- Oun Mey
- Short News
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ព្រមានប្រឆាំងនឹងកប៉ាល់កូរ៉េខាងជើង ដែលបានឆ្លងកាត់ព្រំដែនសមុទ្រអន្តរកូរ៉េ យ៉ាងពិតប្រាកដមែននៅព្រឹកថ្ងៃចន្ទនេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ អគ្គសេនាធិការចម្រុះនិយាយថា កប៉ាល់កូរ៉េខាងជើងបានឆ្លងកាត់ព្រំដែននៅម៉ោងប្រហែល ៣ និង ៤២ នាទី ព្រឹកថ្ងៃចន្ទ ហើយថា កប៉ាល់បានចាកចេញពីតំបន់នោះបន្ទាប់ពីមានការបាញ់ព្រមាន។
October 25, 2022 - Short News
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកុំឱ្យប្រើប្រាស់ ថង់ប្លាស្ទិកហួសកម្រិតពេក ដែលអាចបង្កឲ្យប៉ះពាល់ដល់បរិស្ថាន និងមនុស្សផ្ទាល់តែម្តង ខណៈប្លាស្ទិកវាត្រូវការរយៈពេលប្រហែលជា១០០០ឆ្នាំទើបរលាយ ព្រោះថង់ប្លាស្ទិកជារបស់ដែលមិន ងាយរលាយឡើយ។
October 25, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខណ្ឌសែនសុខ សម្រេចបិទផ្លូវលេខ១៩៨៦ ចំណុចកែងផ្លូវលេខ១០០៧ ជាបណ្តោះអាសន្នដើម្បីបើកការដ្ឋានកាត់ផ្លូវដាក់ប្រព័ន្ធលូថ្មី១,៥ម៉ែត្រ ភ្ជាប់ទៅប្រព័ន្ធលូដែលមានស្រាប់នៅលើផ្លូវ១០០៧ (ខាងត្បូងផ្លូវលេខ១៩៨៦)។
October 25, 2022 - Short News
តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានអ្នកស្រឡាញ់ គាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក ដែលមិនធ្លាប់មានពីមុនមក នៅក្នុងប្រទេសកម្ពុជា។ យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។
October 25, 2022 - Short News
អាជ្ញាធរហ្វីលីពីនបាននិយាយនៅថ្ងៃចន្ទ ទី២៤ ខែតុលា នេះថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានរអិលធ្លាក់ពីលើផ្លូវរត់ កំឡុងពេលចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cebu ក្នុងប្រទេសហ្វីលីពីន ដែលបណ្តាលឱ្យមានមនុស្សរបួស ហើយអាកាសយានដ្ឋានត្រូវបានបិទបណ្ដោះអាសន្ន។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលហ្វីលីពីន (CAAP) បាននិយាយនៅក្នុងរបាយការណ៍មួយថា អ្នកដំណើរ និងអាកាសយានិកទាំង ១៧៣នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air ជើងហោះហើរលេខ KE631 ចេញដំណើរពីទីក្រុង Incheon ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព បន្ទាប់ពីយន្តហោះ Airbus A330 បានក្រឡាប់ផ្លូវរត់កាលពីថ្ងៃអាទិត្យ ខណៈអ្នកដែលរងរបួសស្រាល ក៏ត្រូវបានបញ្ជូនទៅគ្លីនិករបស់អាកាសយានដ្ឋានផងដែរ។
October 25, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖
October 25, 2022 - Short News
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានអ៊ំុស្រីវ័យកណ្តាលម្នាក់ ខិតខំស្ទើរតែគ្មានពេលសម្រាក រត់ម៉ូតូកង់ហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយជរាដែលមានជម្ងឺ។ ស្ថានភាពនេះបានធ្វើឱ្យ មហាជនជាច្រើននៅលើបណ្តាញសង្គមសម្តែងក្តីអាណិតអាសូរជាពន់ពេក និងកោតសរសើរអ៊ុំស្រីដែលមានវ័យ៥០ឆ្នាំហើយនៅតែមានចិត្តតស៊ូ ប្រឹងប្រែងរត់កង់បីដើម្បីជីវភាព។
October 24, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៦:០០ នាទីល្ងាច ថ្ងៃសុក្រ ១១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ផ្ទះលេខ១៧២ តាមបណ្តោយផ្លូវ៦៣ កែ២៨២ ភូមិ៤ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
October 24, 2022 - Short News
គណៈកម្មាធិការសភាអាមេរិកបានចេញដីកាមួយ ទៅកាន់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីឆ្នាំមុន លើវិមានកាពីតូល ដោយហ្វូងអ្នកគាំទ្ររបស់គាត់។ គណៈកម្មាការសភាតំណាងរាស្រ្ដ ដែលស៊ើបអង្កេតកុប្បកម្មដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានកោះហៅលោក ត្រាំ ដើម្បីទាមទារសក្ខីកម្មរបស់គាត់។ ក្រុមនេះនិយាយថា ខ្លួនបានប្រមូលផ្តុំភស្តុតាងដ៏ច្រើនលើសលប់ដែលថា អតីតប្រធានាធិបតីផ្ទាល់បានរៀបចំ និងត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងពហុផ្នែក ដើម្បីផ្តួលរំលំការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ និងរារាំងការផ្លាស់ប្តូរអំណាចដោយសន្តិវិធី។
October 24, 2022 - Short News
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ ជានាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍។
October 24, 2022


