- Oun Mey
- Short News
រាជាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានឆ្លើយសំណួរ ដែលសួរច្រើនជាងគេប្រចាំខែកក្កដា និងសីហា តាមរយៈលេខទូរស័ព្ទ(HOTLINE)៖ 1275 ដោយបានសួរថា៖ តើជនបរទេសយកបណ្ណបើកបររបស់ប្រទេសខ្លួន ប្តូរយកបណ្ណបើកបរខ្មែរបានដែរឬទេ? ឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
September 29, 2022 - Short News
ស្ព្រៃបាញ់ចម្រុះប្រឆាំងនឹងជំងឺ COVID-19 ដែលជាការបង្កើតឡើងរួមគ្នាដោយវិទ្យាស្ថានស្រាវជ្រាវប្រព័ន្ធសុខាភិបាល (HSRI), មហាវិទ្យាល័យវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Chulalongkorn, អង្គការឱសថរដ្ឋាភិបាល (GPO) និងក្រុមហ៊ុន Hibiocy ត្រូវបានប្រកាសថា នឹងមានលក់នៅតាមទីផ្សារចាប់ពីថ្ងៃទី០១ ខែតុលា ខែក្រោយនេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS world ។
September 29, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាសាទច័ន្ទឆាយា គឺជាប្រាសាទមួយដែលស្ថិតនៅជាប់កំពែងខាងមុខនិងឈៀងខាងជើងនៃព្រះបរមរាជវាំងដែលបានកសាងឡើងក្នុងឆ្នាំ១៩១៣ ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិ។
September 29, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ និង ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុននោះ នារសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញមកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាពតាមជើងយន្តហោះពិសេស។
September 29, 2022 - Short News
ព្រះអង្គម្ចាស់ Mohammed bin Salman Al Saud ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់អារ៉ាប៊ីសាអូឌីត។ រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានប្រកាសទៅទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ខ្លួនកាលពីថ្ងៃអង្គារថា ស្តេច Salman bin Abdulaziz បានបញ្ជាឱ្យរុះរើគណៈរដ្ឋមន្ត្រី និងតែងតាំងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Mohammed ដើម្បីជំនួសតំណែងរបស់ទ្រង់ជានាយករដ្ឋមន្ត្រីថ្មី។ ក្រឹត្យនេះគឺជាការផ្លាស់ប្តូរអំណាចជាបន្តបន្ទាប់ ពីព្រះមហាក្សត្រដែលមានព្រះជន្ម ៨៦ ព្រះវស្សា ទៅឱ្យព្រះអង្គម្ចាស់សំណព្វ ដែលកំពុងមានព្រះជន្ម ៣៧ វស្សា។
September 29, 2022 - Short News
ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជំនាញ បានចុះណែនាំប្រជាពលរដ្ឋកុំឱ្យកាត់របងដែកលួសបន្លាដើម្បីចេញ-ចូលទៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងគោលបំណងធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈជាដើម ដែលរបងសុវត្ថិភាពនោះ ត្រូវបានសង់ឡើង ដើម្បីការពារកុំឱ្យមានមនុស្សក៏ដូចជាសត្វពាហនៈឆ្លងកាត់ ចៀសវាងការបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ នៅលើផ្លូវល្បឿនលឿន។
September 29, 2022 - Short News
សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ២៨ ខែកញ្ញា រដ្ឋ Florida បានអំពាវនាវដល់ប្រជាជនជាង ២,៥លាននាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ អោយប្រញាប់ជម្លៀសចេញ ខណៈដែលព្យុះ Hurricane Ian កាន់តែខ្លាំងឡើង ឈានទៅដល់ប្រភេទទី ៤ ហើយកំពុងរំកិលទៅជិតរដ្ឋ Florida ខណៈដែលមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក បានព្រមានអោយដឹងថា ខ្យល់ព្យុះ Ian មានទំនោរសម្រាប់ទិសដៅ ដោយឆ្ពោះទៅរកការវាយប្រហារយ៉ាងពេញលេញទៅលើឈូងសមុទ្រ Tampa ហើយអាចចាត់ទុកថានេះគឺជាលើកដំបូងក្នុងរយៈពេល ១០០ ឆ្នាំដែលមិនធ្លាប់មាន។ ជាមួយនឹងខ្យល់ព្យុះសង្ឃរាបានផ្លាស់ទីដោយផ្ទាល់ទៅលើឆ្នេរសមុទ្រ Tampa ហើយឥទ្ធិពលនៃព្យុះសង្ឃរា Ian បណ្តាលឱ្យមានខ្យល់បក់បោកយ៉ាងខ្លាំង ក៏ដូចជាមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ខ្លាំង
September 29, 2022 - Short News
យោងតាមរយៈសារព័ត៌មាន Channel News Asia បានរាយការណ៍អំពី យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធ ទី២៨ ឆ្នាំ២០២២ ថា៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចូលទៅក្នុងសមុទ្រនៅភាគខាងកើតនៃប្រទេស មួយថ្ងៃមុនអនុប្រធានាធិបតីអាមេរិក Kamala Harris នឹងមកដល់ទីក្រុងសេអ៊ូល។
September 29, 2022 - Short News
យោងតាមសារព័តមាន nbcnews ដែលបានរាយការណ៍ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានអោយដឹងថា៖ ទីភ្នាក់ងារអវកាសអ៊ីតាលី បានបញ្ជាក់ថា យាន DART របស់អង្គការ NASA បានហោះចូលទៅកម្ទេចអាចម៍ផ្កាយដែលមានឈ្មោះថា Dimorphos ចម្ងាយ ១១ លានគីឡូម៉ែត្រពីផែនដីដោយជោគជ័យពិតប្រាកដមែន នៅវេលាម៉ោង ១៩:១៤ នាទី។ ដើម្បីសាកល្បងគម្រោងបេសកកម្ម DART ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ហើយនេះគឺដោយសារតែរូបភាពផ្កាយរណប ‘cubesat’ ដ៏តូចរបស់ទីភ្នាក់ងារអវកាសអ៊ីតាលី បានបង្ហាញថា អាចម៍ផ្កាយ Dimorphos និងអាចម៍ផ្កាយ Didimos ដែលមានលក្ខណៈធំជាង ភ្លឺជាងមុនភ្លាមៗ
September 29, 2022 - Short News
អ៊ូហ្គង់ដាបានរាយការណ៍ថា ប្រទេសរបស់ខ្លួនបានបញ្ជាក់ពីករណីវីរុសអេបូឡា (Ebola) ថ្មីចំនួន ៧ ករណី រួមទាំងការស្លាប់ម្នាក់ ចំពេលមានការផ្ទុះឡើងនៃវីរុសអេបូឡាមកពីស៊ូដង់ (Sudan ebolavirus) នេះបើតាមប្រកាសនៅថ្ងៃព្រហស្បតិ៍ ដោយលោក Henry Kyobe មេបញ្ជាការឧប្បត្តិហេតុនៅក្នុងក្រសួងសុខាភិបាលរបស់ប្រទេសនេះ។ លោក Kyobe បានធ្វើសេចក្តីប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ រៀបចំដោយការិយាល័យប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកសម្រាប់ទ្វីបអាហ្រ្វិក ដែលមានមូលដ្ឋាននៅទីក្រុង Brazzaville របស់សាធារណរដ្ឋកុងហ្គោ ដោយបានបន្ថែមថា «ជំងឺនេះហាក់ដូចជាបានចាប់ផ្តើមនៅដើមខែកញ្ញា»។
September 28, 2022


