ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ ប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចនឹងមានទឹកជំនន់ក្នុងរយៈពេលពីរថ្ងៃខាងមុខ

    BY Khmernote Media September 3, 2022
    មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យប្រជាពលរដ្ឋនៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃ ប្រុងប្រយ័ត្នខ្ពស់ ព្រោះអាចនឹងមានទឹកជំនន់ក្នុងរយៈពេលពីរថ្ងៃខាងមុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាព ជំនន់លើដងស្ទឹងក្រាំងពន្លៃ ។

    យោងតាមការព្យាករណ៍លើស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង តែងតែមានការប្រុងប្រយ័ត្ន និងតាមដានរាល់សភាពការណ៍អាកាសធាតុដែលអាចកើតមាន៖ ភាពរាំងស្ងួត ឬទឹកជំនន់ក្នុងដែនដីនៃខេត្តកំពង់ឆ្នាំង។ កាលពីយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ មានភ្លៀងធ្លាក់ច្រើនផ្នែកខាងលើធ្វើឲ្យអាងទឹកអន្លង់ជ្រៃមានសន្ទុះ កើនឡើងដល់កំរិតទ្វារទឹកអូតូម៉ាទិចបានរបើកឡើងដើម្បីដោះទឹកចេញពីអាង។

    តាមសា្ថនភាពខាងលើដងស្ទឹង ក្រាំងពន្លនឹងអាចមានទឹកជំនន់ ក្នុងរយៈពេលពីរថ្ងៃខាងមុខ បើភ្លៀងនៅតែបន្តធ្លាក់លើផ្ទៃរងទឹកភ្លៀងនៃផ្ទៃអាងស្ទឹងក្រាំពន្លៃ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដី ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងក្រាំងពន្លៃសូមបង្កើន ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថា ហេតុ ៕

    Share This Post: