រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្នទូទាំងក្រុងពោធិ៍សាត់ ដើម្បីរើខ្សែបណ្ដាញងាយស្រួលដល់ការពង្រីកផ្លូវរៀបចំដាក់ប្រព័ន្ធលូថ្មី
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី។

សហគ្រាស ណារ៉េតលីមីធីត អភិវឌ្ឍន៍ អគ្គិសនី ពោធិ៍សាត់ មានកិត្តិយស សូមជូនដំណឹងដល់សាធារណជន ដែលបានប្រើប្រាស់ថាមពលអគ្គិសនី នៅផ្នែកខ្លះនៃស្រុកកណ្ដៀង ស្រុកបាកាន និងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ សហគ្រាស យើងខ្ញុំនឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន នៅថ្ងៃទីអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ ចាប់ពីវេលាម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១២៖០០នាទីថ្ងៃត្រង់ ដែលនឹងធ្វើឱ្យមានការដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះ នៃស្រុកកណ្ដៀង ស្រុកបាកាន និងទូទាំងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មូលហេតុ៖ រើខ្សែបណ្ដាញអគ្គិសនីប្រភេទតង់ស្យុងមធ្យម ២២គីឡូវ៉ុល ដើម្បីជួយសម្រួលដល់ការពង្រីកផ្លូវរៀបចំដាក់ប្រព័ន្ធលូថ្មី ខាងត្បូង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចាប់ពីស្ដុបបំបែកលាច រហូតដល់គល់ស្ពានថ្មត្រើយខាងកើត។ បញ្ជាក់ ក្នុងករណីអនុវត្តការងារចប់រួចរាល់មុនពេលកំណត់ សហគ្រាស នឹងដាក់ឱ្យដំណើរការចរន្តអគ្គិសនីធម្មតាវិញ ទៅតាមពេលវេលាជាក់ស្ដែង ៕

ប្រភព៖ Pursat Provincial Hall