- Oun Mey
- Short News
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា ការផ្ទុះមួយបានវាយប្រហារលើស្ពាននៅតំបន់គ្រីមៀ ដែលបណ្តាលឱ្យមានភ្លើងឆាបឆេះឡើង ហើយស្ពានមួយនោះ គឺជាស្ពានតែមួយគត់ភ្ជាប់តំបន់ទៅប្រទេសរុស្ស៊ី។ RIA បានដកស្រង់សម្តីមន្ត្រីក្នុងតំបន់ ដោយបាននិយាយថា «យោងតាមព័ត៌មានបឋម ធុងសាំងមួយបានឆេះនៅលើផ្នែកមួយនៃស្ពានគ្រីមៀនោះ ខណៈកំណាត់ដឹកជញ្ជូនមិនត្រូវបានខូចខាតទេ»។ របាយការណ៍បាននិយាយថា៖ «ការបាក់មួយក៏បានធ្វើឱ្យរថយន្ត ២គ្រឿងប៉ះគ្នា។ ក្នុងហេតុការណ៍នោះមិនមាននរណាម្នាក់រងរបួសនោះទេ»។
October 10, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងមួយស្តីពីករណី បង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ អស់ជាង១០ម៉ឺនដុល្លារ ដោយមានប្រើប្រាស់អាវុធចំនួន ០៤ដើម នៅចំណុចខុនដូមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
October 10, 2022 - Short News
សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី ៨ ខែតុលា សារព័ត៌មាន Thairath បានរាយការណ៍ថា៖ លោក Vedant Patel អ្នកនាំពាក្យរងក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដាក់ទណ្ឌកម្មលើបុគ្គល និងក្រុមហ៊ុនអាស៊ី ដែលជួយកូរ៉េខាងជើងដោយបានរំលោភលើវិធានការហាមឃាត់របស់អង្គការសហប្រជាជាតិ។ បន្ទាប់ពីសប្តាហ៍មុនមានករណី «ករណីបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងដែលបានបង្កើតភាពតានតឹងនៅឧបទ្វីបកូរ៉េ និងតំបន់ទាំងមូល» ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក នឹងកំណត់គោលដៅទៅល់ការដាក់ទណ្ឌកម្មបុគ្គលចំនួន២នាក់ និងក្រុមហ៊ុនរបស់សិង្ហបុរី កោះតៃវ៉ាន់ និងកោះ Marshall ។
October 10, 2022 - Short News
យោងតាមសារព័ត៌មាន Thairath ដែលចុះផ្សាយ នៅថ្ងៃទី ០៨ ខែតុលា បានអោយដឹងថា៖ លោក Eric Adams អភិបាលក្រុង New York ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីឆ្លើយតបនឹងវិបត្តិលំហូរចូលនៃជនចំណាកស្រុក ដោយមនុស្សជាង ១៧,០០០នាក់ បានមកដល់ទីក្រុងញូវយ៉កតាមរយៈព្រំដែនភាគខាងត្បូងនៃទីក្រុងចាប់តាំងពីខែមេសាកន្លងមក។ តាមរយៈសេចក្តីរាយការណ៍ព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បណ្ដារដ្ឋដែលមានសំឡេងពីគណបក្សសាធារណរដ្ឋ ដូចជារដ្ឋតិចសាស់ និងផ្លរីដា បាននិងកំពុងព្យាយាមនាំចេញជនអន្តោប្រវេសន៍ទៅកាន់តំបន់ប្រជាធិបតេយ្យ ដើម្បីឆ្លើយតបចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Joe Biden បន្ទាប់ពីលំហូរចូលនៃជនចំណាកស្រុកបានឈានដល់ព្រំដែនអាមេរិក-ម៉ិកស៊ិក មានការកើនឡើងយ៉ាងខ្លាំង»
October 10, 2022 - Short News
នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។
October 10, 2022 - Short News
នៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ម្សិលមិញនេះ គឺជាការប្រកួតប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី 3 វគ្គ Blind Audition ដោយមានបេក្ខភាពកុមារា កុមារី ជាច្រើនមកពីបណ្តាខេត្តនានាចូលរួមប្រកួត ដែលមានលោក ហ្សូណូ អ្នកនាង ឳក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ នីសា ជាគណៈកម្មការ។
October 10, 2022 - Short News
កាលពីប៉ុន្មានថ្ងៃនេះ មានការចែករំលែកតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា ហេង វិសាល និង ជា ស្រីនា ដែលជា Youtuber ដ៏ល្បីឈ្មោះនឹងភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ ដោយសារខ្លះថាជាការពិត ហើយខ្លះទៀតថាជាការថត MV។ ឥលូវបានដឹងច្បាស់ការពិតហើយ ដោយសារ ហេង វិសាល បានបញ្ជាក់ថា ពួកគេទាំង២ ពិតជាបានភ្ជាប់ពាក្យជាមួយគ្នាមែន។ ហេង វិសាល បានបង្ហោះនៅលើគណនីហ្វេសប៊ុកឲ្យដឹងថា៖
October 10, 2022 - Short News
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សាយរបស់សារព័ត៌មានដែលមានខ្លឹមសារ ៖ “ទីតាំងបនល្បែងស៊ីសងខុសច្បាប់លួចបើកលេងនៅជាន់ទី៤ ផ្សារបឹងត្របែកផ្លាហ្សា ហ៊ានបើកដោយមិនខ្លាចសមត្ថកិច្ច”។
October 10, 2022 - Short News
ខេត្តកំពង់ឆ្នាំង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នចំពោះរថយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវចូលទៅកាន់វត្តទួលអំពិល ស្ថិតនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
October 10, 2022 - Short News
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ពីបទរៀបចំអ្វីដែលលោកហៅថា «ការវាយប្រហារភេរវកម្ម» លើស្ពានដែកសំខាន់មួយ ដែលតភ្ជាប់ប្រទេសរុស្ស៊ី និងឧបទ្ទីបគ្រីមៀ ខណៈដែលលោក កំពុងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរបស់លោក សម្រាប់ថ្ងៃចន្ទ ទី១០ ខែតុលានេះ។ លោក ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Telegram របស់វិមានក្រឹមឡាំងថា៖«គ្មានអ្វីគួរឱ្យសង្ស័យទេ។ នេះគឺជាអំពើភេរវកម្ម ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់។ នេះត្រូវបានបង្កើត អនុវត្ត និងបញ្ជាដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន»។
October 10, 2022


