- Oun Mey
- Short News
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ទី១ ខែវិច្ឆិកាម្សិលមិញនេះបានជូនដំណឹងឲ្យប្រជាពលរដ្ឋត្រូវចេះសន្សំសំចៃថាមលអគ្គិសនីនៅក្នុងរដូវរងាខាងមុខនេះ ដ្បិតនាពេលកន្លងមកតម្រូវការនៃការប្រើប្រាស់ថាមពលអគ្គិសនីតែងមានការឡើងយ៉ាងច្រើនក្នុងអំឡុងពេលដែលអាកាសធាតុបានចុះត្រជាក់ខ្លាំង។ តាមគម្រោងគឺរដ្ឋាភិបាលជប៉ុននឹងអនុវត្តគម្រោងសន្សំសំចៃថាមពលអគ្គិសនីនេះចាប់ពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែមីនា ឆ្នាំ២០២៣។
November 3, 2022 - Short News
យោងតាមការគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា សម្តេចតេជោ បានចូលរួមអបអរ កីឡាការិនីជឺជីតស៊ូកម្ពុជា ខាន់ ចេសា ដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោក Ju-Jitsu World Championship – Abu Dhabi 2022 ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម។
November 3, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្រោយពីបានទទួលគោលការណ៍ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរាជរដ្ឋាភិបាលរួចមក អង្គភាពស៊ីម៉ាក់បានសហការយ៉ាងជិតសិ្នទ្ធជាមួយមិត្តជប៉ុនក្នុងការបញ្ជូនក្រុមគ្រូជំនាញបច្ចេកទេសបោសសំអាតគ្រាប់មីន ដើម្បីជួយផ្តល់ការហ្វឹកហ្វឺនជូនអ្នកដោះមីនអ៊ុយក្រែន។
November 3, 2022 - Short News
សួនកម្សាន្ដ សៀងហៃឌីស្នី (Shanghai Disney Resort) បានប្រកាសថា ខ្លួនបានបិទទ្វារជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃច័ន្ទ ដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺ COVID-19។ យ៉ាងណាក៏ដោយ ប្រតិបត្តិករមិនបានបង្ហាញព័ត៌មានលម្អិតណាមួយនោះឡើយ ថាតើអ្នកឆ្លងជំងឺ COVID-19 ពិតជាបានទៅលេងសួនកម្សាន្ដនេះ ឬអត់ទេ។ ប៉ុន្តែមន្ត្រីរបស់ទីក្រុងសៀងហៃបាននិយាយថា ស្ត្រីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃចន្ទ បានទៅលេងនៅ Disneyland ពិតមែន។ មន្ត្រីបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ្នកដែលនៅសួនកម្សាន្ដកំឡុងពេលនៃការប្រកាសនោះ គឺមិនត្រូវបានអនុញ្ញាតឱ្យចាកចេញទេ លុះត្រាតែពួកគេធ្វើតេស្ត PCR រួចរាល់។
November 2, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងចាប់ផ្ដើមគិតកម្រៃសេវា ដោយមានការបញ្ចុះតម្លៃ ២០% ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ការប្រមូលកម្រៃសេវាផ្លូវ ធ្វើឡើងទៅតាមចម្ងាយផ្លូវជាក់ស្តែង និងប្រភេទយានយន្តដែលអ្នកដំណើរបានបើកបរ។
November 2, 2022 - Short News
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ ប្រទេសថៃបានរៀបចំកម្មវិធីរត់ប្រណាំង «Pattaya International Bikini Beach Race 2022» នៅឯតំបន់ឆ្នេរប៉ាតាយ៉ាកណ្ដាល (Central Pattaya) ដោយមានការចូលរួមពីអ្នករត់ប្រណាំងប្រមាណ ៣,០០០ នាក់ និងអ្នកទស្សនាជាច្រើនផ្សេងទៀត ដែលបានមកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ ការប្រណាំងបានចាប់ផ្ដើមនៅម៉ោង ៥ល្ងាច ចេញពីផ្សារទំនើប Central រហូតដល់តំបន់ Walking Street នៅកំពង់ផែ Bali Hai ក្នុងខេត្តប៉ាតាយ៉ាភាគខាងត្បូង ហើយបត់ត្រង់ទៅផ្លូវកោងសណ្ឋាគារ Dusit និងត្រឡប់ទៅផ្សារទំនើបវិញ ក្នុងប្រវែងសរុបទាំងអស់ ៥ គីឡូម៉ែត្រ។
November 2, 2022 - Short News
ចិន៖ បុរសជនជាតិចិនម្នាក់មានសំណាងត្រូវឆ្នោតរង្វាន់ធំដែលមានតម្លៃជាទឹកប្រាក់ចំនួន ២២០លានយន់ (ជាង ៣០លានដុល្លារអាមេិរក) តែរូបគាត់បានសម្រេចលាក់រឿងដ៏សែនរីករាយមួយនេះមិនឲ្យប្រពន្ធនិងកូនរបស់គាត់ដឹងនោះទេ ព្រោះរូបគាត់មានហេតុផលផ្ទាល់ខ្លួនមិនគួរឲ្យជឿមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Asia One បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិន ខណៈបុរសកំពូងសំណាងរូបនេះមិនបានបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់គាត់ឡើយ ហើយអ្វីដែលគេបានដឹងអំពីគាត់នោះគឺគាត់ជាបុរសដែលមានវ័យ ៤០ឆ្នាំម្នាក់។
November 2, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,២៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។
November 2, 2022 - Short News
ថៃ៖ នៅក្នុងចំណោមជនរងគ្រោះទាំង ១៥៤នាក់ ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រត់ជាន់គ្នានៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍កន្លងទៅនេះក៏មាននិស្សិតជនជាតិថៃម្នាក់ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះ។ ជនរងគ្រោះជនជាតិថៃរូបនោះមានឈ្មោះថា Natthicha ភេទស្រី អាយុ ២៧ ជានិស្សិតដែលទើបបានទទួលការសិក្សាបន្តនៅក្នុងសាកលវិទ្យាល័យ Sogang ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
November 2, 2022 - Short News
អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១ ខែវិច្ឆិកានេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនីនិងខ្វះការផ្គត់ផ្គង់ទឹកយ៉ាងខ្លាំង ក្រោយរុស្ស៊ីបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងតំបន់សំខាន់ៗមួយចំនួនរបស់អ៊ុយក្រែនកាលពីថ្ងៃម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal បានបញ្ជាក់ថា មីស៊ីលដែលរុស្ស៊ីបានបាញ់កាលពីថ្ងៃម្សិលមិញនេះគឺជាប្រភេទមីស៊ីលដែលបាញ់ចេញនាវាចម្បាំង និងមានចំនួនសរុបជាង ៥០គ្រាប់។
November 2, 2022


