានទទួលការព្យាបាលនៅកន្លែងកើតហេតុ ហើយត្រូវបានគេយកទៅរថយន្តសង្គ្រោះ ខណៈដែលសមត្ថកិច្ចចុះស្រាវជ្រាវពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នេះ ប៉ុន្តែអ្នកនាំពាក្យមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
September 16, 2022 - Short News
ដោយអង់គ្លេសមាន Program គ្រោងនឹងបញ្ជូនក្រុម 3A ចូលរួមប្រកួត UEFA Nations League ២០២២-២០២៣ ជាមួយអាល្លឺម៉ង់ និងអ៊ីតាលី នៅថ្ងៃទី ២៣ និង ២៦ ខែកញ្ញា តាមលំដាប់លេខរៀង។ យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ថ្មីៗនេះលោក Gareth Southgate ដែលជាអ្នកចាត់ការទូទៅនៃក្រុម “Roaring Lions” បានប្រកាសបញ្ជីឈ្មោះកីឡាករចំនួន ២៧ នាក់ដែលនឹងចូលលេងក្នុងការប្រកួតចំនួន ២ នេះ ដោយខ្សែប្រយុទ្ធរបស់ Brentford គឺកីឡាករ Ivan Toney
September 16, 2022


