សិល្បៈ

ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ពោលពាក្យកោតសរសើរបែបនេះ ក្រោយជួបបេក្ខភាព Cambodian Idol ស៊ឹម ច័ន្ទពន្លឺ

BY
Naren
September 3, 2022

(ភ្នំពេញ)៖ ទោះបីជា កម្មវិធី Cambodian Idol រដូវកាលទី៤ បានបញ្ចប់និងរកឃើញអ្នកលើកពានហើយក្តី ប៉ុន្តែបេក្ខជន៤រូបដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រ មាន តិច ម៉េង, ដាវីន, ភិទិ និងពន្លឺ តែងតែត្រូវបានមហាជនតាមដានមិនចេះដាច់។ តួយ៉ាងអ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្តែងមួយរូប ក្រោយពីបានជួបបេក្ខភាព Cambodian Idol ស៊ឹម ច័ន្ទពន្លឺ ក៏ពោលពាក្យកោតសរសើរថា «ក្មួយប្រុសពន្លឺជា Idol អ្នកណាខ្លះ ? តែមីងបោះឆ្នោតអោយទាំង ៤នាក់ ពេញចិត្តទាំងអស់ តែអាណិតក្មួយពេទ្យ មីងសុំសរសើរ ក្មួយចិត្តធ្ងន់ណាស់»។

សូមរំលឹកថាចាប់តាំងពីឡើងមកប្រកួត Cambodian Idol ស៊ឹម ច័ន្ទពន្លឺ រងការរិះគន់យ៉ាងខ្លាំងចាប់តាំងពីពេលចូលប្រកួត ដោយមានប្រើពាក្យសមរម្យ រហូតមានការលើកឡើងថា បេក្ខជនរូបនេះប្រើខ្សែដើម្បីបានឡើងដល់វគ្គផ្តាច់ព្រ័ត្រថែមទៀតផង។ ប៉ុន្តែ ស៊ឹម ច័ន្ទពន្លឺ មិនដែលធ្វើការឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះឡើយ ធ្វើឱ្យទស្សនិកជនលើកឡើងពីចរិកថ្លៃថ្នូរ មានសីលធម៌ មានសុជីវធម៌ ចិត្តធ្ងន់រឹងមាំ និងគ្រប់គ្រង់អារម្មណ៍បានល្អ របស់បេក្ខជនរូបនេះ៕

Share This Post: