- Oun Mey
- Short News
មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធដែនសមុទ្ររួមគ្នាជាមួយកងកម្លាំងអាមេរិកបានចាប់ផ្តើមនៅថ្ងៃសុក្រ ដោយនឹងមានការចូលរួមពីនាវាផ្ទុកយន្តហោះ USS Ronald Reagan។ យោធាបាននិយាយថា សមយុទ្ធដែនសមុទ្ររយៈពេល ២ថ្ងៃ គឺសំដៅពង្រឹងសមត្ថភាពប្រតិបត្តិការរបស់សម្ព័ន្ធមិត្ត ប្រឆាំងនឹងការបង្កហេតុរបស់កូរ៉េខាងជើង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា សមយុទ្ធនេះរួមមានផែនការនាំនាវាផ្ទុកថាមពលនុយក្លេអ៊ែរមួយនេះ ទៅកាន់ដែនទឹកភាគអាគ្នេយ៍នៃកោះ Jeju ភាគខាងត្បូង។
October 8, 2022 - Short News
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ និងជម្រាបជូនពីបញ្ហាដីធ្លីរបស់ពួកគាត់។
October 8, 2022 - Short News
រូបភាពពីផ្កាយរណបដែលត្រូវបានផ្សព្វផ្សាយដោយ Naval News បានបង្ហាញថា នាវាមុជទឹកនុយក្លេអ៊ែរដ៏ធំរបស់យោធារុស្ស៊ី កំពុងលាក់ខ្លួនជុំវិញសមុទ្របារ៉ែន (Barents Sea) របស់មហាសមុទ្រអាកទិក ខណៈមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងធ្វើតេស្តនុយក្លេអ៊ែរនាពេលឆាប់ៗនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានDaily Mail។ នាវាមុជទឹក Belgorod ដែលមានកម្ពស់ជិត ៦០០ ហ្វីត (១៨៣ ម៉ែត្រ) បានបាត់ខ្លួនពីមូលដ្ឋានរបស់ខ្លួននៅតំបន់ Arctic Circle ហើយអាចនឹងធ្វើដំណើរទៅកាន់សមុទ្រ Kara ដើម្បីសាកល្បងនុយក្លេអ៊ែរ Poseidon នេះបើយោងតាមការលេចធ្លាយរបស់អង្គការណាតូកាលពីចុងសប្តាហ៍។
October 7, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី កាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២។
October 7, 2022 - Short News
ថៃ៖ ការប្រគំតន្រ្តីមួយនៅតែបន្តរៀបចំឡើងយ៉ាងសប្បាយរីករាយបើទោះជាទឹកបានលិចជុំវិញឆាកអស់ទៅហើយក៏ដោយ ខណៈមានអ្នកគាំទ្រមួយចំនួនបានជិះទូកទៅដល់មុខឆាកតែម្តងដើម្បីបានជួបនិងជូនអំណោយដល់ក្រុមតារាចម្រៀងដែលជា Idol នៅក្នុងដួងចិត្តរបស់ពួកគាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែតុលានេះបានឲ្យដឹងថា ការប្រគំតន្ត្រីដ៏កម្រនេះត្រូវបានរៀបចំឡើងនៅក្នុងខេត្ត Pathum Thani ដែលជាខេត្តនៅជាប់នឹងក្រុងបាកកក ប្រទេសថៃ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
October 7, 2022 - Short News
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម កាលពីថ្ងៃពុធ ទី០៥ ខែតុលា បានរាយការណ៍ថា ប្រទេសខ្លួនបានស្នើឱ្យក្រុមហ៊ុន Netflix បញ្ឈប់ការបញ្ចាំងរឿងភាគកូរ៉េខាងត្បូង «Little Women» នៅក្នុងប្រទេសខ្លួនតទៅទៀត ដោយបានចោទថា រឿងភាគមួយនោះបានបំភ្លៃព្រឹត្តិការណ៍នៃសង្គ្រាមវៀតណាម។ នៅក្នុងភាគទី៨ នៃរឿងភាគដែលមានសរុប ១២ភាគ ដែលផ្អែកលើប្រលោមលោកមានចំណងជើងដូចគ្នា សរសេរដោយអ្នកនិពន្ធរឿងប្រលោមអាមេរិកលោកស្រី Louisa May Alcott វាបាននិយាយពីទាហានជើងចាស់មកពីកូរ៉េខាងត្បូងម្នាក់ បានអួតពីសមាមាត្រនៃការស្លាប់របស់ទាហាននៅក្នុងសង្គ្រាមជាមួយវៀតកុង ដោយគាត់បាននិយាយថា នៅក្នុងសមរភូមិដ៏ល្អបំផុតរបស់គាត់ ការស្លាប់ទាហានកូរ៉េខាងត្បូងម្នាក់ ស្មើនឹងការស្លាប់ទាហានវៀតកុង ២០នាក់។
October 7, 2022 - Short News
ស្រុកកំពង់ត្រឡាច៖ យោតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកំពង់ត្រឡាច បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាក់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ថ្នម ទៅភូមិកំពង់ប្រាសាទ ឃុំសប។
October 7, 2022 - Short News
(ភ្នំពេញ)៖ អ្នកណាមិនរំភើបនោះ! ថ្មីៗនេះមានអតិថិជនមួយរូបរបស់តែ OISHI បានឈ្នះនូវរង្វាន់ធំគឺម៉ូតូហុងដា ADV ក្រោយពីបានជាវ OISHI ផឹកតែមួយដបប៉ុណ្ណោះ។
October 7, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា យោងទៅតាមអនុក្រឹត្យលេខ៦៥៨ អនក្រ.តត ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិ បានសម្រេចប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ១៧រូប។
October 7, 2022 - Short News
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្រ្តីជំនាញធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែនមានការហក់ឡើងបន្តិច តែស្ថិតនៅក្នុងកម្រិតមធ្យម មិនទាន់ដល់ កម្រិតប្រកាសអាសន្ននោះទេ។
October 7, 2022


