- Oun Mey
- Short News
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអំពាវនាវដល់អាជីវករឈ្មួញទិញស្រូវ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ សូមជួយសម្របសម្រួល ក្នុងការទិញស្រូវប្រជាកសិករឱ្យបានល្អប្រសើរ ចៀសវាងការទិញ ទម្លាក់ថ្លៃខ្លាំង ដែលធ្វើឱ្យកសិករមានការខាតបង់នោះ។
November 17, 2022 - Short News
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានប្រកាសថា ការឆ្លើយតបរបស់យោធាខ្លួនទៅនឹងសកម្មភាពនៃការធ្វើសមយុទ្ធយោធារួមគ្នារបស់អាមេរិកនឹងមានលក្ខណៈកាន់តែកាចសាហាវ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកានេះ។ សេចក្តីប្រកាសខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលដែល សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុនបានរៀបចំកិច្ចប្រជុំជាលក្ខណៈត្រីភាគីមួយ ខណៈប្រទេសទាំង ៣នេះក៏គ្រោងនឹងរៀបចំធ្វើសមយុទ្ធយោធារួមគ្នាផងដែរ។
November 17, 2022 - Short News
(តាខ្មៅ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីរឿងរ៉ាវដោយលោកតាម្នាក់ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរុឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ លោកតាមានឈ្មោះ ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
November 17, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសាធារណការ បានបង្ហាញពីភាពងាយស្រួលក្នុងការធ្វើដំណើរ ដោយកាត់បន្ថយភាពស្មុគស្មាញ រយៈពេលរង់ចាំយូរ និងកាត់បន្ថយការកកស្ទះចរាចរណ៍។
November 16, 2022 - Short News
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកានេះបានឲ្យដឹងថា ក្រុមហ៊ុន Google នឹងត្រូវបង់ប្រាក់រហូតដល់ ៣៩១,៥ លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់មួយដែលគេបានរកឃើញថា ក្រុមហ៊ុនបានលួចតាមដានទីតាំងរបស់ក្រុមអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ការសម្រេចចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយការិល័យមេធាវីនៃរដ្ឋ Michigan សហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ ក្រោយមានការស៊ើបអង្កេតដ៏ល្អិតល្អន់មួយ។
November 16, 2022 - Short News
(ជប៉ុន)៖ Nikkan Sports បានរាយការណ៍ថាពិធីបុណ្យសពរបស់តារាចម្រៀង-តារាសម្តែង Yoshi (ឈ្មោះពិត: Kasumi Sasaki) ត្រូវបានប្រារព្ធឡើងនៅទីក្រុងតូក្យូនៅថ្ងៃទី១៤ ខែវិច្ឆិកា។ ពិធីបុណ្យសពរបស់ Yoshi ត្រូវបានប្រារព្ធឡើងជាលក្ខណៈឯកជន ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ ម្តាយរបស់តារាចម្រៀងប្រុសរូបនេះ បានចែករំលែកជាមួយសារព័ត៌មានថា «ជីវិតកូនប្រុសខ្ញុំខ្លីណាស់ សង្ឃឹមថាអ្នកគាំទ្រនឹងចងចាំជានិច្ចនូវទេពកោសល្យរបស់គាត់»។
November 16, 2022 - Short News
រដ្ឋាភិបាលរបស់ប្រទេសទួរគីបានស្នើថា ខ្លួននឹងសងសឹករាល់ជនល្មើសដែលពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកដ៏សាហាវនៅអ៊ីស្តង់ប៊ុល។ អាជ្ញាធរសន្តិសុខរបស់ប្រទេសនេះ កំពុងថ្កោលទោសយ៉ាងខ្លាំងលើក្រុមសកម្មប្រយុទ្ធ រួមទាំងគណបក្សពលករឃឺដ ឬ PKK សម្រាប់ការវាយប្រហារមួយនោះ។ គួររំលឹកជូនដែរថា ការបំផ្ទុះកាលពីថ្ងៃអាទិត្យនៅលើផ្លូវដើរទិញឥវ៉ាន់ដ៏មមាញឹកក្នុងទីក្រុងអ៊ីស្តង់ប៊ុល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦នាក់ និងរបួស ៨១នាក់ ផ្សេងទៀត។ អាជ្ញាធរបាននិយាយថា ពួកគេបានចាប់ឃុំខ្លួនស្ត្រីជនជាតិស៊ីរីម្នាក់ ដែលសង្ស័យថា បានបង្កប់គ្រាប់បែក ក៏ដូចជាមនុស្សប្រមាណ ៥០នាក់ ផ្សេងទៀតដែលជាប់សង្ស័យ។
November 16, 2022 - Short News
ខេត្តកំពង់ឆ្នាំ៖ យោងតាមការចុះផ្សាយពី ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅវេលាម៉ោង ១០និង២៩ នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលស្ថិតនៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះឡើងតែម្ដង។
November 16, 2022 - Short News
រាជធានីភ្នំពេញ៖ យោងតាមសារលិខិតរបស់ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានសេចក្ដីសម្រេចស្ដីពី ការតែងតាំងអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍។
November 16, 2022 - Short News
អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ចំនួនប្រជាជនពិភពលោកនៅថ្ងៃអង្គារនេះនឹងកើនឡើងដល់ ៨ ពាន់លាននាក់ ជាមួយនឹងកំណើនដែលមានខ្ពស់បំផុត គឺនៅក្នុងប្រទេសឥណ្ឌា និងប្រទេសក្នុងទ្វីបអាហ្វ្រិក។ ចំនួនប្រជាជនពិភពលោកបានកើនឡើងប្រហែល ១ ពាន់លាននាក់ ក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយនេះ ដោយសារតែអាយុជាមធ្យមមានការកើនឡើងជាងមុន និងការថយចុះអត្រាមរណភាពសម្រាប់ម្តាយ និងកុមារ។ អង្គការសហប្រជាជាតិ បាននិយាយថា ប្រទេសមួយចំនួននៅអាស៊ីខាងត្បូង និងអាហ្រ្វិក ទំនងជានឹងបន្តឃើញការកើនឡើងចំនួនប្រជាជនយ៉ាងច្រើន។
November 16, 2022


