- Oun Mey
- Short News
Thuy Trang កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៣ ជាតារាសម្ដែងជនជាតិអាមេរិកដើមកំណើតវៀតណាម។ នាងត្រូវបានគេស្គាល់ថាជាតួ Trini Kwan ដែលជា Power Ranger ពណ៌លឿង ក្នុងរឿងភាគទូរទស្សន៍ Mighty Morphin Power Rangers ឆ្នាំ១៩៩៣ ។ ឪពុករបស់ Trang គឺជាមន្ត្រីកងទ័ពវៀតណាម បន្ទាប់ពីការដួលរលំនៃទីក្រុងសៃហ្កន Trang និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ពួកគេនៅពេលនាងមានអាយុ២ឆ្នាំ ដោយបានជិះកប៉ាល់ដឹកទំនិញទៅកាន់ទីក្រុងហុងកុងដោយសម្ងាត់ជាមួយប្រជាជនវៀតណាមរាប់រយនាក់ផ្សេងទៀតក្នុងគោលបំណងទៅដល់សហរដ្ឋអាមេរិក។ Trang និងគ្រួសាររបស់នាងបានរស់នៅក្នុងជំរុំនៅហុងកុង ហើយទីបំផុតបានទៅដល់រដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ១៩៨០។ នាងបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ California ដើម្បីសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល ប៉ុន្តែនាងក៏បានងាកចាប់អាជីពទៅការសម្ដែង។
September 15, 2022 - Short News
តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតរូបិយប័ណ្ណគ្រីបតូ ឬហៅថាកាក់ Luna និងជាស្ថាបនិកនៃវេទិកា Blockchain Terraform Labs (TERRA)។ អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាបានប្រាប់រ៉យទ័រថា៖«ដីកាចាប់ខ្លួនមួយ ត្រូវបានចេញសម្រាប់មនុស្សសរុបចំនួន ៦នាក់ រួមទាំងលោក Do Kwon ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី»។
September 15, 2022 - Short News
ថៃ៖ យោងតាមរយៈគេហៈទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលហ្សែនវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យរ៉ាម៉ាធិបូឌី បានបង្ហោះសារអំពីការតាមដានជំងឺកូវីដ១៩ “ជំនាន់ទី៣” Omikron “BA.2.75.2” ដែលវិទ្យាស្ថានហ្សែនប្រទេសឥណ្ឌាបានព្រមានថា Omicron BA.2.75 ដែលបានចាប់ផ្តើមក្នុង ប្រទេសឥណ្ឌាចាប់តាំងពីខែឧសភា មានចំនួន ៨២.៩% នៃករណីថ្មីរបស់មេរោគប្រភេទ BA.2.75 ដែលមានឈ្មោះមិនទាន់ផ្លូវការគឺ Centaurus ឬពាក់កណ្តាលមនុស្សពាក់កណ្តាលសេះនៅក្នុងទេវកថារបស់ក្រិក។ ហើយវាថែមទាំងមានសក្ដានុពលបំផុតសម្រាប់ការបំលែងថ្មី បើប្រៀបធៀបទៅនឹងមេរោគប្រភេទកូរ៉ូណា ២០១៩ ដែលធ្លាប់ជាមេរោគបំលែងថ្មី ដែលបានផ្ទុះកាលពីមុន ប៉ុន្តែឥឡូវនេះមេរោគ Omicron BA.2.75 ត្រូវបានផ្លាស់ប្តូរឬបំលែងថ្មីជាបន្តបន្ទាប់ ដោយមួយក្នុងចំនោមប្រភេទរងដែលបានផ្លាស់ប្តូរគឺ “BA.2.75.2” ដែលត្រូវបាន គេស្គាល់ក្រៅផ្លូវការថា “Centaurus 2.0”
September 15, 2022 - Short News
(ភ្នំពេញ)៖ នៅថ្ងៃនេះមានការចែករំលែកនូវវីដេអូដែលបង្ហាញសកម្មភាពលោក ម៉ម សុធានី នាយកសាលាវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ បានវាយសិស្សស្រី២នាក់ ដោយមានការជជែកវែកញែកខុសត្រូវពីសំណាក់មហាជន។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ក្រសួងកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ។
September 15, 2022 - Short News
សិង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានប្រកាសកាលពីការរកឃើញករណីមានក្មេងស្រីអាយុ ៣ឆ្នាំបានស្លាប់បាត់បង់ជីវិតដោយជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញាម្សិលមិញនេះ។ ការស្លាប់របស់ក្មេងស្រីរូបនេះត្រូវបានគេចាត់ទុកថា ជាករណីកម្របំផុតមួយរាប់ចាប់តាំងពីពេលដែលជំងឺកូវីដ-១៩ចាប់ផ្តើមរាតត្បាតមក ហើយវាក៏ជាករណីទី ៣សម្រាប់សិង្ហបុរីផងដែរក្នុងការកត់ត្រាមានជនរងគ្រោះអាយុក្រោម ១២ឆ្នាំបានស្លាប់ដោយសារតែជំងឺកូវីដ-១៩។
September 15, 2022 - Short News
តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងចេញសេចក្តីសម្រេច លើតួនាទីក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ឧត្តមសេនីយលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ តុលាការបានបើកកិច្ចប្រជុំនៅថ្ងៃពុធនេះ ដើម្បីពិចារណាលើឯកសារទាំងអស់ដែលខ្លួនទទួលបាន ហើយបានរកឃើញថា វាមានព័ត៌មានគ្រប់គ្រាន់ ដើម្បីធ្វើការសម្រេចចិត្តក្នុងសំណុំរឿង ដែលត្រូវបានលើកឡើងដោយសមាជិកសភាបក្សប្រឆាំង។ តុលាការបានប្រកាសថា ខ្លួនមិនទាន់បញ្ចប់ដំណើរការស៊ើបសួរនោះទេ ហើយនឹងឱ្យចៅក្រមទាំង ១០ នាក់ ប្រកាសការសម្រេចរបស់ពួកគេទៅតុលាការធម្មនុញ្ញ នៅម៉ោង ៣រសៀល ថ្ងៃទី៣០ ខែកញ្ញា។ សាលដីកាផ្លូវការរបស់តុលាការនឹងចងក្រងពី យោបល់របស់ចៅក្រមម្នាក់ៗ។
September 15, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងថ្មីមួយជូនជនរួមជាតិ បញ្ជាក់ពីមូលហេតុនៃការផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅក្នុងរាជធានីភ្នំពេញ។
September 15, 2022 - Short News
នាយករដ្ឋមន្ត្រីរបស់ប្រទេសស៊ុយអែត គឺលោកស្រី Magdalena Andersson ដែលមកពីគណបក្សប្រជាធិបតេយ្យសង្គម បានទទួលយកបរាជ័យរបស់គាត់កាលពីថ្ងៃពុធ បន្ទាប់ពីការបោះឆ្នោតដ៏ប្រកៀកប្រកិតមួយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ នៅក្នុងការបូកសរុបលទ្ធផលមួយ ដែលមិនទាន់ជាលទ្ធផលផ្លូវការ វាបានបង្ហាញថា ក្រុមប្រឆាំងស្តាំនិយមដែលមានសម្ព័ន្ធដៃគូចំនួន ៤ គណបក្ស គឺជាអ្នកទទួលជ័យជម្នះ និងជាលើកដំបូងបំផុត ដើម្បីឈានទៅរកការបង្កើតរដ្ឋាភិបាលថ្មីមួយ។
September 15, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ ចាប់បីថ្ងៃនេះ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
September 15, 2022 - Short News
(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយផ្លូវការរបស់ ស្ថានទូតបារាំង។ ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ មានទំហំ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃ ដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។
September 15, 2022



ជីវិតដោយកូវីដ-១៩ ដែលជាករណីកម្រមួយចាប់តាំងពីកូវីដផ្តើមរាតត្បាតមក