- Oun Mey
- Short News
រុស្ស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹងថា មានយន្តហោះចម្បាំងរបស់កងទ័ពរុស្ស៊ីមួយគ្រឿងបានធ្លាក់នៅក្នុងតំបន់ស៊ីបេរី ក្នុងទីក្រុងអៀគុត ភាគខាងត្បូងប្រទេសរុស្ស៊ីនៅក្នុងថ្ងៃអាទិត្យ ទី២៣ ខែតុលានេះ។ ហេតុការណ៍គ្រោះថ្នាក់នេះបានបណ្តាលឲ្យអ្នកបើកយន្តហោះរុស្ស៊ីចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ខណៈឧប្បត្តិហេតុនេះគឺជាហេតុការណ៍ធ្លាក់យន្តហោះយោធារបស់កងទ័ពរុស្ស៊ីទី ២ហើយ គិតត្រឹមរយៈពេល ៦ថ្ងៃចុងក្រោយនេះ។
October 24, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបសំណេះ សំណាល និងផ្តល់ស្រូវពូជចំនួនជាង ១ ពាន់តោន ជូនប្រជាពលរដ្ឋចំនួន ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត បាត់ ដំបង ព្រមទាំងរៀបចំកញ្ចប់ស្បៀង អាហារ និងថវិកាជូនដល់បងប្អូន ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។
October 24, 2022 - Short News
បារាំង៖ ក្រុមកម្មករនៅក្នុងប្រទេសបារាំងរាប់ពាន់នាក់បាននាំគ្នាចុះថ្នល់ធ្វើបាតុកម្ម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែតុលានេះ។ ហេតុផលចម្បងនៃសម្រេចនាំគ្នាធ្វើបាតុកម្មគឺក្រុមកម្មករចង់ទាមទារឲ្យមានការដំឡើងប្រាក់ឈ្មួលរបស់ពួកគេឲ្យខ្ពស់ជាងមុន ដើម្បីឆ្លើយតបនឹងកម្រិតអតិផរណានាពេលចប្ចុប្បន្ន ពោលគឺទាមទារប្រាក់ឈ្មួលឲ្យបានសមស្របទៅនឹងតម្លៃទំនិញនៅលើទីផ្សារដែលបានឡើងថ្លៃក្នុងកម្រិតដ៏ខ្ពស់មួយ។
October 20, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។
October 20, 2022 - Short News
ថៃ៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃនៅថ្ងៃពុធទី ១៩ ខែតុលានេះបានប្រកាសពីការរកឃើញអ្នកឆ្លងមេរោគបំប្លែងខ្លួនប្រភេទ BQ.1 លើកដំបូង ដែលមេរោគនេះគឺជាប្រភេទមេរោគអាចបង្កការចម្លងបានលឿនបំផុត។ តាមរយៈសេចក្តីជូនដំណឹងខាងលើនេះអាជ្ញាធរថៃក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបន្ថែមការប្រុងប្រយ័ត្នចំពោះវត្តមាននៃមេរោគថ្មីនេះ ខណៈក្រុមអ្នកជំនាញបានព្យាករណ៍ថា វត្តមាននៃមេរោគបំប្លែងខ្លួន BQ.1 អាចនឹងបង្កបញ្ហាក្នុងសង្គមជាថ្មីម្តងទៀតផងដែរ ពោលគឺហានិភ័យនៃការរាតត្បាតមេរោគប្រភេទនេះមានកម្រិតខ្ពស់ណាស់។
October 20, 2022 - Short News
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍លើកឡើងថា មិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងការងាររបស់មន្ត្រីនគរបាលជាតិ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋមន្ត្រី។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទំនើបហ្វឹកហាត់បាញ់គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
October 20, 2022 - Short News
កូរ៉េខាងត្បូងបាននិយាយថា ភ្ញៀវដែលមកពីប្រទេសជប៉ុននឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសរបស់ខ្លួន ដោយមិនចាំបាច់មានទិដ្ឋាការនោះឡើយ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខនេះតទៅ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសកាលពីថ្ងៃពុធថា ការលើកលែងទិដ្ឋាការនឹងត្រូវបានស្ដារឡើងវិញឱ្យបានពេញលេញ សម្រាប់ប្រទេស និងតំបន់ចំនួន ៨ ដែលធ្លាប់ត្រូវបានផ្អាកការលើកលែង ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 និងជាវិធានការសម្រាប់ការពារពីគ្រប់ភាគី។ កន្លងមកភាគីកូរ៉េខាងត្បូងគ្រាន់តែដាក់ការលើកលែងទិដ្ឋាការ ដើម្បីជំរុញភ្ញៀវទេសចរឡើងវិញប៉ុណ្ណោះ ហើយក៏មានពេលកំពត់របស់វាផងដែរ។
October 20, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
October 20, 2022 - Short News
(ភ្នំពេញ)៖ ស្ថានទូតជប៉ុននៅកម្ពុជា នៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយលើគម្រោងថ្មីមួយដែលមានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិកសម្រាប់ការងារជួសជុលប្រាសាទបាយ័នក្នុងតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ។
October 20, 2022 - Short News
យោងតាមប្រភពសារព័ត៌មាន Thairath បានអោយដឹងថា៖ កាលពីថ្ងៃទី១៥ ខែតុលា បរិយាកាសនៅផ្ទះលេខ១ បាណន់រ៉ាក់ដាន ភូមិលេខ៩ ឃុំណងវ៉ាង ស្រុកឡាហានសៃ ខេត្ត បុរីរ៉ាម បានរៀបចំពិធីមង្គលការយ៉ាងសាមញ្ញតាមប្រពៃណី ប៉ុន្តែអ្នកដែលបង្កើតការភ្ញាក់ផ្អើលនោះគឺគូស្វាមីភរិយាថ្មី រវាងលោក Tin Yongkhat អាយុ ៧៨ឆ្នាំ ត្រូវជាកូនកំលោះដែលបច្ចុប្បន្នមានតួនាទីជាលេខាអភិបាលក្រុង ណងវ៉ាង ជាមួយលោកស្រី Wichian Leelanoi អាយុ ៦៨ ឆ្នាំ ត្រូវជាកូនក្រមុំ ដែលត្រូវបានគេចាត់ទុកថាជាអាពាហ៍ពិពាហ៍ដំបូងរបស់កូនកំលោះនិងកូនក្រមុំដែលមានវ័យចំណាស់បំផុត ដោយមានកូនចៅសាច់ញាតិទាំងសងខាង ក៏ដូចជាអ្នកជិតខាងបានមកចូលរួមចងដៃ ជាមួយនឹងការជូនពរជ័យនិងការអបអរសាទរ ទៅកាន់កូនកំលោះក្រមុំមួយគូរនេះ។
October 20, 2022


