- Oun Mey
- Short News
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
September 30, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងស្ថានភាពអាកាសធាតុទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្ថិតក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់ជាប្រចាំច្រើន ព្រមទាំងសម្ពាធទាបដែលរងឥទ្ធិពលពីខ្យល់ព្យុះផ្សេងៗធ្វើឱ្យមានភ្លៀងធ្លាក់លើសពីធម្មតា និងមានខ្យល់ដែលមានកម្លាំងល្បឿនខ្លាំង។
September 30, 2022 - Short News
នាថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។
September 30, 2022 - Short News
រុស្ស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋរុស្ស៊ីចំនួន ២០០,០០០នាក់បានសម្រេចចាកចេញពីប្រទេសកំណើតរបស់ខ្លួនដើម្បីគេចចេញពីការកែនទ័ព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ។ តួលេខខាងលើនេះត្រូវបានផ្តល់ជូនដោយបណ្តាប្រទេសជិតខាងរបស់រុស្ស៊ី ហើយវាគឺជារបាយការណ៍នៃជាការបូកសរុបចំនួនពលរដ្ឋរុស្ស៊ីដែលបានសម្រេចចិត្តចាកចេញពីប្រទេសកំណើតនៅក្នុងរយៈពេលត្រឹមតែ ១សប្តាហ៍ចុងក្រោយនេះក្រោមហេតុផលចម្បងមួយ គឺពួកគេមិនចង់ចូលបម្រើក្នុងជួរកងទ័ពរុស្ស៊ីនោះទេ។
September 30, 2022 - Short News
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមព្រឹកនេះ ទឹកមានកម្ពស់ ៤.៧៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់ ២.៧៦ (កម្ពស់ប្រកាសអាសន្ន ៦ម៉ែត្រ) និងស្ទឹងវាលវែង មានកម្ពស់ ១.៥០ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ៩ម៉ែត្រ)។ នេះបើតាមលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានបញ្ជាក់ឱ្យដឹង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
September 30, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបន្ថែមសមាសភាពក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
September 30, 2022 - Short News
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃពុធថា ខ្លួននឹងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនចំនួន ១.១ ពាន់លានដុល្លារ បន្ថែមទៀត។ កញ្ចប់ថវិកានេះរួមមាន៖ មានប្រព័ន្ធកាំភ្លើងធំចល័ត ឬ HIMARS ចំនួន ១៨ គ្រឿង, រថពាសដែក និងរ៉ាដាចំនួន ១៥០ គ្រឿង ដែលមានសមត្ថភាពអាចតាមដានយន្តហោះគ្មានមនុស្សបើករបស់សត្រូវ។ ក្រសួងការពារជាតិអាមេរិកបាននិយាយថា ជំនួយចុងក្រោយនេះ គឺសំដៅជួយដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលមធ្យម និងរយៈពេលវែង។ ខ្លួនក៏និយាយផងដែរថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមកិច្ចសន្យាជាមួយក្រុមហ៊ុនផលិត ដើម្បីផ្គត់ផ្គង់ឧបករណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
September 30, 2022 - Short News
តុលាការយោធាមីយ៉ាន់ម៉ាបានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី និងអតីតទីប្រឹក្សារបស់គាត់ ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការរបស់ប្រទេស នេះបើតាមប្រភពដែលដឹងអំពីដំណើរការរបស់តុលាការបានបញ្ជាក់ប្រាប់ CNN ។ សាលក្រមនៅថ្ងៃព្រហស្បតិ៍នេះ គឺជាសាលក្រមថ្មីចុងក្រោយបង្អស់ប្រឆាំងនឹងមេដឹកនាំដែលមានអាយុ ៧៧ ឆ្នាំរូបនេះ ហើយវាក៏មានន័យថា ឥឡូវនេះគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគារសរុបចំនួន ២៣ ឆ្នាំ។ អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី គឺលោក Sean Turnell ដែលជាជនជាតិអូស្ត្រាលី ក៏បានទទួលការជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំផងដែរ ពីបទរំលោភលើអាថ៌កំបាំងរដ្ឋដូចគ្នានេះ។ លោក Turnell ជាសេដ្ឋវិទូនៅសាកលវិទ្យាល័យ Macquarie នៃទីក្រុងស៊ីដនី បានបម្រើការជាអ្នកប្រឹក្សាសេដ្ឋកិច្ចពិសេស និងគណៈរដ្ឋមន្ត្រីរបស់លោកស្រី
September 30, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្នរយៈពេលខ្លី ដែលមានលំនៅដ្ឋាន ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៧ ខែតុលា ឆ្នាំ២០២២។
September 30, 2022 - Short News
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ តែងតាំង និងផ្តល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំនួន២រូប ដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ រួមមាន៖
September 30, 2022


