- Oun Mey
- Short News
រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។
October 27, 2022 - Short News
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បានអញ្ជើញដឹកនាំគណៈកម្មការប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។
October 26, 2022 - Short News
(ភ្នំពេញ)៖ យោងតាម សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស។
October 26, 2022 - Short News
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍អុំទូកខេត្តក្រចេះ រួមមានទាំងការតាំងពិព័រណ៍ទំនិញ ផលិតផលក្នុងស្រុក និងវត្ថុប្រើប្រាស់រាប់រយមុខ រួមទាំងការប្រគុំតន្ត្រី រត់ប្រណាំង និងជិះកង់ប្រណាំងកម្សាន្តផងនោះ។
October 26, 2022 - Short News
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបដិសេធជាថ្មីម្តងទៀត ចំពោះការចោទប្រកាន់ដែលថា ប្រទេសរបស់លោកបានលក់យន្តហោះគ្មានមនុស្សបើកឱ្យទីក្រុងមូស្គូ ដែលកងកម្លាំងរុស្ស៊ីប្រើដើម្បីវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ អ៊ីរ៉ង់ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលបញ្ហានេះជាមួយអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសលោក Hossein Amir-Abdollahian ដែលបាននិយាយកាលពីថ្ងៃចន្ទថា អ៊ីរ៉ង់បានទទួលអាវុធមួយចំនួនពីរុស្ស៊ីនាពេលកន្លងមក ហើយបានផ្តល់អាវុធខ្លះដល់ពួកគេវិញ ប៉ុន្តែមិនមែនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែននោះទេ។
October 26, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីបដិសេធ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group។
October 26, 2022 - Short News
លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីបានជួបក្រាបបង្គំព្រះមហាក្សត្រនៅថ្ងៃអង្គារនេះ ហើយលោកនឹងត្រូវប្រកាសពីផែនការរបស់លោកសម្រាប់ចក្រភពអង់គ្លេស នៅក្នុងសុន្ទរកថាទៅកាន់សាធារណៈជនបន្ទាប់ពីនោះ។ មេដឹកនាំវ័យក្មេងបំផុតនៅក្នុងសម័យទំនើបរូបនេះ នឹងត្រូវថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋនៅខាងក្រៅផ្លូវ Downing St ប្រហែលម៉ោង ១១ និង ៣៥ នាទីរសៀល មុនពេលគាត់ចាប់ផ្តើមបង្កើតគណៈរដ្ឋមន្ត្រីថ្មី ក្នុងគោលបំណងបង្រួបបង្រួមគណបក្សអភិរក្សនិយមដែលកំពុងតែប្រេះស្រាំឡើងវិញ។
October 26, 2022 - Short News
អាមេរិក៖ ក្រសួងយុត្តិធម៌អាមេរិកសម្រេចោទប្រកាន់ពលរដ្ឋចិនចំនួន ២នាក់ថាជាមន្ត្រីចារកម្មចិន ដែលបានស៊ើបការសម្ងាត់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនគឺក្រុមហ៊ុន Huawei។ ការសម្រេចចោទប្រកាន់នេះត្រូវបានធ្វើឡើងតបតាមការស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) ដែលបានរកថាឃើញថា ពលរដ្ឋចិនទាំង ២រូបនេះ បានព្យាយាមលួចយកអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅអាមេរិកដើម្បីផ្តល់ឲ្យទៅក្រុមហ៊ុន Huawei ខណៈពួកគាត់គឺជាពលរដ្ឋចិនដែលបានសិទ្ធរស់នៅនិងធ្វើការងារដោយស្របច្បាប់នៅលើដឹកដីអាមេរិក។
October 26, 2022 - Short News
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាឲ្យឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ ទប់ស្កាក់ការបាក់ច្រាំងទន្លេមេគង្គ ដោយរងចាំតែទូកខ្សាច់ និងសម្ភារមកដល់នឹងចាប់អនុវត្តភ្លាម ។
October 26, 2022 - Short News
បុរសអាយុ ៥០ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ បានស្លាប់ដោយសារជំងឺឆ្កែឆ្កួត (Rabies) ក្រោយរយៈពេល ២ខែ បន្ទាប់ពីគាត់បានសម្លាប់សត្វឆ្កែចំនួន ២ក្បាល ដើម្បីយកមកធ្វើជាអាហារ។ នាយកដ្ឋានសុខាភិបាលទីក្រុងហាណូយ បានប្រកាសនៅថ្ងៃអង្គារនេះថា បុរសម្នាក់នោះរស់នៅស្រុក Me Linh ហើយគាត់ចាប់មានការឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ពិបាកដកដង្ហើម និងខ្លាចទឹក ខ្យល់ និងពន្លឺ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា។ លុះរហូត ២ថ្ងៃ ក្រោយមក គ្រួសាររបស់គាត់បាននាំគាត់ទៅកាន់មន្ទីរពេទ្យស្រុក និងបានរកឃើញថា គាត់បានវិជ្ជមានជំងឺផ្ដាសាយធំប្រភេទ B (influenza B virus)។
October 26, 2022


