- Oun Mey
- Short News
ខេត្តកែប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោយពីអញ្ជើញបងប្អូនអាជីវករចូលប្រជុំកាលពីពេលថ្មីៗ នៅសាលាក្រុងកែប ដើម្បីលើកយកបញ្ហា និងដំណោះស្រាយនានា ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប នារសៀលថ្ងៃទី០៤ខែតុលានេះ លោកអភិបាលក្រុងកែប បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និងគំរបលូជាដើម ដោយទុកពេលឱ្យត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ ឱ្យម្ចាស់សំណង់ទាំងនោះរើចេញជាកំហិត។
October 6, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានសូមធ្វើការក្រើនរម្លឹកជាថ្មីម្ដងទៀត ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា៖
October 5, 2022 - Short News
(ភ្នំពេញ)៖ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។
October 5, 2022 - Short News
ប្រធានខុទ្ទកាល័យជប៉ុនលោក Matsuno Hirokazu បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលកំពុងពិចារណាថា តើទីជម្រកជម្លៀសគួរតែត្រូវបានសាងសង់ឡើង សម្រាប់ការគំរាមកំហែងដោយមីស៊ីលចំពេលមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងកន្លែងផ្សេងទៀត ឬទេ។ ជាក់ស្ដែងប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់កាលពីខែសីហា ខណៈមីស៊ីលផ្លោងមួយចំនួនដែលត្រូវបានបាញ់បង្ហោះ បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងពីលទ្ធភាពដែលចិននឹងព្យាយាមផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីដោយកម្លាំងបាយ ខណៈដែលខ្លួនបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់។
October 5, 2022 - Short News
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ដោយស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានបន្តឡើងរហូតកម្រិតប្រកាសអាសន្ន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានសម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្នរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវជាតិលេខ៩២ ចាប់ពីចំណុចគីឡូម៉ែត្រលេខ១០០ ដល់គីឡូម៉ែត្រលេខ១០១ ស្ថិតក្នុងឃុំមរកត (ចំណុចក្បាលដំរី) ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានសេចក្តីជូនដំណឹងសាជាថ្មី។
October 5, 2022 - Short News
វាមិនមែនជារឿងចម្លែកនោះទេដែលថាអាហារផ្អែមខ្លាំង មិនល្អសម្រាប់សុខភាពបេះដូង ប៉ុន្តែការសិក្សាមួយដោយ American College of Cardiology បានអះអាងថា សូម្បីតែគ្រាប់ធញ្ញជាតិរបស់យើង ក៏មិនល្អសម្រាប់សុខភាពផងដែរ។ បើយោងតាមការសិក្សាមួយ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Mohammad Amin Khajavi Gaskarei ទៅលើអ្នកចូលរួមរាប់ពាន់នាក់ បានឱ្យដឹងថា «ជាតិស្ករមិនល្អ» នៅក្នុងរបស់ទាំង ២ គឺមានកម្រិតប្រហាក់ប្រហែលគ្នា ដូច្នេះហើយវាក៏មិនល្អសម្រាប់សុខភាពបេះដូងដូចគ្នាផងដែរ។
October 5, 2022 - Short News
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបានជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។
October 5, 2022 - Short News
យោងតាមសេចក្តីជូនដំណឹងពី ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចកែសម្រួលវិធានការព្រំដែន ចំពោះអ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរចូលប្រទេសជប៉ុន ដោយចាប់អនុវត្តន៍ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដូចខាងក្រោម៖
October 5, 2022 - Short News
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺថា ” បន្ទាប់ពីបានឃើញគណនី TikTok មួយដែលមានឈ្មោះថា Leng Barang បានសរសេរបង្ហោះក្នុងបណ្តាញសង្គម TikTok កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ មានខ្លឹមសារថា “ជឿហើយខ្មែរអាចធ្វើបានមែនវីដេអូនេះផ្ងើជូនអ្នកអត់លុយហើយចង់ជិះម៉ូតូបែទៅបង់រំលស់ម៉ូតូពីក្រុមហ៊ុនអត់ផ្លាកលេខសមត្ថកិច្ចមិនអនុគ្រោះទេ នេះហើយពាក្យស្លោកដែលថា (កាត់បន្ថយភាពក្រីក្រ) គឺកាត់អ្នកក្រឲ្យស្លាប់អស់ទុកតែអ្នកមាន”
October 5, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំមានការកើនឡើង បណ្តាលឱ្យក្រុង ស្រុក ចំនួន០៧ រងផលប៉ះពាល់ សាលារៀនចំនួន៥០បានផ្អាកជាបណ្តោះអាសន្ន ក្នុងចំណោម៧៤សាលាបានជន់លិច។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោក សុខ ហៃ អភិបាល រងខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះថា គិតត្រឹមម៉ោង៦ព្រឹកមិញ ស្ថានភាពទឹកស្ទឹងសែនហាក់មានសភាពកើនឡើង ពោលគឺទឹកឡើងជាងម្សិលមិញប្រហែល៥ហ៊ុន។
October 5, 2022


