- Oun Mey
- Short News
ប្រធានាធិបតីលោក Volodymyr Zelenskyy កំពុងស្វែងរកការរៃអង្គាសថវិកា ដើម្បីជួយអ៊ុយក្រែនក្នុងការបញ្ជាទិញយន្តហោះគ្មានមនុស្សបើក (Drone) ដើម្បីការពារទីក្រុងរបស់ខ្លួន ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលរុស្ស៊ីចេញពីសមុទ្រខ្មៅ។ យុទ្ធនាការ United24 ដែលជាគំនិតផ្តួចផ្តើមរបស់លោក Zelenskyy ត្រូវបានបង្កើតឡើងសម្រាប់អ៊ុយក្រែនបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីថ្ងៃទី២៤ ខែកុម្ភៈ។ អ៊ុយក្រែនត្រូវការយន្តហោះគ្មានមនុស្សបើកចំនួន ១០០ គ្រឿង ដែលនីមួយៗមានតម្លៃ ១០ លាន Hryvnia ឬ ២៧៤,០០០ ដុល្លារអាមេរិក។
November 14, 2022 - Short News
(ភ្នំពេញ)៖ ថ្ងៃទី ២ នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ថ្ងៃទី ២ នៃកម្មវិធីនេះមានបទបង្ហាញចំនួន ៧ និងកិច្ចពិភាក្សាចំនួន ៣។
November 14, 2022 - Short News
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រ អធិការ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទដឹកនាំកម្លាំងអន្តរាគមន៍ក្រុង សហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋានគរបាលខេត្ត ដោយមានការសម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង។
November 14, 2022 - Short News
ថៃ៖ អ្នកជំនាញផ្នែកសុខាភិបាលថៃជាច្រើននាក់បានបង្ហាញនូវការព្រួយបារម្ភថ្មីមួយចំពោះជំងឺមួយប្រភេទដែលត្រូវបានគេរកឃើញថា គឺជាដើមហេតុដែលបណ្តាលឲ្យមានស្រ្តីជនជាតិថៃស្លាប់បាត់បង់ជីវិតជាមធ្យមចំនួន ១៣នាក់នៅក្នុងមួយថ្ងៃ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ជំងឺដែលកំពុងស្ថិតក្រោមការបារម្ភរបស់ក្រុមអ្នកជំនាញថៃនេះគឺជាជំងឺកាមរោគប្រភេទ Human Papilloma Virus ឬគេតែងហៅកាត់ថា “HPV”។ បើតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលថៃបានបង្ហាញថា ជាង ៨០% នៃដៃគូរួមភេទនៅក្នុងប្រទេសថៃគឺមានហានិភ័យខ្ពស់ក្នុងឆ្លងនូវមេរោគ “HPV” ខណៈមេរោគមួយនេះអាចរស់នៅក្នុងខ្លួនអ្នកជំងឺក្នុងចន្លោះពេលពី ១០ ទៅ ២០ឆ្នាំឯណោះ។
November 14, 2022 - Short News
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា បានអះអាងដល់សាធារណជនថា ពិធីសារដើម្បីទប់ស្ដាត់ជំងឺ COVID-19 ត្រូវបានរៀបចំគ្រប់គ្រាន់ បន្ទាប់ពីកប៉ាល់ទេសចរណ៍មួយគ្រឿង ដែលមានការផ្ទុះឡើងនៃជំងឺ COVID-19 បានចូលចតនៅទីក្រុងស៊ីដនី។ កប៉ាល់ទេសចរណ៍នោះមានឈ្មោះថា Majestic Princess គឺជាកប៉ាល់របស់ក្រុមហ៊ុន Carnival Australia ខណៈមានអ្នកដំណើររហូតដល់ទៅ ៨០០ នាក់ កំពុងជាប់គាំងនៅលើនោះ។ ឥឡូវនេះអាជ្ញាធរសុខាភិបាល បានវាយតម្លៃកម្រិតហានិភ័យនៃការផ្ទុះឡើងនេះនៅក្នុង «កម្រិតទី៣» ដែលបង្ហាញថា វាជាការឆ្លងកម្រិតខ្ពស់មួយផងដែរ។
November 14, 2022 - Short News
យោងតាមទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃសុក្រ ដើម្បីរារាំងដីកាពីគណៈកម្មាធិការសភាតំណាងរាស្រ្ត ដែលស៊ើបអង្កេតលើការវាយប្រហារកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូល ដោយអ្នកគាំទ្ររបស់លោកផ្ទាល់។ គណៈកម្មាធិការសភាថ្ងៃទី០៦ ខែមករា (United States House Select Committee on the January 6 Attack) បានប្រកាសនៅថ្ងៃទី២១ ខែតុលាថា ខ្លួនបានបញ្ជូនដីកាទៅលោក ដូណាល់ ត្រាំ ដោយទាមទារឱ្យគាត់ផ្តល់ឯកសារ និងផ្តល់សក្ខីកម្មនៅតុលាការ។
November 14, 2022 - Short News
(ភ្នំពេញ)៖ ស្ថានទូតបារាំងនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនចូលដើរកម្សាន្ត ក្នុងឱកាសពិព័រណ៍ «ផ្សារបារាំង» ដែលកម្មវិធីពិសេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច។
November 14, 2022 - Short News
តៃវ៉ាន់៖ បុរសជាអ្នកបើករថយន្តដឹកទំនិញម្នាក់ត្រូវបានតុលាការតៃវ៉ាន់សម្រេចផ្តន្ទាទោសឲ្យជាប់គុកក្នុងរយៈពេលជិត ៨ឆ្នាំ ជុំវិញករណីបង្កឲ្យមានឧប្បត្តិហេតុចំពោះរថភ្លើងកំពុងដឹកអ្នកដំណើរមួយខ្សែនិងបណ្តាលឲ្យមនុស្សជិត ៥០នាក់បានស្លាប់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅថ្ងៃសុក្រ ទី១១ ខែវិច្ឆិកានេះបានបញ្ជាក់ថា អ្នកបើករថយន្តដឹកទំនិញដែលជាជនបង្កគ្រោះថ្នាក់ក្នុងហេតុការណ៍ខាងលើនេះមានឈ្មោះថា Li Yi-hsiang ហើយបច្ចុប្បន្នរូបគាត់មានអាយុ ៥៥ឆ្នាំ។
November 14, 2022 - Short News
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខដឹកនាំអាស៊ានបានប្រកាសមិនគាំទ្រ ចំពោះការបាញ់បង្ហោះគ្រាប់មីស៊ីល របស់កូរ៉េខាងជើងនោះទេ ក៏ដូចជាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដោយទទូចឱ្យចូលតុចរចាគ្នា។ នេះបើតាមអ្នកពាក្យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
November 14, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានប្រាប់ប្រធានក្រុម ប្រឹក្សាសហភាពអឺរ៉ុបថា ក្រោមកិច្ចសហការជាមួយរដ្ឋាភិបាលជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនអ្នកដោះមីនទៅជួយបណ្តុះបណ្តាលអ្នកដោះមីនរបស់អ៊ុយក្រែន នៅប្រទេស ប៉ូឡូញ ហើយបានបញ្ជូនសំណើរបស់អ៊ុយក្រែន ទៅរដ្ឋាភិបាលជប៉ុន ដើម្បីជួយផ្តល់ ឧបករណ៍ដោះមីន សម្រាប់ប្រតិបត្តិការដោះមីននៅអ៊ុយក្រែន។
November 14, 2022


