- Oun Mey
- Short News
ការស្វែងរកសារធាតុជំនួសស្ករធម្មជាតិដែលគ្មានកាឡូរី គឺជាអ្វីដែលមនុស្សជាច្រើនចង់បាន ហើយវាក៏ជាបញ្ហាប្រឈមផងដែរ។ ប៉ុន្តែវាមិនលើសពីសមត្ថភាពរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានវិទ្យាសាស្ត្រចំណីអាហារ និងកសិកម្ម នៃសាកលវិទ្យាល័យ Florida នៅក្នុងសហរដ្ឋអាមេរិច ដែលថ្មីៗនេះបានរកឃើញជាតិផ្អែមធម្មជាតិថ្មីនៅក្នុងផ្លែឈើដូចជា “ផ្លែក្រូច” ជាលើកដំបូងបង្អស់។
October 3, 2022 - Short News
រុស្សី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ថា៖ ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីននៃប្រទេសរុស្ស៊ី ថ្លែងសុន្ទរកថា ប្រកាសការបញ្ចូលតំបន់ទាំងបួនរបស់អ៊ុយក្រែនដែលមានដូចជា៖ លូហានស្ក ភាគខាងកើត ដូណេតស្ក៍ រួមទាំងតំបន់ Zaporizhia និង Kherson នៅភាគខាងត្បូងអ៊ុយក្រែន ឥឡូវនេះវាជាផ្នែកមួយនៃប្រទេសរុស្ស៊ីហើយ។ បន្ទាប់ពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងមក ប្រធានាធិបតី ពូទីន បានពន្លឿនការចុះហត្ថលេខាលើក្រឹត្យមួយ ដែលទទួលស្គាល់តំបន់ Zaporizhia និង Kherson ជារដ្ឋឯករាជ្យ បន្ទាប់ពីការបោះឆ្នោតប្រជាមតិមួយបានអំពាវនាវឱ្យប្រជាជនក្នុងតំបន់ និងភាគច្រើនចង់ក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី។
October 3, 2022 - Short News
ថៃ៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ថា ទីក្រុងបាងកក បានចេញសេចក្តីប្រកាសមួយទៅលើ ការលុបចោលសេចក្តីប្រកាសរបស់ទីក្រុងបាងកក ទាក់ទងនឹងវិធានការសម្រាប់ការឃ្លាំមើល ការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។
October 3, 2022 - Short News
ជប៉ុន៖ យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មាន Yahoo និង FNN របស់ជប៉ុនបានឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន ២នាក់ រស់នៅក្នុងក្រុង Oizumi របស់ខេត្ត Gunma ត្រូវបានចាប់ខ្លួនពីបទលួចខ្សែភ្លើងតម្លៃ ៦ លានយ៉េន (ជាង ៤១,៤០០ ដុល្លារ) ពីបរិវេណរោងចក្រថាមពលពន្លឺព្រះអាទិត្យនៅភូមិ Miura ខេត្ត Ibaraki ។ ជនជាតិខ្មែរទាំង ២នាក់ ដែលត្រូវបានចាប់ខ្លួន មានម្នាក់ឈ្មោះ Thi Sotiara អាយុ ២៤ឆ្នាំ ជាបុគ្គលិកបណ្តោះអាសន្ន និងបុរសអត់ការងារធ្វើម្នាក់ទៀត មានឈ្មោះថា Cui Sureyaw
October 3, 2022 - Short News
មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ កាលពីព្រឹកថ្ងៃសៅរ៍នេះ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា មីស៊ីលត្រូវបានបាញ់ឆ្ពោះទៅទិសខាងកើត ពីទីក្រុង Sunan ជិតរដ្ឋធានី Pyongyang ចន្លោះម៉ោង ៦:៤៥ និង ៧:០៣ ព្រឹក។ យោធាកូរ៉េខាងត្បូង និងអាមេរិក កំពុងវិភាគពីចម្ងាយធ្វើដំណើរ និងរយៈកម្ពស់របស់មីស៊ីល។
October 3, 2022 - Short Newsផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី បើកដំណើរការសាកល្បងថ្ងៃទី១ មានយានយន្តជិត ៩.០០០ គ្រឿងបានធ្វើចរាចរណ៍
រាជធានីភ្នំពេញ៖ បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។ ក្នុងនោះដែរយើងសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូនដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។
October 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីបកស្រាយបកបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងស្រ្តីម្នាក់ដែលបានជិះឡាន និងពុំបានពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ត្រូវបានសមត្ថកិច្ចហៅធ្វើការណែនាំអប់រំ បែរជាចោទប្រកាន់ និងប្រើពាក្យសម្តីមិនសមរម្យមកលើសមត្ថកិច្ចទៅវិញ។
October 3, 2022 - Short News
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
October 3, 2022 - Short News
តំបន់ក្រោមការត្រួតពិនិត្យមួយត្រូវបានប្រកាសឡើង នៅជុំវិញតុលាការធម្មនុញ្ញរបស់ប្រទេសថៃ នៅឯបរិវេណអគាររដ្ឋាភិបាល ចែង វឌ្ឍនា (Chaeng Watthana Government Complex) មុនការប្រកាសសាលក្រម លើការកាន់តំណែងរបស់ឧត្តមសេនីយ៍លោក ប្រាយុទ្ធ ចាន់អូចា នៅរសៀលថ្ងៃសុក្រនេះ។ វានឹងរឹតបន្ដឹងរាល់សមាជិកសាធារណៈទាំងអស់រហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទ ហើយអ្នកទស្សនាទាំងអស់ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាព។ សេចក្តីប្រកាសស្ដីពីតំបន់ក្រោមការគ្រប់គ្រង ដែលចុះហត្ថលេខាដោយប្រធានតុលាការលោក Worawit Kangsasithiam បាននិយាយថា វិធានការនេះគឺដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ភាពចលាចលដែលអាចកើតមាន នៅក្នុងកំឡុងពេលអានសាលក្រម។
October 1, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន ១០៥គ្រួសារ ក្នុងនោះចំនួន ៣៩គ្រួសារ នៅឃុំពេជ្រចិន្តា និងចំនួន ៦៦ គ្រួសារទៀត នៅឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរស្រុកភ្នំព្រឹក ធ្វើការជម្លៀសមករកទីទួលសុវត្ថិភាព ប្រកបដោយជោគជ័យ ខណៈជំនន់ទឹកភ្លៀងបានជន់ លិចភូមិករ និងផ្ទះសម្បែងរបស់ពួកគាត់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។ នេះបើតាមការឱ្យពី លោក សុង សុភ័ក្ត្រ អភិបាលស្រុកភ្នំព្រឹក។
October 1, 2022


