- Oun Mey
- Short News
តាមរយៈទីភ្នាក់ងារសារព័ត៌មានបរទេសបានចុះផ្សាយ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ថា៖ សង្រ្គាមនៅអ៊ុយក្រែនបានបន្តអស់រយៈពេល ជាច្រើនខែមកហើយ ដោយប្រធានាធិបតីរុស្សី លោក Volodymyr Zelensky បានចេញនិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលផ្លោងចំនួន ៨ គ្រាប់ទៅឯទំនប់ទឹក Karachunov ក្បែរទីក្រុង Kryvyi Rih ដែលជាស្រុកកំណើតរបស់ Volodymyr Zelensky នៃអ៊ុយក្រែន កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា កន្លងមក។ ជាហេតុបណ្តាលអោយ ផ្ទះជាង ១០០ខ្នង ត្រូវបានជន់លិច ដោយរុស្ស៊ីរំពឹងថានឹងស្វែងរកការសងសឹកចំពោះការបាត់បង់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ីកាន់តែច្រើនឡើងដល់ទាហានអ៊ុយក្រែន។
September 16, 2022 - Short News
យោងតាមរយៈសារព័ត៌មាន ChanelnewsAsia បានរាយការណ៍កាលពីថ្ងៃទី ១៥ កញ្ញា បានអោយដឹងថា៖ គេហទំព័រ earthobservatory របស់រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក ឬ (NASA) បានបញ្ចេញរូបថតដ៏គួរឲ្យរន្ធត់នៃព្យុះទីហ្វុង Mui Fah ខណៈកំពុងរំកិលទៅកម្ទេចទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសចិន និងកំពង់ផែជាច្រើននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២២ តាមម៉ោងនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់អោយដឹងថា៖ នេះជាលើកទី២ហើយ ដែលព្យុះទីហ្វុង Mui Fa បានបោកបក់មកលើកោះ Zhoushan នៅខេត្ត Zhejiang នៅភាគខាងកើតប្រទេសចិនជាលើកដំបូង។ ចំណែកទូរទស្សន៍រដ្ឋចិន CCTV
September 16, 2022 - Short News
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការល្បាតរួមគ្នា ជាមួយកងទ័ពជើងទឹកចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា នាវាកងទ័ពជើងទឹកមកពីប្រទេសទាំង ២ បានធ្វើការល្បាតរួមគ្នាជាលើកទី២ ហើយខ្លួនក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការនោះផងដែរ។ សេចក្តីប្រកាសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចូលរួមដោយនាវារុស្ស៊ី ក្នុងប្រភេទជានាវាចម្បាំងហ្វ្រេហ្គាត និងនាវាខ័រវេត។ វាបាននិយាយថា នាវិកមកពីប្រទេសទាំង ២ ក៏ត្រូវបានកំណត់ពេលដើម្បីសាកល្បង និងបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមក និងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។
September 16, 2022 - Short News
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការល្បាតរួមគ្នា ជាមួយកងទ័ពជើងទឹកចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា នាវាកងទ័ពជើងទឹកមកពីប្រទេសទាំង ២ បានធ្វើការល្បាតរួមគ្នាជាលើកទី២ ហើយខ្លួនក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការនោះផងដែរ។ សេចក្តីប្រកាសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចូលរួមដោយនាវារុស្ស៊ី ក្នុងប្រភេទជានាវាចម្បាំងហ្វ្រេហ្គាត និងនាវាខ័រវេត។ វាបាននិយាយថា នាវិកមកពីប្រទេសទាំង ២ ក៏ត្រូវបានកំណត់ពេលដើម្បីសាកល្បង និងបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមក និងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។
September 16, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមការក្រាបបង្គំសូមយាង របស់ឯកឧត្តម ស្រី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីខួប ១០០ព្រះវស្សា នៃការប្រសូត ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ
September 16, 2022 - Short News
ជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេនបិណ្ឌទី៦ ព្រះសង្ឃវត្តបទុមវតីរាជវរារាម និមន្តចែកបបរជូនដល់ញាតិញោម ដែលយកកូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕
September 16, 2022 - Short News
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា មានអ្នកជំងឺអុតស្វា Monkeypox ម្នាក់បានស្លាប់បាត់បង់ជីវិតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាបុរសវ័យក្មេងម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox ក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈមុនពេលស្លាប់ខាងគ្រូពេទ្យក៏បានរកឃើញថា គាត់មានបញ្ហាសុខភាពចំនួន ២បន្ថែមទៀតផងដែរ គឺបញ្ហារលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងដែលបានបង្កឡើងដោយមេរោគនៃជំងឺអុតស្វា Monkeypox។
September 15, 2022 - Short News
(ព្រះសីហនុ)៖ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។ បុរសម្នាក់នេះមានអាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បានសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល និងបានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ។ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។
September 15, 2022 - Short News
ស្រូវគឺជាដំណាំសំខាន់មួយរបស់ពិភពលោក ជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកប្រើប្រាស់អង្ករជាអាហារប្រចាំថ្ងៃរបស់ពួកគេ។ ចំណែកការដាំដុះស្រូវគឺតម្រូវអោយធ្វើស្រែចំការ ប៉ុន្តែតើអ្នកស្រាវជ្រាវបានព្យាយាមសាកល្បងដាំនៅក្នុងធុង ឬនៅតាមទីកន្លែងដែលខុសប្លែកគ្នាទៅតាមវិស័យផ្សេងៗ។
September 15, 2022 - Short News
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ នេះបានឱ្យដឹងថា ខ្លួនបានពិន័យជាប្រាក់រាប់លានដុល្លារលើ Google និងបណ្ដាញសង្គមនានា របស់ក្រុមហ៊ុន Meta សម្រាប់ការបំពានច្បាប់ឯកជនភាព ខណៈដែល Meta ពិចារណាប្រឆាំងនឹងការសម្រេចចិត្តនៅក្នុងតុលាការកូរ៉េខាងត្បូង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារព័ត៌មានផ្ទាល់ខ្លួន បាននិយាយថា ខ្លួនបានពិន័យ Google ចំនួន ៦៩.២ ពាន់លានវ៉ុន (៥០ លានដុល្លារ) និង Meta ចំនួន ៣០.៨ ពាន់លានវ៉ុន (២២ លានដុល្លារ) សម្រាប់ការបំពានឯកជនភាព ប៉ុន្តែយ៉ាងណា Google
September 15, 2022


