Oun Mey
  • Short News

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV Charging Station) ដែលមានទីតាំងឋិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

    September 15, 2022
  • Short News

    អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ បាននិយាយថា ចំនួនករណីថ្មីនៃជំងឺ COVID-19 ដែលត្រូវបានរាយការណ៍មកខ្លួន គឺបានធ្លាក់ចុះយ៉ាងខ្លាំង ហើយ WHO ជំរុញឱ្យពិភពលោកចាប់យកឱកាសនេះ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺ ដែលបានសម្លាប់ពលរដ្ឋអស់រាប់លាននាក់ចាប់តាំងពីចុងឆ្នាំ២០១៩ មួយនេះ។ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ករណីថ្មីៗមានការថយចុះគួរឱ្យកត់សម្គាល់ ហើយសប្តាហ៍មុនវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីខែមីនាឆ្នាំ២០២០ មក។

    លោក Lee Jung Jae បានក្លាយជាតារាសម្ដែងអាស៊ីដំបូងគេដែលឈ្នះពានតារាសម្ដែងល្អបំផុតនៅក្នុងកម្មវិធី Emmy 2022។ យោងតាម Variety ពិធីប្រគល់ពានរង្វាន់ Emmy លើកទី៧៤ បានប្រព្រឹត្តទៅដោយជោគជ័យនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ១៣ កញ្ញា (ម៉ោងនៅភ្នំពេញ)។

    September 14, 2022
  • Short News

    នាយកដ្ឋានសុខភាពសាធារណៈរបស់ទីក្រុង Los Angeles កាលពីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានបញ្ជាក់ពីការស្លាប់ដំបូង ដោយសារជំងឺអុតស្វា monkeypox ដោយនិយាយថា បុគ្គលនោះមានស្ថានភាពជំងឺធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នាយកដ្ឋានបានអះអាងពីការស្លាប់នេះនៅក្នុង Los Angeles ខោនធី ខណៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ ដែលមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

    September 14, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ ឆ្លើយសំណួរ ដែលសួរច្រើនជាងគេ តាមរយៈលេខទូរសព្ទ (Hotline 1275) ប្រចាំខែកក្កដា និងសីហា ដោយបានសួរថា៖ តើបណ្ណបើកបរដែលហួសសុពលភាពអាចបន្តបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?

    September 14, 2022
  • Short News

    នៅថ្ងៃទី១២ ខែកញ្ញា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថាមហាសេដ្ឋីលោក Ly Trach Giai នឹងចេញថ្លៃព្យាបាលទាំងអស់ឱ្យអ្នករាំម្នាក់ដែលត្រូវ LED ទម្ងន់៦០០គីឡូក្រាម ធ្លាក់សង្កត់លើ ក្រោយពីបានទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលស្ថានភាពសុខភាពរបស់អ្នករាំខាងលើ។ មហាសេដ្ឋីហុងកុងរូបនេះបាននិយាយថា លោកនឹងរួមដំណើរជាមួយជនរងគ្រោះ និងក្រុមគ្រួសារ ក្នុងដំណើរការសង្គ្រោះពីគ្រោះថ្នាក់។ លើសពីនេះ មហាសេដ្ឋីហុងកុងរូបនេះក៏បានប្រកាសចេញថ្លៃព្យាបាលទាំងអស់ជូនជនរងគ្រោះ និងជួយឧបត្ថម្ភ ១០លានដុល្លារហុងកុង ( ១,២ លានដុល្លារអាមេរិក ) សម្រាប់គ្រួសារតារាប្រុសរូបនេះផងដែរ។

    September 14, 2022
  • Short News

    មេធាវីលោក Muhammad Shafee Abdullah បានឱ្យដឹងថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺលោក Najib Razak ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Kuala Lumpur (HKL) កាលពីថ្ងៃចន្ទម្សិលមិញនេះ ហើយអាចនឹងត្រូវបានបញ្ជូនទៅវិទ្យាស្ថានបេះដូងជាតិ (IJN) បន្ទាប់ពីនោះ ដែលធ្វើឱ្យដំណើរការកាត់ក្ដីលើសំណុំរឿង 1Malaysia Development ត្រូវផ្អាក។ មុននេះ លោកមេធាវីក៏បានប្រាប់តុលាការជាន់ខ្ពស់ថា លោក Najib កំពុងមានសម្ពាធឈាមឡើងចុះ ហើយត្រូវឆ្លងកាត់ការធ្វើតេស្តជាច្រើនដង ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីបញ្ជាក់ពីស្ថានភាពរបស់គាត់។

    September 14, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង គ.ជ.ប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ នេះ គ.ជ.ប ត្រូវការជ្រើសរើសសមាសភាពក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ចំនួន ៣.៣០៤ រូប ជាមន្ត្រីរាជការរយៈពេលខ្លី ដើម្បីបម្រើការងារនៅតាមឃុំ សង្កាត់ ចំណុះរាជធានី ខេត្ត ដោយក្នុងមួយឃុំ សង្កាត់ ត្រូវជ្រើសរើសចំនួន ២រូប ដែលមានមុខតំណែងដូចខាងក្រោម៖

    September 14, 2022