សិល្បៈ

មិនធម្មតាមែន! លីម តិចម៉េង បង្ហាញខ្លួនច្រៀងជាសាធារណៈ ជាលើកដំបូងបន្ទាប់ពីឈ្នះពាន Cambodian Idol អ្នកគាំទ្រច្រើនកុះកុរពេញផ្សារទំនើប

BY
Naren
September 5, 2022

(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លីម តិចម៉េង បានបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីជាសាធារណៈជាលើកដំបូង បន្ទាប់ពីទទួលបានពាន Cambodian Idol រដូវកាលទី៤។

ដោយគេសង្កេតឃើញថាមានអ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលរួមទស្សនាផ្តល់កម្លាំងចិត្តដល់ តារាចម្រៀងទើបនឹងរះថ្មីនេះច្រៀងនៅផ្សារទំនើប Aeon Mall Sen Sok City។ ជាមួយគ្នានេះ លីម តិចម៉េង បានបង្ហោះវីដេអូនិងអរគុណអ្នកគាំទ្រយ៉ាងដូច្នេះថា «កម្មវិធីដំបូង អរគុណបងប្អូនទាំងអស់គ្នា»៕


Share This Post: