- Oun Mey
- Short News
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសារសារសំឡេងពិសេសមួយ ដែលក្នុងនោះសម្តេចបានសង្កត់ធ្ងន់ថា៖ “ខ្ញុំ សូមចេញបញ្ជាដោយម៉ឺងមាត់បំផុត សូមឱ្យចាត់វិធានការ បង្ក្រាបឱ្យបានទាន់ពេលវេលា និងដាច់ណាត់បំផុត ខ្ញុំមិនស្ទាក់ស្ទើនូវការដកចេញពីមុខតំណែងនូវអភិបាលខេត្ត-រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលឃើញថា មិនទទួលខុសត្រូវនូវមុខងាររបស់ខ្លួន។
September 19, 2022 - Short News
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ។
September 19, 2022 - Short News
ភ្នំពេញ ៖ យោងតាមការបញ្ជាក់ពី អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ៥កន្លែងផ្សេងគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
September 19, 2022 - Short News
យោងតាមការបង្ហោះរបស់លោកជំទាវទាង អេង ភរិយារបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះនៅលើទំព័រហ្វេសបុក ឲ្យដឹងពីឧទ្យានអាងចិញ្ចឹមត្រីលំដាប់ពិភពលោក គ្រោងនឹងបើកនៅ ចុងខែ១០ ឆ្នាំ២០២២ នាពេលខាងមុខនេះនៅក្នុងខេត្តសៀមរាប។ លោកជំទាវបានរៀបរាប់ថា៖
September 19, 2022 - Short News
(ជប៉ុន)៖ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានជូនព័ត៌មានជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីហានិភ័យកម្រិតខ្ពស់ ដែលអាចកើតឡើងដោយព្យុះទីហ្វុង Nanmadol នៅខេត្ត Kagoshima នៃភាគខាងលិចឈាងខាងត្បូងប្រទេសជប៉ុន។
September 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាកខណ្ឌសែនសុន បានឲ្យដឹងថា ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង១៩ និង៣០នាទី ដោយមានការដឹកនាំដោយប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់៖
September 19, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អធិការដ្ឋាននគរបាកខណ្ឌសែនសុន បានឲ្យដឹងថា ថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង១៩ និង៣០នាទី ដោយមានការដឹកនាំដោយប្រធានគណ:បញ្ជាការឯកភាពខណ្ឌសែនសុខ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរទៀងលេន) នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ ០៣នាក់៖
September 19, 2022 - Short News
យោងតាមរយៈសារព័ត៌មាន ChanelnewsAsia បានរាយការណ៍កាលពីថ្ងៃទី ១៥ កញ្ញា បានអោយដឹងថា៖ គេហទំព័រ earthobservatory របស់រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិអាមេរិក ឬ (NASA) បានបញ្ចេញរូបថតដ៏គួរឲ្យរន្ធត់នៃព្យុះទីហ្វុង Mui Fah ខណៈកំពុងរំកិលទៅកម្ទេចទីក្រុងសៀងហៃ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសចិន និងកំពង់ផែជាច្រើននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសចិនកាលពីថ្ងៃទី ១៤ ខែកញ្ញាឆ្នាំ ២០២២ តាមម៉ោងនៅសហរដ្ឋអាមេរិក។ គួរបញ្ជាក់អោយដឹងថា៖ នេះជាលើកទី២ហើយ ដែលព្យុះទីហ្វុង Mui Fa បានបោកបក់មកលើកោះ Zhoushan នៅខេត្ត Zhejiang នៅភាគខាងកើតប្រទេសចិនជាលើកដំបូង។
September 16, 2022 - Short News
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពជើងទឹករបស់ខ្លួនបានអនុវត្តការល្បាតរួមគ្នា ជាមួយកងទ័ពជើងទឹកចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក។ ក្រសួងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នេះថា នាវាកងទ័ពជើងទឹកមកពីប្រទេសទាំង ២ បានធ្វើការល្បាតរួមគ្នាជាលើកទី២ ហើយខ្លួនក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការនោះផងដែរ។ សេចក្តីប្រកាសបាននិយាយថា ប្រតិបត្តិការនេះត្រូវបានចូលរួមដោយនាវារុស្ស៊ី ក្នុងប្រភេទជានាវាចម្បាំងហ្វ្រេហ្គាត និងនាវាខ័រវេត។ វាបាននិយាយថា នាវិកមកពីប្រទេសទាំង ២ ក៏ត្រូវបានកំណត់ពេលដើម្បីសាកល្បង និងបញ្ជាក់ពីទំនាក់ទំនងទៅវិញទៅមក និងធ្វើសមយុទ្ធកាំភ្លើងធំផងដែរ។
September 16, 2022 - Short News
បងប្អូនប្រហែលជានៅចាំបានពីករណីឃាតកម្ម ដែលធ្លាប់ល្បីល្បាញកក្រើករាជធានីភ្នំពេញ កាលពីខែមករា ឆ្នាំ២០២០ នៅពេលដែលបុរសជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង ដែលជានិស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញ រហូតដល់ស្លាប់នៅនឹងកន្លែង។ ឥឡូវនេះ បុគ្គលឈ្មោះ យឺន វ៉ាន់ដេត ដែលកំពុងសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ត្រូវបានឃាត់ខ្លួនដោយអាជ្ញាធររបស់ប្រទេសថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។
September 16, 2022


